ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​ថ្មី​នៅ​អេហ្សុីប​ស្លា.ប់​10​នាក់​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​

10 ឆ្នាំ មុន

ប្រទេស​អេហ្សុីប​ កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា​ ជួប​ប្រទះ​នឹង​អំពើ​ហិ.ង្សា​ថ្មី​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាង​តិច​១០​នាក់​ រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​អ្នក​គាំទ្រ​ និង​ពួក​អ្នក​ប្រឆាំង​ប្រធានា​ធិបតី​អ៊ិស្លាម​និយម​ ត្រូវ​ផ្តួល​រំលំ​លោក​ម៉ូហា​ម៉េដ​ ម័រ​សុី​ ។​ ខាង​ផ្នែក​នយោ​បាយ​វិញ​ ភាព​ទាល់​ច្រក​ហាក់​ដូច​ជា​ទាំង​ស្រុង​ ដោយ​ក្រុម​បង​ប្អូន​អ៊ិស្លាម​ជា​ចលនា​របស់​

ប្រទេស​អេហ្សុីប​ កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា​ ជួប​ប្រទះ​នឹង​អំពើ​ហិង្សា​ថ្មី​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១០​នាក់​ រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​អ្នក​គាំទ្រ​ និង​ពួក​អ្នក​ប្រឆាំង​ប្រធានា​ធិបតី​អ៊ិស្លាម​និយម​ ត្រូវ​ផ្តួល​រំលំ​លោក​ម៉ូហា​ម៉េដ​ ម័រ​សុី​ ។​ ខាង​ផ្នែក​នយោ​បាយ​វិញ​ ភាព​ទាល់​ច្រក​ហាក់​ដូច​ជា​ទាំង​ស្រុង​ ដោយ​ក្រុម​បង​ប្អូន​អ៊ិស្លាម​ជា​ចលនា​របស់​លោក​ម័រសុី​ នៅ​តែ​អំពាវ​នាវ​ឱ្យ​មាន​បាតុ​កម្ម​ ។​

មនុស្ស​៦​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ កក្កដា​ នៅ​ជិត​សាកល​វិទ្យា​ល័យ​ក្រុង​គែរ​ ក្រោយ​ការ​អំពាវ​នាវ​មួយ​របស់​ប្រធានា​ធិបតី​ស្តី​ទី​លោក​ អាដលី​ ម៉ាន់​សួរ​ ឱ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​ ។​ នា​រសៀល​ថ្ងៃ​ទី​២៣​ កក្កដា​នោះ​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ថ្មីៗ​ទៀត​នៅ​កន្លែង​ដដែល​នោះ​ ។​ រថយន្ត​ប្រមាណ​ជា​៥០​គ្រឿង​ត្រូវ​ដុត​បំផ្លាញ​ ។​

ជន​ជាតិ​អេហ្សុីប​៤​នាក់​ទៀត​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​២២​ កក្កដា​ ក្នុង​នោះ​៣​នាក់​នៅ​ទីក្រុង​កាលី​ អ៊ូប​ ភាគ​ខាង​ជើង​ក្រុង​គែរ​ ហើយ​ម្នាក់​ទៀត​ស្លាប់​នៅ​ក្រុង​គែរ​ ជិត​ទីលាន​ TAHRIR ។​ មនុស្ស​ប្រមាណ​ជា​១០០​នាក់​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ទាំង​ឡាយ​ទាក់​ទិន​នឹង​ចលនា​នយោ​បាយ​ចាប់​តាំង​ពី​មាន​មហា​បាតុ​កម្ម​ទាម​ទារ​ឱ្យ​លោក​ម័រ​សុី​ ចាក​ចេញ​ពី​អំណាច​មក​ ។​ ចំណែក​មនុស្ស​យ៉ាង​តិច​៥០​នាក់​ទៀត​ស្លាប់​ក្នុង​ដំណាក់​កាល​នោះ​ដែរ​ នៅ​តំបន់​អស្ថេរ​ភាព​សុីណៃ​អុី​ ជាប់​ព្រំ​ដែន​អុីស្រាអែល​ និង​ជ្រោយ​ហ្គា​ហ្សា​ ៕​