ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ​ស្លា.ប់​19​និង​រង​របួស​20​នាក់​

10 ឆ្នាំ មុន

មនុស្ស​១៩​នាក់​បាន​ស្លា.ប់​ និង២០​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​រថយន្ត​ក្រុង​ទេសចរណ៍​មួយ​គ្រឿងបើក​ជ្រុល​បុក​ជា​មួយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​នៅ​លើ​ដង​ផ្លូវ​មិត្ត​ភាព​ ស្ថិត​ក្នុង​ស្រុក​កេង​ខូយ​ ខេត្ត​ស្រះ​បុរី ប្រទេស​ថៃ។​ នៅ​ថ្ងៃទី​២៣ កក្កដា​ កាសែត​ថៃ​ផ្សាយ​ថា​ សមត្ថ​កិច្ច​ជំនាញ​បាន​ឆ្ពោះ​ទៅ​កន្លែង​កើត​ហេតុ​ឃើញ​រថយន្ត​ក្រុងទេសចរណ៍​ ពាក់​ស្លាកលេខ​ 14-5994 បាង​កក ត្រូវ

មនុស្ស​១៩​នាក់​បាន​ស្លាប់​ និង២០​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​រថយន្ត​ក្រុង​ទេសចរណ៍​មួយ​គ្រឿងបើក​ជ្រុល​បុក​ជា​មួយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​នៅ​លើ​ដង​ផ្លូវ​មិត្ត​ភាព​ ស្ថិត​ក្នុង​ស្រុក​កេង​ខូយ​ ខេត្ត​ស្រះ​បុរី ប្រទេស​ថៃ។​ នៅ​ថ្ងៃទី​២៣ កក្កដា​ កាសែត​ថៃ​ផ្សាយ​ថា​ សមត្ថ​កិច្ច​ជំនាញ​បាន​ឆ្ពោះ​ទៅ​កន្លែង​កើត​ហេតុ​ឃើញ​រថយន្ត​ក្រុងទេសចរណ៍​ ពាក់​ស្លាកលេខ​ 14-5994 បាង​កក ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង​ និង​​រថយន្ត​ដឹក​ទំនិញ​ ពាក់​ស្លាក​ស្លាក​លេខ​ 71-1807 ណាខន​ប៉ាធុម​ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ។​

មន្ត្រី​ជំនាញ​ឱ្យដឹង​ថា​ មនុស្ស​១៩​នាក់​បាន​ស្លាប់​ និង​២០​នាក់​ផ្សេង​ទៀត​របួស​នៅក្នុង​ករណី​នេះ​ ខណៈ​ក្រុម​សង្គ្រោះ​​បន្ទាន់​កំពុង​មមា​ញឹក​ ។​ មូល​ហេតុ​ដែល​មនុស្ស​ស្លាប់​ច្រើន​នាក់​ ព្រោះ​អាច​បណ្តាល​មក​ពី​ពួកគេ​គេង​លង់​លក់​នៅ​លើ​រថយន្ត​ ហើយ​នៅ​ពេល​កើត​ហេតុ​មិន​អាច​រំដោះ​ខ្លួន​បាន​ ខណៈ​ពេល​អ្នក​រួច​ផុត​ពី​សេចក្តី​ស្លាប់​ ដោយ​គេច​តាម​បង្អួច​រ​ថយន្ត ។​

នៅ​លើ​ដង​ផ្លូវ​មិត្ត​ភាព​ខាង​លើកាល​ពី​៣-៤​ឆ្នាំ​ ធ្លាប់​មាន​ហេតុ​ការណ៍​សោកនាដ​កម្ម​ដ៏​រន្ធត់​មួយ​ គឺ​រថយន្ត​ក្រុង​ដាច់​ហ្វ្រាំង​រអិល​ធ្លាក់​ផ្លូវ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​២៧​នាក់​ ៕​