រាជធានីភ្នំពេញ ៖ សពនារីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកក្នុងជ្រោះព្រាត់ស្នេហ៍ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៩ កក្កដា ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
នារីដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះយ៉ុន សុខជា អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ យីហោសរប្លេនឌីឆេន មានទីលំនៅភូមិត្រពាំងលាច ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
បើតាមប្រភពព័ត៌មានឱ្យដឹងថា នារីរងគ្រោះបានបាត់ចេញពីផ្ទះតាំងពីថ្ងៃទី១៧ កក្កដា ហើយមុនពេលកើតហេតុនាងបានដើរប្រាប់មិត្តភក្តិថាពិបាកចិត្ត តែមិនដឹងរឿងអ្វីនោះទេ លុះមកដល់ព្រឹកថ្ងៃខាងលើស្រាប់តែគេប្រទះឃើញសពអណ្តែតទឹកក្នុងជ្រោះព្រាត់ស្នេហ៍ ដោយសង្ស័យនាងលោតសម្លាប់ខ្លួន ។
ចែករំលែកព័តមាននេះ