ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​ជាមួយ​ស្រី​ស្នេហ៍​ក្នុង​រថ​យន្ត​ឈប់​លើ​ស្ពាន​ជ្រោយ​ចង្វា​លោត​ទឹក​ប្រូង ​!

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឈប់​រថយន្ដ​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ ហើយ​បាន​លោត​ទឹក​ប៉ង​សម្លា.ប់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៧​ កក្កដា​ បន្ទាប់​ពី​កើត​មាន​ទំនាស់​គ្នា​ជា​មួយ​ស្រី​ស្នេហ៍​ក្នុង​រថយន្ដ​ ។​ ទោះ​​ជា​យ៉ាង​ណា​ ការ​ប៉ុនប៉ង​ធ្វើ​អត្ដ​ឃាត​នេះ​ ពុំ​បាន​ស្លា.ប់​ដូច​បំណង​ឡើយ​ ដោយ​សារ​ប៉ូលិស​ រួម​ជា​មួយ​ប្រជា​នេសាទ​ចេញ​ទូក​ទៅ​ជួយស្រង់​ទាន់​ពេល​ ហើយ​ហៅ​រថយន្ដ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ឈប់​រថយន្ដ​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ ហើយ​បាន​លោត​ទឹក​ប៉ង​សម្លាប់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៧​ កក្កដា​ បន្ទាប់​ពី​កើត​មាន​ទំនាស់​គ្នា​ជា​មួយ​ស្រី​ស្នេហ៍​ក្នុង​រថយន្ដ​ ។​ ទោះ​​ជា​យ៉ាង​ណា​ ការ​ប៉ុនប៉ង​ធ្វើ​អត្ដ​ឃាត​នេះ​ ពុំ​បាន​ស្លាប់​ដូច​បំណង​ឡើយ​ ដោយ​សារ​ប៉ូលិស​ រួម​ជា​មួយ​ប្រជា​នេសាទ​ចេញ​ទូក​ទៅ​ជួយស្រង់​ទាន់​ពេល​ ហើយ​ហៅ​រថយន្ដ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។​ 

ក្នុង​ហេតុការណ៍​នោះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​នាំ​​គ្នា​ឈរ​ពី​លើ​ស្ពាន​មើល​ទៅ​ក្នុង​ទឹក​ទន្លេ​ត្រង់​ចំណុច​ដែល​បុរស​នោះ​លោត​ រហូត​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​លើ​ស្ពាន​ផង​ដែរ​ ។​ បុរស​គិត​ខ្លី​នេះ​ឈ្មោះ​ សូរ​ សុទ្ធី​ អាយុ​២៨​ឆ្នាំ​ ជា​អ្នក​រត់​តាក់ស៊ី​ពី​ភ្នំពេញ​-ព្រះវិហារ​ មាន​ទី​លំនៅ​ស្រុក​បន្ទាយ​មាស​ ខេត្ដ​កំពត​ ។​ 

មន្ដ្រី​ប៉ូលិស​អង្គភាព​គោល​ដៅ​ទី​៣​ ការពារ​ស្ពាន​ជ្រោយ​ចង្វា​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បុរស​នោះ​បាន​ជិះ​រថយន្ដ​ម៉ាក​កូរ៉ូឡា​ ពណ៌ស​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2G-8045 មួយ​គ្រឿង​បើក​បរ​ឡើង​ស្ពាន​ជ្រោយ​ចង្វា​ពី​ទិស​ខាង​កើត​ទៅ​លិច​​ដោយ​មាន​ស្រ្ដី​ម្នាក់​ដែល​អះអាង​ថា​ ជា​ស្រី​ស្នេហ៍​រួម​ដំណើរ
​ជា​មួយ​ ។​ លុះ​ពេលធ្វើ​ដំណើរ​ដល់​ពាក់​កណ្ដាល​ស្ពាន​ក៏​ឈប់​រថយន្ដ​ ហើយ​បើក​ទ្វារ​ចេញ​លោត​ចុះ​​ទៅ​ក្នុង​ទឹក​ទន្លេ​ដើម្បី​សម្លាប់​ខ្លួន​​​ ។​

បន្ទាប់​ពី​មាន​មនុស្ស​លោត​ទឹក​ ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ ដោយ​សារ​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​ឈប់​មើល​ ។​ ពេល​លោត​ទឹក​បុរស​នោះ​បាន​ហែល​ទឹក​ និង​អណ្ដែត​ផ្ងារ​ ហើយ​ត្រូវ​ប៉ូលិស​រួម​ទាំង​អ្នក​នេសាទ​ក៏​បាន​ចេញ​ទូក​ទៅ​ជួយ​ស្រង់​បញ្ជូន​មក​អង្គភាព​ដើម្បី​សាកសួរ​ ។​ ចំណែក​ឯ​រថយន្ដ​យក​មក​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​រូប​នោះ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ពី​មូលហេតុ​ទេ​ ដោយ​ទន់​ខ្លួន​អង្គុយ​មិន​នឹង​ មិន​និយាយ​ស្ដី​អ្វី​ទាំង​អស់​​ ។​ 

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ បុរស​ និង​ស្រី​ស្នេហ៍​បាន​ជិះ​រថយន្ដ​ម៉ាក​កូរ៉ូឡា​ ពណ៌ស​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2G-8045 ធ្វើ​ដំណើរ​មក​ពី​ខេត្ដ​ព្រះវិហារ​ ហើយ​នៅ​តាម​ផ្លូវ​ពួក​គេ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា​ក្នុង​រថយន្ដ​ តែ​គេ​ពុំ​ដឹង​ថា​មានទំនាស់​អ្វី​នោះ​ទេ​ ។​ លុះ​ពេល​មក​ដល់​ស្ពាន​ជ្រោយ​ចង្វា​ បុរស​រូប​នោះ​ក៏​ឈប់​រថយន្ដ​បើក​ទ្វារ​រត់​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​តែ​ម្ដង​ ៕​