រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់អាយុប្រហែលជា ១៩ឆ្នាំ មានរូបរាងស្អាតបាត បានយកដុំថ្មគប់ទៅលើប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៤០នាទី យប់ថ្ងៃទី០៩ កក្កដា ២០១៣ នៅតាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៣៤៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ភ្លាមៗសមត្ថកិច្ចបានមកអន្តរាគមន៍ធ្វើការសាកសួរ ហើយសន្និដ្ឋានថា ក្មេងស្រីនោះ ទំនងជាញៀនថ្នាំ ឬអាចមានជំងឺសសៃប្រសាទ បានជាយកដុំថ្មគប់អ្នកដំណើរដូច្នេះ ។ បើតាមក្មេងស្រីខាងលើនាងនិយាយថា មូលហេតុដែលនាងយកដុំថ្មគប់លើប្រជាពលរដ្ឋ គឺនាងចង់ឱ្យសមត្ថកិច្ចមកចាប់នាងយកទៅប៉ុស្តិ៍ ៕




ចែករំលែកព័តមាននេះ