រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់អាយុប្រមាណជាង ៦០ឆ្នាំ ខណៈដែលដើរតាមផ្លូវក៏ត្រូវជនមិនស្គាល់មុខម្នាក់វាយនឹងដំបងចំសៀតផ្កាឆ្វេងហូរឈាមដួលផ្កាប់មុខនឹងថ្នល់របួសធ្ងន់ធ្ងរ ត្រូវរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ១៥នាទី យប់ថ្ងៃទី០៩ កក្កដា ២០១៣ តាមបណ្តោយផ្លូវលេខ២១៧ ម្តុំផ្សារសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យជាមនុស្សពិការដៃម្ខាង ៕



ចែករំលែកព័តមាននេះ