ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧបនា​យក​រដ្ឋមន្ត្រី​ទៀ បា.ញ់​ បើក​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​សៀមរាប

10 ឆ្នាំ មុន

ខេត្ត​សៀមរាប៖ សមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​មួយ​ម៉ឺននាក់​នៅ​ព្រឹក​ថ្ងៃទី​២៨ មិថុនា ២០១៣ បាន​មក​ជួប​ជុំ​គ្នា​នៅ​អង្គរ​ឃ្យុង​យូ​ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដើម្បីដង្ហែ​ក្បួនឃោសនា​រក​សំ​ឡេង​ឆ្នោត​ជ្រើសរើស​តំ​ណាង​រាស្ត្រ​អាណត្តិ​ទី​៥ខាង​មុខនេះ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពីលោក​ឧប​នាយក​​​​រដ្ឋ​មន្ត្រី​​​ទៀ​ បា.ញ់​ សមាជិក​អចិន្ត្រៃ​យ៍​គណៈកម្មាធិកា​​រកណ្តាល

ខេត្ត​សៀមរាប៖ សមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​មួយ​ម៉ឺននាក់​នៅ​ព្រឹក​ថ្ងៃទី​២៨ មិថុនា ២០១៣ បាន​មក​ជួប​ជុំ​គ្នា​នៅ​អង្គរ​ឃ្យុង​យូ​ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដើម្បីដង្ហែ​ក្បួនឃោសនា​រក​សំ​ឡេង​ឆ្នោត​ជ្រើសរើស​តំ​ណាង​រាស្ត្រ​អាណត្តិ​ទី​៥ខាង​មុខនេះ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពីលោក​ឧប​នាយក​​​​រដ្ឋ​មន្ត្រី​​​ទៀ​ បាញ់​ សមាជិក​អចិន្ត្រៃ​យ៍​គណៈកម្មាធិកា​​រកណ្តាល​​នៃ​​គណ​បក្ស​ប្រជាជន​កម្ពុជា​ និងជា​ប្រធាន​ក្រុមការងា​ររបស់​គណៈកម្មាធិការ​គណបក្ស​ប្រជា​​ជន​ចុះ​ជួយ​ខេត្ត​សៀមរាប និង​លោក​ជំទាវ ។

ក្បួន​​យុទ្ធ​នា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ​ គេ​សង្កេត​ឃើញ​​រថយន្ត​ ម៉ូតូ​រាប់​រយ​​គ្រឿង​ អមជាមួយ​ បដា ទង់​ជាតិ​ ពាក្យស្លោក​ និង​សំឡេង​ស្រែក​យ៉ាង​អធិក​អធម ។