ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិទ្យា​ស្ថាន​បារាំ​ង​នៃ​កម្ពុជា​​រៀប​ចំ​ពិ​ព័រ​ណ៍​​​ស្ដី​ពី​​មនុស្ស និង​ធម្ម​ជាតិ​​​របស់​លោក​នូ សារី​

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ វិទ្យា​ស្ថាន​បារាំង​នៃ​កម្ពុជា​បាន​រៀប​ចំ​ការ​តាំង​ពិ​ព័រណ៍​ស្តី​ពី​មនុស្ស និង​ធម្ម​ជាតិ​ របស់​លោក​ នូ​ សារី ដែល​ជា​វិចិត្រ​ករ​ខ្មែរ​ធ្លាប់​មាន​ស្នា​ដៃ​ជា​ច្រើន​​ ។ ​ការ​តាំង​ពិព័រ​ណ៍​​នេះ​ចាប​់ផ្តើម​ពី​ថ្ងៃទី​២៧​ មិថុនា​ ដល់​ថៃ្ងទ​ី​៣១​ សីហា​ ឆ្នាំ២០១៣​ ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​​​ឲ្យ​ដឹង​ថា​ លោ​ក​​ នូ​ សារី​ កើត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩​៧​​១​​ ហើយ​លោក​មិន​បាន​កំណត់​

រាជធានី​ភ្នំពេញ​ ៖ វិទ្យា​ស្ថាន​បារាំង​នៃ​កម្ពុជា​បាន​រៀប​ចំ​ការ​តាំង​ពិ​ព័រណ៍​ស្តី​ពី​មនុស្ស និង​ធម្ម​ជាតិ​ របស់​លោក​ នូ​ សារី ដែល​ជា​វិចិត្រ​ករ​ខ្មែរ​ធ្លាប់​មាន​ស្នា​ដៃ​ជា​ច្រើន​​ ។ ​ការ​តាំង​ពិព័រ​ណ៍​​នេះ​ចាប​់ផ្តើម​ពី​ថ្ងៃទី​២៧​ មិថុនា​ ដល់​ថៃ្ងទ​ី​៣១​ សីហា​ ឆ្នាំ២០១៣​ ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​​​​ឲ្យ​ដឹង​ថា​ លោ​ក​​ នូ​ សារី​ កើត​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩​៧​​១​​ ហើយ​លោក​មិន​បាន​កំណត់​ព្រំដែន​របស់​​ខ្លួន​ឱ្យ​រៀន​ជំនាញ​តែមួយ​នោះ​ទេ ។​ ​​​

លោក​​ធើ្វការ​លើ​ផ្ទាំ​​ង​គ​ំនូរ ​រូប​ថត ​ចម្លាក់​ គំនូរ​ និង​ការ​​ដំឡើង​​ ។​ កុមារ​ភាព​របស់​លោក​ នូ​ សារី​បាន​​ដិត​​ដាម​យ៉ាង​ជ្រៅ​ដោយ​ស្នាម​របួស​ដែល​បង្ក​ឡើង​ដោយ​របប​ខ្មែរ​ក្រហម ។​​ បន្ទាប់ពីស​ង្រ្គាម​ ​លោក​​សារី ​រស់​​នៅ​រយៈ​ពេល​ពីរ​ឆ្នា​ំតាម​ចិញ្ចើម​ផ្លូវ ​មុន​​នឹង​​​​ត្រូវ​បាន​ទទួល​ចិញ្ចឹម​ក្នុង​មណ្ឌល​កុមារ​កំព្រាមួយ ។​ ឆ្នាំ២០០៥​ នៅ​វាំង​សែន​ ប្រទេស​បារាំង ​លោក​ នូ​ សារី​ បាន​ចូល​រួម​តាំង​ពិព័រណ៍​​​​មាន​ឈ្មោះ​ថា«​​ Le Salon​ 2005​» ។ ស្នា​ដៃ​របស់​លោក​​ នូ​ សារី​ ត្រូវ​​​បាន​ជាប់​ជា​ជម្រើស​លើ​​​៦​​នាក់ ​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​ និង​បាន​ទទួល​ចំណាត់​ថ្នាក់លេខ​៣ «​​មេដាយ​សំរឹទ្ធិ»​​ ក្នុង​ចំណោម​២៤​ប្រទេស​នៅ​គ្រា​នោះ​​ ។

លោក នូ សារី ​ក៏​បា​នទទួល​សញ្ញ​ា​បត្រព​ី​​សាក​លវ​ិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅ​ភ្នំពេញ ​និង​នៅ​សា​លា​ជាន់​ខ្ពស់​វិចិត្រ​សិល្បៈ​និង​ច្នៃ​​ម៉ូដ​សាំង​អេ​ជែន​ ប្រទេស​បារាំង​ ។​ លោក​ នូ​ សារី​ ធ្លាប់​បាន​ផ្ទេរ​ចំណេះ​​ដឹង​របស់​​​ខ្លួន​ឱ្យ​ទៅ​អ្នក​ដទៃ​ទៀត​តាម​រយៈ​រោង​ជាង​របស់​​លោក​ ។

​សម្រាប់​លោក​នូ​ សារី​ មនុស្ស​និង​ធម្ម​ជាតិ​មិន​អាច​បំបែក​ពី​គ្នា​បាន​​ឡើយ​ ហើយ​បង្កើត​បាន​ជា​​រ​ង្វង់​គុណ​ធម៌​មួយ​ ។​ មនុស្ស​រស់​នៅ​បាន​ដោ​យ​​សារ​ផ្លែ​ផ្កា​នៃធ​ម្ម​ជាតិ​ ហើយ​នៅ​ពេល​អស់​ជីវិត​ទៅ​រាង​កាយ​ដែល​រលួយ​ក៏​ក្លាយ​ទៅ​ជា​ប្រភ​ព​ថា​មពល​សម្រាប់​ផែន​ដី​ ។​ ការ​ផ្តល់​និង​ការ​ផ្គត់​ផ្គង់​អ្នក​ដទៃ​គឺ​ជា​សញ្ញាណ​​ស្នូល​របស់​លោក​នូ​ សារី ។​ មនោ​​សញ្ចេត​នា​នេះ​កើត​ចេញ​ពី​ស្នាម​របួស​បង្ក​ឡើង​ដោយ​ការ​ស្លាប់​ដោយ​អត់​ឃ្លាន​របស់​ឪពុក​​​លោក​​កាល​ពី​សម័យ​ខែ្ម​រក្រហម ។​

រូប​ថត ​និងរូប​គំនូរ​របស់លោក​​ នូ​ សារី​ បើក​​​កកាយ​​នូវ​តម្លៃ​នៃ​ចំណង​ផៃ្ទក្នុង​ដែល​តែង​តែ​កើត​មាន​រវាង​មនុស្ស​ និង​ធម្ម​ជាតិ​ ។​ បំណែក​រំលាយ​បញ្ចូល​គ្នា​នៃ​រុក្ខ​ជាតិ​បាន​រំលេច​ឡើង​មើល​ឃើញ​នៅ​លើ​ស្រទាប់​ខាង​ក្រ​ៅ​នៃ​ស្នា​ដៃ​ទាំង​ពីរ​ប្រភេទ​នេះ​ ។​ ឥរិយា​បទ​មួយ​ចំនួន​បាន​ទាញ​ចេញ​ពី​រ​បាំ​ក្បាច់​បុរាណ​ខ្មែរ​ដែល​សិល្ប​ករ​រូប​នេះ​ធ្លាប់​បាន​រៀន​ក្នុង​កុមារ​ភាព​របស់​​លោក​ ៕