ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​ស្តី​ពី​អ្នក​រួម​ដំណើរ​តាមទោចក្រ​យាន​យន្ត​គិត​ទាំង​កុមារ​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មិថុនា​ នៅ​សណ្ឋាគារ​ភ្នំពេញ​មាន​បើក​សន្និសីទ​សារ​ព័ត៌​មាន​ ស្តី​ពី​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យាន​យន្ត​គិតទាំង​កុមារ​ ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ ។ ពិធី​នេះ​រៀបចំ​ឡើង​ដោយ​អង្គ​ការ​សម្ព័ន្ធ​ដើម្បី​ចរាចរណ៍​ផ្លូវ​គោក​ អង្គការ​ជន​ពិការ​អន្តរ​ជាតិ​ អង្គការ​មូល​និធិ​បង្ការ​របួស​ អង្គការ​អាស៊ី និង​អង្គការ​ដៃ​គូ​ចរាចរណ៍​សុវត្ថិ​ភាព​ផ្លូវ​គោក​សាកល ។

រាជ​ធានី​ភ្នំពេញ​ ៖ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ មិថុនា​ នៅ​សណ្ឋាគារ​ភ្នំពេញ​មាន​បើក​សន្និសីទ​សារ​ព័ត៌​មាន​ ស្តី​ពី​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យាន​យន្ត​គិតទាំង​កុមារ​ ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ ។ ពិធី​នេះ​រៀបចំ​ឡើង​ដោយ​អង្គ​ការ​សម្ព័ន្ធ​ដើម្បី​ចរាចរណ៍​ផ្លូវ​គោក​ អង្គការ​ជន​ពិការ​អន្តរ​ជាតិ​ អង្គការ​មូល​និធិ​បង្ការ​របួស​ អង្គការ​អាស៊ី និង​អង្គការ​ដៃ​គូ​ចរាចរណ៍​សុវត្ថិ​ភាព​ផ្លូវ​គោក​សាកល ។​

នា​ឱកាស​នោះ​ កញ្ញា​ លឹម​ សុខជា​ នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា​ កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ចង់​បង្ហាញ​នូវ​អនុសាសន៍​សំខាន់ៗ​បន្ថែម និងការ​ធ្វើ​បច្ចុប្បន្ន​ភាព​ចំនួន​អ្នក​គាំទ្រ​ ដែល​មាន​ដៃគូ​ពាក់​ព័ន្ធ​ច្រើនជាង​១០០​ មក​ពី​វិស័យ​ឯកជន​ អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ជាតិ-​អន្តរជាតិ​ បាន​គាំទ្រ​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ដោយ​បាន​ស្នើ​សុំ​យ៉ាង​ទទូច​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ពន្លឿន​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ។ បន្ថែម​ពី​លើ​នេះ​សេចក្តី​ថ្លែង​ការណ៍​រួម​បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចូលរួម​លើក​កម្ពស់​ការ​ផ្សព្វ​ផ្សាយ​ឥរិយាបថ​នៃ​ការប្រើ​ប្រាស់​ផ្លូវប្រកប​ដោយ​ប្រសិទ្ធ​ភាព ​ជំរុញ​ការ​ពាក់​មួក​​ការពារ​សុវត្ថិ​ភាព​ និង​ការ​គោរព​ច្បាប់​ចរា​ចរណ៍។​ មានប្រជា​ពលរដ្ឋ​ជាង​៤.០០០​នាក់​បាន​បង្ហាញ​ការ​​គាំទ្រ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ដែល​បាន​ដាក់​បញ្ចូល​ការ​កំណត់​ឱ្យ​អ្នក​រួម​ដំណើរ​តាម​ទោចក្រ​យាន​យន្ត​ គិត​ទាំង​កុមារ​ផង​ ត្រូវ​ពាក់​មួក​ការពារ​សុវត្ថិ​ភាព។​

លោក​ សូ ពិសី​ អនុប្រធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ថ្លែង​ថា​ ក្រុម​ការ​ងារ​បច្ចេក​ទេស​របស់​លោ​កបាន​ពិនិត្យ​​ និង​បន្ថែម​នូវ​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​ចរាចរណ៍​ដូច​ជា​ ការ​កំណត់​ល្បឿន​ក្នុងការ​បើក​បរ​ទាំង​ម៉ូតូ​ រថយន្ត និង​អ្នក​រួម​ដំណើរ​គ្រប់​រូប​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ ។​ លោក​ថា​ ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ច្បាប់​ថ្មី​នេះ​កំណត់​ត្រឹម​តែ​មនុស្ស​២​នាក់​ ប៉ុន្តែ​ករណី​ពិសេស​អាចផ្ទុក​បាន​​ម្នាក់​ទៀត​ គឺ​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៤​ឆ្នាំ​ ។​

នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ លោក គឹម​ បញ្ញា​ ថ្លែង​ថា​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់ចរាចរណ៍​ អាជ្ញាធរ​មូលដ្ឋាន​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​​អនុម័ត​ច្បាប់​ចរាចរណ៍​ និង​ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ត្រូវ​បាន​អនុម័ត​ និង​ចូល​ជាធរមាន​ ។​ប្រធាន​កម្មវិធី​សុវត្ថិ​ភាព​ចរាចរណ៍​ អង្គការ​ជន​ពិការ​អន្តរ​ជាតិ​ លោក​ អ៊ា​ ចរិយា​ ថ្លែង​បញ្ជាក់​ថា​ រដ្ឋាភិបាល​គប្បី​បញ្ចូល​កម្មវិធី​សិក្សា​ចាប់​ពី​ថ្នាក់​បឋម​សិក្សា​ រហូត​ដល់​មហា​វិទ្យា​ល័យ​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​លើកទឹក​ចិត្ត​ដល់​គ្រូ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការអប់រំ​លើ​វិជ្ជា​សុវត្ថិ​ភាព​ចរាចរណ៍​នេះ​ ៕​