រាជធានីភ្នំពេញ៖ បុរសម្នាក់ដួលបោកក្បាលសន្លប់ស្ដូកស្ដឹង ខណៈជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងវ៉ាក់នឹងស្ត្រីម្នាក់ដើរឆ្លងផ្លូវ កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ មិថុនា ២០១៣ នៅតាមបណ្ដោយផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ខណៈស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវ មានម៉ូតូមួយគ្រឿងម៉ាកPCX បើកលឿនស្លេវមកដល់វ៉ាក់នឹងស្ត្រីនោះក៏ចាប់ហ្វ្រាំងដួលបោកក្បាលលើផ្លូវ បែកមុខបែកមាត់សន្លប់ស្ដូកស្ដឹង ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលវត្តភ្នំ៕




ចែករំលែកព័តមាននេះ