ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មែរសឺដេស​ S500 បើក​បុក​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​បាក់​អស់​៧​ផ្ទាំង​ធ្លាយ​ទៅ​បុក​រ៉ឺម៉​ក​ម៉ូតូ​បាក់​កង់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ រថ​យន្ត​មែរសឺ​ដេស​ S500 ពណ៌ប្រផេះ​អត់​ស្លាកលេខ​​ជិះ​គ្នា​ ២នាក់​ បើក​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់និង​​ទ្រេត​អស់​៧​ផ្ទាំង​ ហើយ​បន្ត​ឆ្លង​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​បាក់​កង់​ខាង​ឆ្វេង​​ទៀត​ កាលពី​វេលាម៉ោង​១២និង​១៥នាទី​អធ្រាត្រឈាន​ចូលថ្ងៃទី​៣ មិថុនា​ ២០១៣ នៅតាមបណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​លេខ

រាជធានី​ភ្នំពេញ​៖​ រថ​យន្ត​មែរសឺ​ដេស​ S500 ពណ៌ប្រផេះ​អត់​ស្លាកលេខ​​ជិះ​គ្នា​ ២នាក់​ បើក​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់និង​​ទ្រេត​អស់​៧​ផ្ទាំង​ ហើយ​បន្ត​ឆ្លង​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​បាក់​កង់​ខាង​ឆ្វេង​​ទៀត​ កាលពី​វេលាម៉ោង​១២និង​១៥នាទី​អធ្រាត្រឈាន​ចូលថ្ងៃទី​៣ មិថុនា​ ២០១៣ នៅតាមបណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​លេខ​២៣២ ស្ថិត​ក្នុង​សង្កាត់ចតុមុខ​ ខណ្ឌ​ដូន​ពេញ​។

 ប្រភពព័ត៌មាន​ពីសមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ រថយន្ត​បង្ក​បាន​បើក​តាមបណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ពីត្បូង​ទៅជើង​ ខណៈមក​ដល់​ចំណុច​ខាងលើក៏​ជ្រុលទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​និង​រ៉ឺម៉ក​ម៉ូតូ​ដែលចតនៅកែង​ផ្លុវ​២៣២៕