ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការប្រកួត​ចំបាប់​ជ្រើសរើស​ជើងឯក​ជាតិ​ឆ្នាំ​២០១៣

13 ឆ្នាំ មុន

ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ជាតិ​ឆ្នាំ​២០១៣ ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី ២០ ឧសភា​ឆ្នាំ​២០១៣​នៅ​ពហុ​កី​ឡ​ដ្ធា​ន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ ស្ថិតក្នុង​សាល​ដំបូលទូក​នោះ បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៤ ឧសភា​ឆ្នាំ​២០១៣​ដោយមាន​ការ ចូលរួម​ប្រគល់​ពានរង្វាន់​ជ័យលាភី ពី​សំណាក់ លោក​ប៊ូ​ជុំ​សេរី អនុរ​ដ្ធ​លេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ភ្ងៀ​វ​កិត្តិ​យ​ស្ត គ​ណះ​ប្រតិភូ​កីឡា ជាច្រើន​នាក់​ចូលរួម ។​ ​

មាន​ប្រសា​ស​ន៏​ក្នុង​ឧកាស​នោះ លោក​ប៊ូ​ជុំ​សេរី បាន​ថ្លែងអោយដឹងថា​ការរៀបចំ​ប្រកួត​កីឡា​ចំបាប់​នេះ បានផ្តល់ ឲ្យ​កីឡាករ​កីឡាការិនី​យើង បញ្ចេញ​នូវ​សម្ថ​ភាព​ទេពកោសល្យ និង​ជា​បទពិសោធ​ន៏ ដើម្បី​ដកស្រង់ យក​ចំណុចខ្លាំង​ ​និង​ចំណុចខ្សោយ ហើយ​កែប្រែ​ដុសខាត់​រាល់​ចំណុច​ខ្វះខាត​។​ទន្ទឹម​និង​នេះ​ការរៀបចំ​ការប្រកួត​កីឡា​ចំបាប់​នេះ បាន​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​ន៏ ជាពិសេស​ចំបាប់​បុរាណ​ដែលជា​មរតក​របស់​ដូនតា​យើង​បាន​បន្សល់ទុក​មុន សម័យអង្គរ​រហូតដល់​បច្ចុប្បន្ននេះ ដូច្នេះ​ការរៀបចំ​ព្រឹ​ត្ត​ការ​ណ៏​នេះ​គឺ​កាន់តែ​ធ្វើអោយ​ប្រជាជន​ក្នុងប្រទេស និង​ក្រៅប្រទេស​បាន​ស្គាល់ និង​គាំទ្រ​ប្រភេទ​កីឡា​នេះ​រហូត​តទៅ​។​

សម្រាប់​លទ្ធិ​ផល​វិញ្ញ​សារ​នៃ​ការប្រកួត នោះ​គឺ​៖

-​ប្រភេទ ចំបាប់​សម័យ​បុរស​ទម្ងន់ ៥១ គីឡូក្រាម ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​កីឡា​ករចាប លិញ ,​លេខ ២ កីឡាករ​ម៉ុ​ល រស្មី និង លេខ ៣ កីឡាករ​ជា បូ​ណា​រ៉ា​និង​ជា ជិន​នាង ពួកគេ​ទាំង ៤ នាក់​មកពី​ក្លឹប​ក្រសួងមហាផ្ទៃ​ជាមួយគ្នា ។​

-​ចំបាប់​សម័យ​ផ្នែក​បុរស​ទម្ងន់​៥៥​គីឡូក្រាម លេខ​១ កីឡាករ ជុន ធូ​,​លេខ​២ យឹ​ង សំណាង​, លេខ​៣ កីឡាករ រស់ ផល្លី និង អេង វាសនា ពួកគេ​ទាំង​បួន​មកពី​លឹប​ក្រសួងមហាផ្ទៃ​ជាមួយគ្នា​។​

-​ចំបាប់​សម័យ​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​បុរស ដែល​អ្នក​ជាប់​ចំណាត់ថ្នាក់ ទាំង ៤ មកពី​សមាគម​ក្រសួង​មហាផ្ទៃ​ដែរនោះ លេខ ១ កីឡាករ​កាង ដែន​ពិសិដ្ឋ ,​លេខ ២ កីឡាករ​ងួន មករា និង ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​កីឡាករ​ជុន ធួន និង ឆាំង ពិ​ស៊ិន ។​

-​ទម្ងន់​សេរី​បុរស ចំណាត់ថ្នាក់​លេខ ១ កីឡាករ​ឌន សៅ​, លេខ ២​ងួន មករា​, និង​លេខ ៣ ស្ទួន​ងួន គឹម​ហេង និង ទ្រី ប៊ុនធឿន​ដែល​ពួកគេ​មកពី​សមគម​ក្រសួងមហាផ្ទៃ​ទាំងអស់គ្នា ។​

-​ចំបាប់​សម័យ​នារី​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ដោយ​ចំណាត់ថ្នាក់​លេខ ១ កីឡាការិនី​ចូ​វ សុធា​រ៉ា​, លេខ ២ កីឡាការិនី​ភឿង ស្រីមុំ ទាំងពី​នាក់​មកពី​សមាគម​ក្រសួង​មហាផ្ទៃ និង លេខ ៣ ស្ទួន​កីឡាការិនី​ឈាង ចរិយា ក្រសួងមហាផ្ទៃ និង ឡុង មេសា​ក្លឹប CICI ។​

-​ចំបាប់​សម័យ​ទម្ងន់ ៥៥ គីឡូក្រាម​នារី​ចំណាត់ថ្នាក់​លេខ ១ កីឡាការិនី​ឌន ស្រី​ម៉ៅ ,​លេខ ២ កីឡាការិនី និ សំណាង ពួកគេ​ទាំង ២ មកពី​ក្លឹប​ក្រសួងមហាផ្ទៃ​ជាមួយគ្នា និង ចំណាត់ថ្នាក់​លេខ ៣ កីឡាការិនី សម ថា​រ័ត្ន​មកពី​ក្លឹប CICI ។​

-​ចំបាប់​សម័យ​ទម្ងន់​សេរី​នារី លេខ​១​កីឡាការិនី ចូ​វ សុធា​រ៉ា​, លេខ ២ កីឡាការិនី​ជ័យ ចាន់​រស្មី ,​ចំណាត់ថ្នាក់​លេខ ៣ ស្ទួន​គឺ​កីឡាការិនី​និ សំណាង និង ឌន​ស្រី​ម៉ៅ​ដែល​មកពី​ក្លឹប​ក្រសួងមហាផ្ទៃ​ដូចគ្នា ។

-​ចំបាប់​ក្រិច​កូ​រ៉ូ​ម៉ាំង​ដែល​មានតែ​បុរស សម្រាប់​ប្រភេទ​ទម្ងន់ ៥៥ គីឡូក្រាម ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​កីឡាករ​នុត សុផល ,​លេខ ២ ជឹម កែវ​, និង លេខ ៣ យឹ​ង សុផាន់​ណា​រ៉ា និង​អ៊ឹង សុ​វណ្ណា​រាជ ដែល​មកពី​ក្លឹប​ក្រសួងមហាផ្ទៃ​ទាំងអស់ ។​

-​ប្រភេទ ចំបាប់​ក្រិច​រ៉ូ​ម៉ាំង​ទម្ងន់​សេរី​បុរស​លេខ ១ កីឡាករ​ឌន សៅ ,​លេខ ២ ងួន គឹម​ហេង ,​លេខ ៣ ស្ទួន​ងួន មករា និង​ឆាំង ពិ​សិន ពួកគេ​សុទ្ធតែ​មកពី​ក្រសួងមហាផ្ទៃ ។​

-​ចំបាប់​បូរាណ​ទម្ងន់ ៤៨ គីឡូក្រាម​លេខ ១ កីឡាករ​សុខ សួស​ក្លឹប​ម៉ឺន​ឯក​, លេខ ២​ប៉ែន សុភាព​ក្លឹប​ឬ​ទ្ធិ​សែន ,​លេខ ៣ ស្ទួន​ច្រឹប រ៉​ន​ក្លឹប​យាយ​ព្រីង​មាន​រិ​ទ្ធិ និង ភឹម ភា​រ៉ូ​ត​ក្លឹប​បារមី​ម៉ឺន​ឯក ។​ ​

ចំបាប់​បូរាណ​ទម្ងន់ ៥៥ គីឡូក្រាម​បុរស លេខ ១ កីឡាករ​សែម សុង​ក្លឹប​បារមី​ម៉ឺន​ឯក​, លេខ ២​សេង គឹម​ស្រៀ​ង​ក្លឹប​ឬ​ទ្ធិ​សែន​មាន​រិ​ទ្ធិ ,​និង​លេខ ៣ ស្ទួន​នឹម សៅ​ក្លឹប​យាយ​ព្រីង​មាន​រិ​ទ្ធ និង ធិ​ន ធី​ម​ក្លឹប​បារមី​ម៉ឺន​ឯក ។​ ​

ចំបាប់​បូរាណ​ទម្ងន់ ៥៩ គីឡូក្រាម​បុរស​លេខ ១ កីឡាករ​សុវណ្ណ សីហា​ក្លឹប​ដំបង​ដែក​គី​រី​សុវណ្ណ​វ័​ន្ដ​, លេខ ២ អាន ធី​ក្លឹប​សាមគ្គី​មានជ័យ លេខ ៣ ស្ទួន​ហៀ​ង ភក្ត្រា និង ហ៊ុ​ង បូរី​ក្លឹប​បារមី​ម៉ឺន​ឯក​ជាមួយគ្នា ។​

-​ចំបាប់​បូរាណ​ទម្ងន់ ៦៣ គីឡូក្រាម​បុរស លេខ ១ កីឡាករ​ផាន ភ័ក្ត្រ​ក្លឹប​បារមី​ម៉ឺន​ឯក​, លេខ ២ ឡុង អ៊ុក​ក្លឹប​CICI លេខ ៣ ស្ទួន​អាន ខ្នា​ក្លឹប​សាមគ្គី​មានជ័យ និង ឃាង ឆាយលៀង​ក្លឹប​ឬ​ទ្ធិ​សែន ។​

-​ចំបាប់​បូរាណ​ទម្ងន់ ៦៦ គីឡូក្រាម​បុរស លេខ ១ កីឡាករ​យឹម តារា ក្លឹប​បារមី​ម៉ឺន​ឯក​, លេខ ២​ទ្រី ប៊ុនធឿន​ក្រសួងមហាផ្ទៃ ,​លេខ ៣ ស្ទួន​មាស សំបូរ​ក្លឹប​ដំបង​ដែក​គី​រី​សុវណ្ណ​វ័​ន្ដ និង​នាង ចាន់​ធា​ក្លឹប​ឬ​ទ្ធិ​សែន ។​

-​ចំបាប់​បូរាណ​ទម្ងន់​សេរី​បុរស​លេខ ១ កីឡា​ករចាប លឿន មហាផ្ទៃ ,​លេខ ២ ហេង ធី​ក្លឹប​សា​មគ្គ​មានជ័យ​, លេខ ៣ ស្ទួន​ពេជ្រ គឹម​ហ៊ី​ក្លឹប​យាយ​ព្រីង​មាន​រិ​ទ្ធិ និង អាន ចន្ថា​ក្លឹប​សាមគ្គី​មានជ័យ ។​

-​ចំបាប់​បូរាណ​នារី​ទម្ងន់ ៥០ គីឡូក្រាម​លេខ ១ កីឡាការិនី​បូ សុភា​ក្លឹប CICI, លេខ ២​ឈាង ចរិយា​ក្រសួងមហាផ្ទៃ លេខ ៣ ស្ទួន​ហេង បូរី​អង្គការ​ភាព​ញញឹម​នៃ​កុមារ និង ប៉ុន គឹម​ឈាង​ក្លឹប​ដំបង​ដែក​គី​រី​សុវណ្ណ​វ័​ន្ដ ។​

គួរ​បញ្ជាក់ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា​ដែល​ចាត់ចែង​ដោយ​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា ។​ ​សម្រាប់​ការប្រកួត​ក្នុង​ព្រឹ​ត្ត​ការ​ណ៏​នេះ លោក​ខេ​ស៊ី បា​ណែ​ត អនុ​ប្រ​ធា​សហព័ន្ធ​ចំបាប់​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ក្លឹប​ដែល​ចូលរួម ទាំងអស់​គ្រប់ៗ​ក្លឹប​ជាមួយគ្នា នេះ​សម្រាប់​កីឡាករ​-​កីឡាការិនី​ក្រសួងមហាផ្ទៃ​លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់ៗ ៦០០០០ រៀល​ព្រមទាំង​សំលៀកបំពាក់ និង​ភេសជ្ជៈ​ផងដែរ ។​ ​

សម្រាប់​លទ្ធិ​ផល​នៃ​ការប្រកួត​គឺ​ក្រុមកីឡា​មកពី​ក្លឹប​ក្រសួងមហាផ្ទៃ​ទទួលបាន​មេដាយ​ស្ទើរ​គ្រប់ៗ​គ្នា​។​ ​ក្លឹប​-​សមាគម​ចូលរួម​ទាំងអស់​មាន​ចំនួន ៨​ដែលមាន​កីឡាករ​-​កីឡាការិនី​ស​រុម​ចំនួន​១៧៧​នាក់ ដែល​ក្នុងនោះ​កីឡាករ​១៦២ នាក់ និង កីឡាការិនី​១៥​នាក់​ចូលរួម​ប្រកួត ។ ក្លឹប​-​សមាគម​ទាំង​៨​នោះ​គឺ​ក្លឹប​ក្រសួងមហាផ្ទៃ ,​ក្លឹប​ដំបង​ដែក​សុវណ្ណ​វ័​ន្ដ​, ក្លឹប​បារមី​ម៉ឺន​ឯក ,​ក្លឹប​សាមគ្គី​មានជ័យ ,​ក្លឹប​ឬ​ទ្ធិ​សែន​, ក្លឹប​អង្គការ​ភាព​ញញឹម​នៃ​កុមារ​, ក្លឹប​CICI , ក្លឹប យាយ​ព្រីង​មាន​ឬ​ទ្ធិ ។ សុខ លក្ខ​ណ៏​ ​