ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់​ស្រកា​ចាស់​ខាំដៃ​រង​របួស​ឱ្យ​​គ្រូ​ខ្មែរ​​ព្យា​​បាល​​ជិត​កន្លះ​ខែ​អត់​ជា​ ទើប​​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​ស្ត្រីចំណាស់​​ម្នាក់​ឃើញ​ពស់​​ស្រកា​ចាស់​មួយ​ក្បាល​ដ៏​ធំ​ទម្ងន់​ជិត​មួយគីឡូក្រាម ​ប្រវែងជាង​មួយ​ម៉ែត្រ​​លូន​​នៅក្បែរ​ក្មេងៗ​រត់​លេង​នៅ​ក្រោយ​ផ្ទះរបស់​ខ្លួន ដោយ​នឹក​ស្មានថា ជាពស់ថ្លាន់​ក៏រត់​ទៅចាប់​ បណ្តាល​ឱ្យ​​ពស់​ខាំ​ចំ​ម្រាម​មេដៃ​ខាងឆ្វេង ​ហើម​​ជាំ​ខ្មៅ​ឈឺ​ចុក​ចាប់​មុខ​របួស​រហូត​ដល់​សរសៃ​ឆ្អឹង​ខ្នង ហើយ​ស្ត្រីរូប​នោះ​បាន​មួល​ក្បាល​ពស់​រហូតដាច់​​ រួច​យក​​ឱ្យ​អ្នក​ជិត​​ខាង​ធ្វើ​ម្ហូប​ ។ ចំណែក​​ស្ត្រី​

ខេត្ត​ប៉ៃលិន ៖ ​ស្ត្រីចំណាស់​​ម្នាក់​ឃើញ​ពស់​​ស្រកា​ចាស់​មួយ​ក្បាល​ដ៏​ធំ​ទម្ងន់​ជិត​មួយគីឡូក្រាម ​ប្រវែងជាង​មួយ​ម៉ែត្រ​​លូន​​នៅក្បែរ​ក្មេងៗ​រត់​លេង​នៅ​ក្រោយ​ផ្ទះរបស់​ខ្លួន ដោយ​នឹក​ស្មានថា ជាពស់ថ្លាន់​ក៏រត់​ទៅចាប់​ បណ្តាល​ឱ្យ​​ពស់​ខាំ​ចំ​ម្រាម​មេដៃ​ខាងឆ្វេង ​ហើម​​ជាំ​ខ្មៅ​ឈឺ​ចុក​ចាប់​មុខ​របួស​រហូត​ដល់​សរសៃ​ឆ្អឹង​ខ្នង ហើយ​ស្ត្រីរូប​នោះ​បាន​មួល​ក្បាល​ពស់​រហូតដាច់​​ រួច​យក​​ឱ្យ​អ្នក​ជិត​​ខាង​ធ្វើ​ម្ហូប​ ។ ចំណែក​​ស្ត្រី​រងគ្រោះ​ក្រោយ​ពីអ្នក​ជិត​ខាង​ប្រាប់ថា ជា​ពស់​ស្រកា​ចាស់​មាន​ពិស​ច្រើន​ ទើប​ព្រលឹង​ចុង​សក់ រួច​ឱ្យ​គេ​ដឹក​តាម​ម៉ូតូ​យក​ទៅព្យា​បាល​នៅ​​ផ្ទះ​​​គ្រូ​ខ្មែរ​​ក្នុងភូមិ លុះ​​ព្យា​បាល​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជិត​កន្លះ​ខែ ជន​រងគ្រោះ​នៅតែ​មិនធូរ​ស្បើយ​​ក៏បញ្ជូនទៅព្យា​បាល​នៅមន្ទីរពេទ្យ​​បង្អែក​ខេត្ត​កាលពីព្រឹកថ្ងៃទី​១ ឧសភា ​២០១៣ ។

ស្ត្រីចំណាស់​រងគ្រោះ​ដែល​ត្រូវពស់​​ស្រកា​ចាស់​ខាំឈ្មោះ​សោម វល័ក្ខ អាយុ​៥២​ឆ្នាំ ជាអ្នក​ចម្ការ​ រស់​នៅ​​ភូមិដីស​ថ្មី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ៕