ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយកិន​ខ្ទេច​មួយ​កំណាត់​ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​​បន្ទាយមានជ័យ ៖ ហេតុការណ៍​ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលមានមនុស្សកកកុញនាំគ្នាឈរមើល​បង្ក​ឲ្យរាំងស្ទះចរា​ចរណ៍​ ដោយ​មាន​បុរស​​ម្នាក់បានរត់តោងរថ​យន្តបណ្តាលឲ្យរបូតដៃធ្លាក់ត្រូវ​កង់រថយន្តខាងក្រោយផ្នែកខាងឆ្វេង​ជាន់កិនខ្ទេច​មួយ​​កំណាត់​ខ្លួន​ស្លា.ប់ភ្លាមៗ​​នៅនឹងកន្លែង​​គួរឲ្យ​រន្ធត់ ។

ខេត្ត​​បន្ទាយមានជ័យ ៖ ហេតុការណ៍​ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលមានមនុស្សកកកុញនាំគ្នាឈរមើល​បង្ក​ឲ្យរាំងស្ទះចរា​ចរណ៍​ ដោយ​មាន​បុរស​​ម្នាក់បានរត់តោងរថ​យន្តបណ្តាលឲ្យរបូតដៃធ្លាក់ត្រូវ​កង់រថយន្តខាងក្រោយផ្នែកខាងឆ្វេង​ជាន់កិនខ្ទេច​មួយ​​កំណាត់​ខ្លួន​ស្លាប់ភ្លាមៗ​​នៅនឹងកន្លែង​​គួរឲ្យ​រន្ធត់ ។

ហេតុកា​រណ៍ភ្ញាក់ផ្អើល​​នេះ បានកើតឡើងកាលពី​វេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃ​ទី២៣  មេសា ២០១៣ នៅលើផ្លូវជាតិ​លេខ៦ មុខ​ស្ថានីយ​​ប្រេងឥន្ធ​នៈ​សូគីម៉ិច ស្ថិតក្នុង​ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិ​​រីសោភ័ណ ​។ មន្ត្រីនគរបាល​ចរាចរខេត្ត​ឲ្យដឹង​ថា បុរស​ដែលស្លាប់​ត្រូវបានគេស្គាល់​ឈ្មោះ​ម៉ម​ ភឿន អាយុ​៣៦ឆ្នាំ ជា​កម្មករ មានទីលំនៅ​ភូមិខ្លាឃ្មុំ ឃុំកំពង់ធំ ស្រុកជី​ក្រែង ខេត្តសៀម​រាប ​។

ចំណែករ​ថយន្តបង្កម៉ាកហ៊ីយ៉ាន់​ដាយ​ ពណ៌សលាយខៀវ  ដឹកគោពីរ​មកពីខាងខេត្តសៀមរាប ទៅលក់​នៅប្រទេសវៀតណាម បើក​​ដោយឈ្មោះ​ភាព ភេទប្រុស អាយុ​៣៦ឆ្នាំ នៅភូមិបឹងបី ឃុំមោង ស្រុក​មោង ខេត្តសៀមរាប​ ក្រោយពីកើត​ហេតុបាន​រត់​គេច​ខ្លួនបាត់​បន្សល់ទុកតែរថយន្ត​នៅក្បែរកន្លែង​កើតហេតុ ៕