ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​កាប៊ីន​ភ្លើង​ឆេះសន្ធោសន្ធៅ​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​ និង​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​​អស់​រយៈ​ពេល​​ជិត​មួយ​ម៉ោង​​នៅ​លើ​ផ្លូវ​​ចោម​ចៅ​ដោយ​សារ​​តែ​កាប៊ីន​ភ្លើង​​មួយ​បាន​​​ទុស្សេ​​បង្ក​ឱ្យ​មាន​ការ​ឆាប​ឆេះ​​ចេញ​ជា​អណ្តាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​ និង​បាន​ដាច់​​ខ្សែ​​ភ្លើង​ធ្លាក់​រាយ​ប៉ាយ​មក​លើ​ដី ។ ហេតុ​ការណ៍​នេះ​​ធ្វើ​​ឱ្យ​មាន​​ការ​ភ្ញាក់​​ផ្អើល​​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ​​​នាំ​​គ្នា​ដង​ទឹក​ជះពន្លត់ ​ប៉ុន្តែ​មិន​រលត់​​ រហូត​ដល់​អាជ្ញា​ធរ​​ ព្រម​ទាំង​​​សមត្ថ​កិច្ច​មូល​ដ្ឋាន​​យក​​រថយន្ត​ពន្លត់​អគ្គិភ័យ​​​​ទៅ​បា.ញ់​​ទឹក​ពន្លត់​ទើប​រលត់​​​ទាំង​ស្រុង ។​

រាជធានីភ្នំពេញ ៖ មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​​អស់​រយៈ​ពេល​​ជិត​មួយ​ម៉ោង​​នៅ​លើ​ផ្លូវ​​ចោម​ចៅ​ដោយ​សារ​​តែ​កាប៊ីន​ភ្លើង​​មួយ​បាន​​​ទុស្សេ​​បង្ក​ឱ្យ​មាន​ការ​ឆាប​ឆេះ​​ចេញ​ជា​អណ្តាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​ និង​បាន​ដាច់​​ខ្សែ​​ភ្លើង​ធ្លាក់​រាយ​ប៉ាយ​មក​លើ​ដី ។ ហេតុ​ការណ៍​នេះ​​ធ្វើ​​ឱ្យ​មាន​​ការ​ភ្ញាក់​​ផ្អើល​​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ​​​នាំ​​គ្នា​ដង​ទឹក​ជះពន្លត់ ​ប៉ុន្តែ​មិន​រលត់​​ រហូត​ដល់​អាជ្ញា​ធរ​​ ព្រម​ទាំង​​​សមត្ថ​កិច្ច​មូល​ដ្ឋាន​​យក​​រថយន្ត​ពន្លត់​អគ្គិភ័យ​​​​ទៅ​បាញ់​​ទឹក​ពន្លត់​ទើប​រលត់​​​ទាំង​ស្រុង ។​

កា​រភ្ញាក់​​​ផ្អើល​​នេះ​បាន​​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៩​​និង​​១៥​នាទី​ព្រឹក​​ថ្ងៃទី​២៣ មេសា ​នៅ​តាម​បណ្តោយ​​​​ផ្លូវ​ចោម​ចៅ ​ត្រង់​ចំណុច​មុខ​​ភោជនីយដ្ឋាន​តារា​ថ្នល់​​​កោង​ ស្ថិត​​ក្នុង​​ភូមិ​ជ្រៃ​​កោង​ សង្កាត់ចោម​ចៅ​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ។ ប្រភព​ព័ត៌​មាន​​ពី​ប្រជា​ពលរដ្ឋ​​​បាន​ឱ្យ​ដឹង​ថា​ មុន​​ពេលកើត​ហេតុ​​ គេ​បានឃើញ​​កាប៊ីន​ភ្លើង​​​ខាង​លើ​​​​ទុស្សេ​​បែក​ផ្កា​ភ្លើង​​ និ​ងផ្ទុះ​លាន់​​​ឮ​​​ដូច​ផ្ទុះ​​កំប៉ុង​ហ្គាស​​​គួរ​​ឱ្យ​ខ្លាច​​​​​ បន្ទាប់​មក​​មិន​យូរ​​​ប៉ុន្មាន​ក៏​​មាន​អណ្តាត​ភ្លើង​ឆាប​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​ និង​មាន​​ផ្សែង​​​ហុយ​​ចេញ​មក​ក្រៅ​យ៉ាង​ខ្មួល​ខ្មាញ់​​​តែ​ម្តង ។​​

ខណៈនោះ​ពួក​គាត់​​​មាន​ការ​ភ័យ​​​ខ្លាច​​​ឆាប​ឆេះ​​ដល់​ផ្ទះ​​​សម្បែង​​ ក៏​​នាំ​គ្នា​​​យក​បំពង់​​​ពន្លត់​​អគ្គិ​ភ័យ​​​​មក​បាញ់​ពន្លត់​​ តែ​មិន​​អាច​ធ្វើ​​​ឱ្យ​​ភ្លើង​​ថម​ថយ​​​កម្លាំង​​​នោះ​ឡើយ​ ព្រោះ​​​ការ​ឆាប​​ឆេះ​​​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់​​​បណ្តាល​​ឱ្យ​​ខូច​​ខាត​​កាប៊ីន​​ភ្លើង​ និង​​រលំ​​បង្គោល​​​ភ្លើង​​​១​ដើម​ទៀត​​​ផង​ ។​​ ​លុះ​បន្តិច​ក្រោយ​មក អាជ្ញាធរ​​ និង​សមត្ថ​កិច្ច​​​ ព្រមទាំង​​រថយ​ន្ត​​ពន្លត់​​អគ្គិ​ភ័យ​​​​មួយ​គ្រឿង​​​ដែល​​ប្រចាំ​ការ​​នៅ​សាលា​ខណ្ឌ​​​ពោធិ៍​សែន​ជ័យ​ក៏​​​​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​​​ទើប​ភ្លើង​​រលត់​​ ។

ប្រភព​​ដដែល​​​​បានបន្ត​ថា ​ពេលនោះ​ខ្សែ​​កាប​អគ្គិសនី​​​ជា​ច្រើន​​សរសៃ​បាន​ដាច់​ធ្លាក់​​រាយ​ប៉ាយ​មក​​​លើ​ដី​ មិន​តែ​​ប៉ុណ្ណោះ​ខ្សែ​​​​ដែល​ដាច់​​​នោះ​ក៏​​មាន​ចរន្ត​ភ្លើង​​​​​​ដែរ ​។ ដោយ​ឃើញ​​ស្ថាន​ភាព​​​បែប​នេះ​​យាន​យន្ត​​គ្រប់​​ប្រភេទ​​​ដែល​​​កំពុង​ធ្វើ​ដំណើរ​​ឆ្លង​កាត់​​ទីនោះ​​បាន​​ឈប់​ស្ងៀម​មិន​ហ៊ាន​​បន្ត​​ដំណើរ​​​ទៅ​មុខ​ឡើយ​ ព្រោះ​ខ្លាច​​​មាន​គ្រោះ​  ថ្នាក់ ។ ការ​កក​ស្ទះ​​ចរាចរណ៍​​​នៅ​​​លើ​កំណាត់​ផ្លូវ​​នោះ​​មាន​រយៈ​​ពេល​​​ជិត​​១​មោ៉ង ​​​​រហូត​​ដល់​រថយន្ត​​ពន្លត់​​អគ្គិភ័យ​​​​បាញ់​ទឹក​​​ពន្លត់​​​​រលត់​​​និង​មាន​​​ការ​បិទ​​​​ចរន្ត​​​​អគ្គិសនី​​​ពី​​មន្ត្រី​​ជំនាញ​​ខាង​អគ្គិសនី​​​​ ទើប​​​យាន​​យន្ត​​ទាំង​នោះ​ហ៊ាន​​​បន្ត​ដំណើរ​​​ឆ្លង​កាត់​​ទីនោះ ៕