ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​រថយន្ត​គេជិះ​ទៅ​បុក​របង​យាន​ដ្ឋាន​​ជួស​ជុល​រថយន្ត ហើយ​​ដក​កាំភ្លើង​​ជ័រ​​គំរាម​​បា.ញ់​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់​បានលួចបើក​រថយន្តគេ ខណៈពេលដែល​ម្ចាស់កំពុងឈប់បត់​ជើងតូចមិនបាន​ដកសោ តែសំណាង​អាក្រក់​​បើក​លឿន​ស្លន់​ស្លោទៅបុករបង​យានដ្ឋាន​ជួស​ជុលរថយន្តបង្ក​ឲ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​និងសន្តិសុខ​នាំគ្នាព័ទ្ធចាប់ ស្រាប់​តែជនសង្ស័យ​រូប​នេះ​​បាន​ដកកាំភ្លើងជ័រ​មកគំរាមបា.ញ់ តែត្រូវសមត្ថកិច្ច​ឃាត់ខ្លួនយកទៅសាក​សួរភ្លាមៗផងដែរ។ ហេតុការណ៍​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់​បានលួចបើក​រថយន្តគេ ខណៈពេលដែល​ម្ចាស់កំពុងឈប់បត់​ជើងតូចមិនបាន​ដកសោ តែសំណាង​អាក្រក់​​បើក​លឿន​ស្លន់​ស្លោទៅបុករបង​យានដ្ឋាន​ជួស​ជុលរថយន្តបង្ក​ឲ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​និងសន្តិសុខ​នាំគ្នាព័ទ្ធចាប់ ស្រាប់​តែជនសង្ស័យ​រូប​នេះ​​បាន​ដកកាំភ្លើងជ័រ​មកគំរាមបាញ់ តែត្រូវសមត្ថកិច្ច​ឃាត់ខ្លួនយកទៅសាក​សួរភ្លាមៗផងដែរ។ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១​និង​៣០​​នាទីរំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី១៩ មេសា ២០១៣ នៅតាមបណ្តោយផ្លូវ​​លេខ​៥៩៨ មុខយាន​ដ្ឋានគ្មាន​យីហោ ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែន​​សុខ ។

ប្រភពព័ត៌មាន​ពីបុរសជាម្ចាស់រថយន្ត​ដែលមិនផ្តល់អត្តសញ្ញាណ​បានឲ្យដឹងថា មុនពេលកើតហេតុខ្លួន​បានបើករថយន្តទៅ​ឈប់នៅមុខ​ទី​បញ្ជាការ​កង​​រាជអាវុធហត្ថលើផ្ទៃ​ប្រទេស ដើម្បីចុះបត់​ជើងតូច តែមិនបានដក​សោ​ចេញពីរថយន្ត​នោះទេ ដោយបញ្ឆេះ​ទុកចោល ក៏​ស្រាប់​តែងាក​មក​ក្រោយ​​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់បានឡើង​បើករថយន្តរបស់​គាត់ទៅតាម​បណ្តោយផ្លូវ​​លេខ​៣១៥ ក្នុងទិស​ដៅពី​កើត​ទៅ​លិច ឡើងទៅផ្លូវ​​លេខ​៥៩៨ បាត់​​តែ​ម្តង៕