ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីស​បត់​ចូល​ក្លឹប​ជ្រុល​បុក​ម៉ូតូ​ផ្លោង​បោក​កញ្ចក់​រថយន្ត​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ រថយន្ត​ឡិច​ស៊ីស​ប្រភេទ RX300 ពណ៌​ខ្មៅ​ ជិះ​គ្នា​២នាក់​ ខណៈ​បត់​ឆ្វេង​ចូល​វី​អាយ​ភី​ស្ពត​ក្លឹប​ បណ្តាល​ឱ្យ​បុក​ម៉ូតូ​សេ​១១០​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ ជិះ​គ្នា២នាក់​ ស្រី​ម្នាក់​ ប្រុស​ម្នាក់​ ហើយ​អ្នក​បើក​ម៉ូតូ​ផ្លោង​ទៅ​បោក​នឹង​កញ្ចក់​បែក​មុត.ក​ និង​មុខ​ហូរ​ឈាម​កក្លាក់​ ឯ​ស្ត្រី​ជិះ​ពី​ក្រោយ​របួស​ស្រាល​ ចំណែក​រថយន្ត​បង្ក​បើក​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​ក្លឹប​ ធ្វើ​ព្រងើយ​ ។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​១០ មេសា​ តាម​មហា​វិថី​ព្រះ​នរោត្តម​ មុខ​វីអាយ​ភី​ស្ពត​ក្លឹប​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ។ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ ​រថយន្ត​ឡិច​ស៊ីុស​ RX300 បើក​បរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ចំណែក​ម៉ូតូ​សេ​១១០​ បើក​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ រថយន្ត​បត់​ឆ្វេង​ចូល​វីអាយ​ភី​ស្ពត​ក្លឹប​ ឯ​ម៉ូតូ​ចាប់​ហ្វ្រាំង​មិន​ទាន់​ទៅ​បុក​រថយន្ត​ផ្នែក​កង់​មុខ​ចំហៀង​ខាង​ស្តាំ​ ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ផ្លោង​ទៅ​បោក​នឹង​កញ្ចក់​រថយន្ត​ស្រាំ​បែក​មុត.ក​ និង​មុខ​ហូរ​ឈាម​កក្លាក់​ ចំណែក​ស្ត្រី​ជិះ​ពីក្រោយ​របួស​ស្រាល​ និង​ម៉ូតូ​ខូច​ខាត​មួយ​កំណាត់​ខាង​មុខ​ ។
ក្រោយ​ពេល​កើត​ហេតុ​ រថយន្ត​បង្ក​បាន​បើក​ចូល​ទៅ​ក្នុង​ក្លឹប​បាត់​ ទាល់​តែ​សមត្ថ​ចុះ​ទៅ​ជួយ​អន្តរា​គមន៍​ ទើប​ម្ចាស់​រថយន្ត​ចេញ​មក​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ ៕