ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​​ក្រមុំ​រូប​ស្រស់​អាយុ​18​ឆ្នាំ រត់​ចូល​រថយន្ត​ប៉ង​ធ្វើ​អត្ត​ឃាត ព្រោះ​តែ​សង្សារ​សុំ​បែក​ផ្លូវ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មនុស្ស​ប្រុស​ស្រី​ដែល​កើត​មក​នៅ​ក្នុង​លោក​នេះ​តែង​តែ​មាន​សេច​ក្តី​ស្នេ​ហា​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ចង​សម្ព័ន្ធ​ភាព​ជា​ប្តី​ប្រពន្ធ​​បង្កើត​កូន​ពូន​ជា​ចៅ​ត​ពូជ​ពង្ស​ទៅ​ថ្ងៃ​អនា​គត​ ។ ប៉ុន្តែ​គេ​មិន​ត្រូវ​ភ្លើត​ភ្លើន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អន្លង់​ស្នេហ៍​នោះ​ឡើយ​ ។ ព្រោះ​ថា​ការ​បណ្តែត​បណ្តោយ​ឱ្យ​ភ្លើង​ស្នេហ៍​ឆាប​ឆេះ​ពេញ​បន្ទុក​របស់​វា​នោះ​ វា​នឹង​បំផ្លាញ​នូវ​អនា​គត​របស់​ខ្លួន​ទៅ​វិញ​ទេ​ ។ បើ​អ្នក​​គិត​ខ្លី​អាច​

រាជ​ធានី​ភ្នំពេញ​ ៖ មនុស្ស​ប្រុស​ស្រី​ដែល​កើត​មក​នៅ​ក្នុង​លោក​នេះ​តែង​តែ​មាន​សេច​ក្តី​ស្នេ​ហា​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ចង​សម្ព័ន្ធ​ភាព​ជា​ប្តី​ប្រពន្ធ​​បង្កើត​កូន​ពូន​ជា​ចៅ​ត​ពូជ​ពង្ស​ទៅ​ថ្ងៃ​អនា​គត​ ។ ប៉ុន្តែ​គេ​មិន​ត្រូវ​ភ្លើត​ភ្លើន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អន្លង់​ស្នេហ៍​នោះ​ឡើយ​ ។ ព្រោះ​ថា​ការ​បណ្តែត​បណ្តោយ​ឱ្យ​ភ្លើង​ស្នេហ៍​ឆាប​ឆេះ​ពេញ​បន្ទុក​របស់​វា​នោះ​ វា​នឹង​បំផ្លាញ​នូវ​អនា​គត​របស់​ខ្លួន​ទៅ​វិញ​ទេ​ ។ បើ​អ្នក​​គិត​ខ្លី​អាច​ធ្វើ​អត្ត​ឃាត​មិន​ខុស​ពី​យុវ​នា​រី​វ័យ​ក្មេង​ម្នាក់​នេះ​សុខ​ចិត្ត​រត់​ចូល​ឡាន​ ដើម្បី​បញ្ចប់​ជីវិត​ ប៉ុន្តែ​សំណាង​ល្អ​បាន​គេ​ជួយ​ទាន់ ។ ​

ស្ត្រី​វ័យ​១៨​ឆ្នាំ​ម្នាក់​នេះ​បាន​ព្យា​យាម​រត់​ចូល​ឱ្យ​​​រថយន្ត​បុក​សម្លាប់​ខ្លួន​ត្រូវ​បាន​បង​ប្អូន​​អះ​អាង​​ថា​ ​ដោយ​សារ​តែ​នាង​តូច​ចិត្ត​ពេល​សង្សារ​របស់​នាង​សុំ​បែក​ផ្លូវ​ ។ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៨​ មីនា​ ២០១៣​ នៅ​លើ​កំណាត់​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ត្រង់​ចំណុច​សួន​ច្បារ​កុមារ​ទល់​មុខ​ផ្សារ​សិុន​ ជូ​រី​ផ្លា​ហ្សា​ ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ។ ស្ត្រី​ដែល​ព្យា​យាម​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ដោយ​រត់​ចូល​ទៅ​កណ្តាល​ផ្លូវ​ប៉ុន​ប៉ង​ឱ្យ​រថ​យន្ត​និង​ម៉ូ​តូ​បុក​​ស្លាប់​នោះ​ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ​ ។ ប៉ុន្តែ​គ្រាន់​តែ​គេ​ប្រាប់​ថា​ នាង​មាន​អា​យុ​១៨​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ ជ័យ ។

តាម​ប្រភព​ព័ត៌​មាន​ពី​បុរស​ពីរ​នាក់​​ត្រូវ​ជា​បង​ប្អូន​របស់​នាង​ ​ដែល​បាន​ទៅ​ដើរ​លេង​ជាមួយ​គ្នា​នោះ​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ​ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ដើរ​លេង​នៅ​ម្តុំ​សួន​ច្បារ​កុមារ​មុខ​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​​ ។ នៅ​ពេល​ទៅ​ដល់​ ដើរ​លេង​នៅ​ទី​នោះ​បាន​បន្តិច​ នាង​ក៏​បាន​ដើរ​ចុះ​ដើរ​ឡើង​ប្រកប​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​បំផុត​ ។ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​នាង​​បាន​ស្ទុះ​រត់​សំដៅ​ទៅ​កណ្តាល​ផ្លូវ​ក្នុង​បំណង​​ឱ្យ​រថ​យន្ត​ និង​ម៉ូ​តូ​បុក​ឱ្យ​ស្លាប់​ ។ ខណៈ​នោះ​ពួក​គេ​ក៏​បាន​នាំ​គ្នា​រត់​ទៅ​ចាប់​នាង​មក​វិញ​ ក៏​ប៉ុន្តែ​ចាប់​មិន​ឈ្នះ​នោះ​ទេ​ រហូត​ដល់​មាន​អ្នក​ជិត​ខាង​នាំ​គ្នា​ចូល​ទៅ​ជួយ​ចាប់​ទើប​ឃាត់​នាង​បាន​ ហើយ​ប្រសិន​បើ​រត់​ទៅ​ជួយ​មិន​ទាន់​ទេ​ នាង​ប្រាកដ​ជា​ស្លាប់​ជាក់​ជា​មិន​ខាន​ឡើយ​ ។ ទោះ​បី​ជា​បែប​ណា​បង​ប្អូន​ស្ត្រី​ខូច​ចិត្ត​នឹង​ស្នេហា​រូប​នោះ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ឈ្មោះ​របស់​នាង​នោះ​ឡើយ​ ដោយ​គ្រាន់​តែ​ប្រាប់​​ថា​ ការ​សម្រេច​ចិត្ត​រត់​ចូល​ឱ្យ​រថ​យន្ត​បុក​ស្លាប់​បែប​នេះ​គឺ​ដោយ​សារ​តែ​នាង​តូច​ចិត្ត​នឹង​សង្សា​រ​របស់​នាង​សុំ​បែក​ផ្លូវ​ ។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ខណៈ​ពេល​នោះ​ក៏​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​និង​កក​ស្ទះ​ចរាចរណ៍​តាម​ផ្លូវ​ប្រហែល​១៥​នាទី​ ដោយ​សារ​តែ​ពេ​ល​ដែល​នាង​ម្នាក់​​នោះ​រត់​ចូល​ឱ្យ​ទៅ​រថ​យន្ត​ និង​ម៉ូតូ​បុក​នោះ​គឺ​រថ​យន្ត​ និង​​ម៉ូតូ​ខ្លះ​បាន​ខំ​បើក​គេច​និង​ខ្លះ​ទៀត​បាន​ជាន់​ហ្វ្រាំង​ឈប់​ជា​បន្ត​បន្ទាប់​យ៉ាង​តក់​ក្រហល់​បំផុត​ ។

ដោយ​ឡែក​បុរស​ពី​រ​នាក់​ដែល​អះ​អាង​ថា​ ជា​បង​ប្អូន​បាន​នាំ​នាង​ម្នាក់​នោះ​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​យ៉ាង​ប្រញាប់​ប្រញាល់​បំផុត​មិន​ហ៊ាន​បង្អង់​យូរ​នោះ​ឡើយ​ ។ ចំណែក​ឯ​សមត្ថ​កិច្ច​ប៉ូលិស​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ដែរ​​ ដើម្បី​សាក​សួរ​ពី​មូល​ហេតុ​ ប៉ុន្តែ​ពេល​ទៅ​ដល់​នាង​ម្នាក់​នោះ​ត្រូវ​បាន​បង​ប្អូន​នាំ​ចាក​ចេញ​​បាត់​ទៅ​ហើយ​ ។

នេះ​ជា​ការ​ព្យា​យាម​សម្លាប់​ខ្លួន​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​មាន​គ្រោះ​ថ្នាក់​ផង​ដែរ​ ព្រោះ​ការ​បើក​បរ​រថ​យន្ត​ឬ​ម៉ូ​តូ​បុក​មនុស្ស​ស្លាប់​ ក្រៅ​ពី​សំណង​ជំងឺ​ចិត្ត​ក៏​ត្រូវ​ជាប់​ពន្ធ​នា​គារ​​ផង​ដែរ​ ។ ករណី​អត្ត​ឃាត​ដូច​នារី​ចាញ់​ស្នេហ៍​នេះ​ មិន​គប្បី​ប្រព្រឹត្ត​បែប​នេះ​ឡើយ​ ។ អ្នក​ខ្លះ​មាត់​ដាច​និយាយ​ថា​ បើ​ចង់​ស្លាប់​សូម​ទៅ​ស្លាប់​តែ​ម្នាក់​ឯង​ទៅ​ កុំ​ធ្វើ​ឱ្យ​គេ​មាន​កំហុស​ដោយ​សារ​តែ​ខ្លួន​ឯង​ចង់​ងាប់​រត់​ចូល​ឡាន​យ៉ាង​ដូច្នេះ​អី​ ៕