ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ស្រី​ថ្មី​ប្រពន្ធ​ដេញ​ចេញ​ពី​ផ្ទះ​បុរស​បេះ​ដូង​​​2​ចម្រៀក​ចង​.ក​សម្លា.ប់​ខ្លួ​ន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​​ចង​.ក​សម្លាប​់ខ្លួន ​នៅ​​លើ​ឡៅ​តឿ​​ក្នុង​ផ្ទះ​​​​ប​ណ្តា​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​យ៉ាង​​ខ្លាំង​​​ទាំងយប់ ​​​​ហើយ​​បើតាម​​កា​រអះ​អាង​​​របស់​​ក្រុម​គ្រួសារ​​​​ថា ​​​មកពី​មាន​ទំនាស់​​​​​ជា​មួយ​ប្រពន្ធ​​បន្ទាប់ពី​បែក​ធ្លាយ​​​​រឿង​គាត់​​មាន​​ស្រី​​​ថ្មី​ម្នាក់​ទៀត មិន​​​តែ​ប៉ុណ្ណោះ ​កន្លង​មក​ប្រពន្ធ​​​​​ធ្លាប់​បាន​​​​ដេញ​​​ឱ្យ​ទៅ​នៅ​ជា​មួយ​ស្រី​​ថ្មី​នោះ​​​ទៀត​​ផង​ ។​ ​​ហេតុ​ការណ៍​នេះ​​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​​ចង​.ក​សម្លាប​់ខ្លួន ​នៅ​​លើ​ឡៅ​តឿ​​ក្នុង​ផ្ទះ​​​​ប​ណ្តា​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​យ៉ាង​​ខ្លាំង​​​ទាំងយប់ ​​​​ហើយ​​បើតាម​​កា​រអះ​អាង​​​របស់​​ក្រុម​គ្រួសារ​​​​ថា ​​​មកពី​មាន​ទំនាស់​​​​​ជា​មួយ​ប្រពន្ធ​​បន្ទាប់ពី​បែក​ធ្លាយ​​​​រឿង​គាត់​​មាន​​ស្រី​​​ថ្មី​ម្នាក់​ទៀត មិន​​​តែ​ប៉ុណ្ណោះ ​កន្លង​មក​ប្រពន្ធ​​​​​ធ្លាប់​បាន​​​​ដេញ​​​ឱ្យ​ទៅ​នៅ​ជា​មួយ​ស្រី​​ថ្មី​នោះ​​​ទៀត​​ផង​ ។​ ​​ហេតុ​ការណ៍​នេះ​​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​​​៨​​និង​​​១៥​នាទី​​​យប់​ថ្ងៃទី​២៨ មីនា ​នៅ​ក្នុង​​ភូមិ​​ប៉​ប្រកខាង​ត្បូង ​សង្កាត់​​​​កា​​កាប ខណ្ឌ​​​ពោធិ៍​សែនជ័យ ។

បុរស​ដែល​​​​​ធ្វើ​​អត្ត​ឃាត​ដោយ​​​​ចង​.កនេះ​​​ឈ្មោះ ​ពៅ ផល្លា អាយុ​​៣៧​ឆ្នាំ​ ​​​មុខ​របរ​​ចាក់​មេ​ក្រូ និង​​ធុង​បាស់​​​ក្នុង​ពិធី​​មង្គល​ការ​ ឬ​បុណ្យ​ទាន​ផ្សេង​ៗ​ មានទី​លំនៅ​​​​​ក្នុង​ភូមិ​ខាង​លើ​ ​ប្រពន្ធ​ឈ្មោះ ​យ៉ាត ពិសី​ អាយុ​​​​​៤០​ឆ្នាំ ។ តាម​ប្រភព​​​ព័ត៌​​មាន​​​​ពីកូន​ប្រសា​​​​​​​​​​ស្រីរបស់បុរស​នេះ​​​បាន​​​​​ឱ្យ​សមត្ថ​កិច្ច​​​​ដឹង​ថា ​កន្លង​មក​​ក្រុម​គ្រួសារ​​​​​រ​បស់​នាង​​​មាន​​សេចក្តី​​​​សុខ​ណាស់​​ មិន​ដែល​មាន​​បញ្ហា​អ្វី​ទេ ​ទើប​​​តែ​​រយៈ​ពេល​​​​ប៉ុន្មាន​ខែ​​​ចុង​ក្រោយ​​​នេះ​ ឪពុក​​ក្មេក​​​​​នាង​​​​​មាន​ស្រី​​លួច​លាក់​​​នៅ​ខាង​​​ក្រៅ​ផ្ទះ​។​​​ក្រោយ​​​មក​ត្រូវ​ម្តាយ​​ក្មេក​នាង​ដឹង​​ក៏តែ​​ង​ឈ្លោះ​ប្រកែក​​​គ្នា​ជា​​ញឹក​ញាប់​ ​រហូត​​​ម្តាយ​​ក្មេក​​នាង​​​ប្រាប់​​គាត់​​​​ថា បើ​​ឯ​ង​មានស្រី​​​​នៅ​ខា​ង​​ក្រៅ​​ហើយ​យក​​​ម៉ូតូ​និង​ខោអាវ​​​​ចុះ​ចេញ​ទៅ​​​​នៅ​ជា​មួយ​​ស្រី​នោះ​​​​តែ​ម្តង​​​ទៅ​មិន​​បាច់​​នៅទី​នេះ​ទេ ។

​កូនប្រសា​​​​ស្រី​រូប​នេះ​បន្ត​ថា ​បន្ទាប់​​ពីមាន​រឿង​​​បែប​​​នេះ​កើត​ឡើង​ភាព​សុខ​​​សាន្ត​​​ក៏បាត់​​​បង់​អស់ ​​​​ហើ​យ​ទំនាស់​​​គ្នា​​​ចេះ​​​តែ​​កើត​​​មាន​​​​ឡើង​​ជា​បន្ត​បន្ទាប់​​ ​ចំណែក​ឪពុក​ក្មេក​​​នាង​បាន​​​ព្យា​យាម​​​សម្លាប់​ខ្លួនដោយ​រត់​​ទៅ​ចង​.ក​​​និង​​លេប​ថ្នាំ​​​ជា​​​ច្រើន​ដង​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច​​​​​ដោយ​​ក្រុម​គ្រួសារ​​​​​នាំ​​គ្នា​ការ​ពារ​​ និង​ឃ្លាំ​​មើល​ជាប់​​​​រហូត ។​​ លុះ​នៅ​​​ថ្ងៃ​កើត​ហេតុ​​​​​ ​ពេល​ម្តាយ​ក្មេក​នាង​​​​កំពុង​ហូប​​បាយ​​​​នៅ​ខាង​​ក្រោម​ផ្ទះ​​​ មាន​​​​ឱកាស​​​​​ស្រាប់​​តែ​ឪពុក​​​​ក្មេក​​​​​នាង​​ឡើង​​ទៅ​លើ​​​ផ្ទះ​​​ រួច​ចង​​.ក​សម្លាប់​​​ខ្លួន​​​តែ​ម្តង​រហូត​ស្លាប់​បាត់​បង់​ជីវិត ទើប​​​ក្រុម​គ្រួសារបាន​​​ដឹង​ ។ ​​​​​​​ប៉ូលិស​មូលដ្ឋាន​​​​បាន​​​ឱ្យ​ដឹង​ថា ​បុរស​នោះ​​​បាន​យក​ខ្សែ​​​​នីឡុង​​ចង.ក​​​នឹង​ដែកទំពក់​​កង្ហា​​​រ​ជាប់​ពិតាន​​​​នៅ​​​បន្ទប់​ឡៅតឿ​​ក្នុង​ផ្ទះ ​។ ​

ក្រោយ​​ពេល​កើត​​ហេតុ​​ សព​​​​ត្រូវ​បាន​​ក្រុម​គ្រួសារ​​​​ដាក់​ចុះ​​​​ដើម្បី​​​សង្គ្រោះ​​​​ដែរ តែ​​​បុរស​នោះ​បាន​​ស្លាប់​បាត់​ទៅ​ហើយ​​​​ ។ ចំណែក​​​ស្ត្រី​​ជា​ប្រពន្ធ​​​ ក្រោយពេល​​​ឃើញ​ប្តី​​​ចង.ក​​សម្លាប់​ខ្លួនបែបនេះ​​​​​គាត់​មាន​​​​ការ​រន្ធត់​​​ចិត្ត​​ខ្លាំង​​​ណាស់​​ ថ្វី​បើ​​មានការ​​ខឹង​សម្បា​​​​នឹង​ប្តីមានស្រី​​​​ តែ​ស្នាម​​​​អនុស្សាវរីយ៍​​​​​ល្អៗ​​​​នឹង​គ្នា​​កន្លង​មក​​​​ធ្វើ​ឱ្យ​​គាត់យំ​សោក​​​​​បោក​ខ្លួន​​​​ដូច​​​​អក​​ ​រហូត​​​​សន្លប់​​​​បាត់​ស្មារតី​​​​ ​ត្រូវ​​​​បាន​គេ​នាំ​​ទៅ​សង្គ្រោះ​​​​ភ្លាមៗ​​​​​ដែរ ​។បន្ទាប់​ពី​សមត្ថ​កិច្ច​​​​ជំនាញ​​​ចុះ​​​​​ធ្វើ​កោសល្យ​វិច័យរួច​បញ្ជាក់​ថា ​​បុរស​​​នោះ​ពិត​​​ចង​​.ក​​​សម្លាប់​ខ្លួន​​​​​​​ប្រាក​ដ​​​​មែន ៕