ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របី​៩​ក្បាល​វង្វេង​ម្ចាស់​វិះ​ឡើង​រថយន្ត​ទៅលេង​ភ្នំពេញ​បាន​សមត្ថ​កិច្ច​ឃាត់​ទាន់​

11 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​សត្វ​ក្របី​ចំនួន​៩​​ក្បាល ដែល​ចោរ​កៀង​ប្រុង​ឡើង​​រថយន្តទៅភ្នំពេញ ប៉ុន្តែ​​សមត្ថ​កិច្ច​​ឃាត់​​ទាន់​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​រាយ​ការណ៍ និង​ពិនិត្យ​​​មើល​​​លិខិត​​ស្នាម​ខុស​ប្រក្រតី​។

​លោក​ជា អរុណ អធិ​ការ​រង​នគរបាល​ស្រុក​បាកាន ​ទទួល​​បន្ទុក​​​ព្រហ្ម​ទណ្ឌ​​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​​៨​យប់​ថ្ងៃទី​១១ មីនា ​២០១៣ ​ប្រជា​ពល​រដ្ឋ​បាន​

ខេត្តពោធិ៍សាត់ ៖ ​សត្វ​ក្របី​ចំនួន​៩​​ក្បាល ដែល​ចោរ​កៀង​ប្រុង​ឡើង​​រថយន្តទៅភ្នំពេញ ប៉ុន្តែ​​សមត្ថ​កិច្ច​​ឃាត់​​ទាន់​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​រាយ​ការណ៍ និង​ពិនិត្យ​​​មើល​​​លិខិត​​ស្នាម​ខុស​ប្រក្រតី​។

​លោក​ជា អរុណ អធិ​ការ​រង​នគរបាល​ស្រុក​បាកាន ​ទទួល​​បន្ទុក​​​ព្រហ្ម​ទណ្ឌ​​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​​៨​យប់​ថ្ងៃទី​១១ មីនា ​២០១៣ ​ប្រជា​ពល​រដ្ឋ​បាន​រាយ​ការណ៍​​មក​ថា មាន​រថយន្ត​មួយ​គ្រឿង​​ឈប់​នៅ​ភូមិ​អន្លង់​​មៀន ឃុំ​ស្នាម​​ព្រះ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥ ​បម្រុងឡើង​ក្របី​ទាំង​យប់​ ។ ដោយ​មាន​ការ​សហ​ការ​ជា​មួយ​​ប៉ូលិស​​ប៉ុស្តិ៍​ស្នាម​​ព្រះ ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ខេត្ត និង​​ប៉ូលិស​​សេដ្ឋ​កិច្ច​ខេត្ត​ចុះទៅ​ដល់​​ក៏ឃាត់ ដើម្បីសុំ​ធ្វើការ​​ត្រួតពិនិត្យ ។ ​ឃើញ​មាន​លិខិត​​ អនុ​ញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​គោ​ចំនួន​៧​​សន្លឹក ក្នុងនោះ​ស៊ីញ៉េ​ត្រឹម​ឃុំ​៣​សន្លឹក ត្រឹមភូមិ​៤​សន្លឹក ​ប៉ុន្តែពុំ​មាន​​បញ្ចាក់ពី​បសុពេទ្យ​​ទេ ។ ដោយ​ឃើញ​ខុស​ប្រក្រតី​​ក៏​​ឃាត់​​ក្របីទាំង​៩​ក្បាល​​នោះ​មិន​ឱ្យ​ឡើង​រថយន្ត ហើយ​រថយន្តនោះ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាត់​ទៅ ។ លោកអធិការ​​រង​បន្តទៀតថា ​អ្នក​ដែល​នាំ​ក្របី​ទាំង​៩​នាក់​​មក​ឡើង​រថយន្តនោះ​ឈ្មោះ​​គង់  ចន្ថា ហៅ​ចិត្រ ភេទ​ប្រុស អាយុ​​៣៨​ឆ្នាំ ​នៅភូមិ​ខ្មារ ឃុំ​ស្នាម​ព្រះ ហើយ​បាន​​ឃាត់​ឱ្យ​នៅ​យាម​ក្របី​ជា​មួយ​សមត្ថ​កិច្ច​​ដែរ ដើម្បី​​​បង្ហាញ​មុខ​ម្ចាស់​​នៅថ្ងៃ​ស្អែក ប៉ុន្តែគេ​បាន​ប្រើ​ល្បិច​សុំ​ទៅ​យក​ពង្រឹង​​មក​ចង​ដេក​ក៏​រត់​បាត់​​រហូត​តែម្តង៕