ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ស្នេហ៍​ត្រី​កោណ​អារ.ក​សម្លា.ប់​សង្សារ​រួច​ចាក់​ខ្លួន​ឯង​ប៉ង​ធ្វើ​អត្ត​ឃាត

11 ឆ្នាំ មុន

ខេត្តប៉ៃលិន​ ៖ ​ដោយ​សារ​តែ​​បេះ​ដូង​មាន​តែ​មួយ​មិន​អាច​រំលែក​ចែក​គ្នា​បាន​​​ទីបំផុត​​​ក្ដី​​ស្រឡាញ់​​​កប់ជ្រៅ​ក្នុង​ក្រអៅ​បេះ​ដូង​​​កម្រិត​​ណា​ភ្នំ​ភ្លើង​​​ស្នេហា​​ក៏​ផ្ទុះឡើង​​មាន​​ភាពសាហា.វ​កម្រិត​នោះដែរ ។

​យុវនារី​​ក្មេង​ម្នាក់​ត្រូវ​បាន​បាត់បង់ជីវិត​​​​នៅ​ នឹ​ងកន្លែង​​​ដោយ​សារ​តែ​​​យុវ​ជន​​ជា​សង្សារ​​​អារ​ក​​សម្លា.ប់​​​​​នៅ​លើ​គ្រែ​​​ក្នុង​ផ្ទះ​របស់​ខ្លួន​ ។​​ ​ចំណែក​​

ខេត្តប៉ៃលិន​ ៖ ​ដោយ​សារ​តែ​​បេះ​ដូង​មាន​តែ​មួយ​មិន​អាច​រំលែក​ចែក​គ្នា​បាន​​​ទីបំផុត​​​ក្ដី​​ស្រឡាញ់​​​កប់ជ្រៅ​ក្នុង​ក្រអៅ​បេះ​ដូង​​​កម្រិត​​ណា​ភ្នំ​ភ្លើង​​​ស្នេហា​​ក៏​ផ្ទុះឡើង​​មាន​​ភាពសាហាវ​កម្រិត​នោះដែរ ។

​យុវនារី​​ក្មេង​ម្នាក់​ត្រូវ​បាន​បាត់បង់ជីវិត​​​​នៅ​ នឹ​ងកន្លែង​​​ដោយ​សារ​តែ​​​យុវ​ជន​​ជា​សង្សារ​​​អារ​ក​​សម្លាប់​​​​​នៅ​លើ​គ្រែ​​​ក្នុង​ផ្ទះ​របស់​ខ្លួន​ ។​​ ​ចំណែក​​យុវ​ជន​​​​ជា​សង្សារ​នោះក៏​​​បាន​រង​របួស​ធ្ងន់​​ដែរ​​ដោយ​សារ​​​ពេល​អាករ​ក.សង្សារ​​រួច​​​ក៏​ចាក់​សម្លាប់​ខ្លួន​ឯង​​​​​​​ដើម្បីធ្វើអត្ត​ឃាត ​​​​តែ​មិន​​ស្លាប់​​គ្រាន់​តែ​​បណ្ដាល​​ឱ្យ​រង​របួស​ធ្ងន់​​​​ គឺ​ចាក់​​​ពោះ​​​៣​​កាំ​បិត​​​ ចំ​ដើម​ទ្រូង​​​២កាំបិត​ និង​ចាក់​ចំបំពង​ក​​ មួយកាំ​បិត​​​ ត្រូវ​បាន​អ្នក​ជិត​ខាង​​ឃើញក៏​​​ទូរស័ព្ទ​​ហៅ​សមត្ថ​កិច្ច​​​ឱ្យ​មក​​មើល​​​​រួច​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​​បាត់​ដំបង​ភ្លាម​ៗ ​​។

​ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​​​​១១ និង​​​​៣០នាទី​​យប់​ថ្ងៃទី​​​២៣ កុម្ភៈ​ ​ស្ថិត​​នៅ​ផ្ទះ​​កាត់​ដេរ​​​​មួយកន្លែង​​ទល់មុខ​​​​ស្នាក់​​ការ​​ផ្សារ​​សាមគ្គី ​ហៅ​ផ្សារ​ប៉ាហ៊ី ​ស្ថិត​នៅក្នុងភូមិ​​ប៉ា​ហ៊ី​ត្បូង​​ សង្កាត់​ប៉ៃលិន​​​ ​​ក្រុង​ប៉ៃលិន និង​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្ញើល​​​ពីមនុស្ស​រាប់​​រ​យ​នាក់​​​ទៅ​ចោម​រោម​​មើល​​​ដោយ​ក្ដីរន្ធត់​​ និងសង្វេគ ។  ​ជន​​រង​គ្រោះ​​ឈ្មោះ​​ឡុង ​ចាន់ធន​​ ភេទស្រី​ អាយុ​​​២៣ឆ្នាំ ​ជា​កសិករ​ រស់​​​​នៅ​ភូមិស្ទឹង​កាច់​ ​​ស្រុកសាលា​ក្រៅ​​​ មាន​ឪពុក​ឈ្មោះ​​​ឡុង​ ចូន ​អាយុ​​ជាង​​៦០​ឆ្នាំ​ ម្ដាយ​​ឈ្មោះ​ធី ចន្ថា ​ហៅកាយ ​​អាយុ​​​៥៦ឆ្នាំ  ។​​​​​​​ ចំណែក​​​ជន​​ជា​ឃាតករ​​​​សម្លាប់នារី​​​រួច​ប៉ង​ធ្វើ​អត្ត​ឃា​ត​​តាម​ក្រោយ​​​ឈ្មោះ​អៀ បឿន ​​ភេទ​ប្រុស អាយុ​​​២៤ឆ្នាំ ​ជា​ជាង​​កាត់​ដេរ​ ​នៅភូមិ​​ប៉ា​ហ៊ីត្បូង ​សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។​

​តា​ម​ការ​អះអាង​របស់​នារី​ម្នាក់​ឈ្មោះ​​​ឡុង ​ចន្ធូ ​​អាយុ​​​​២៥ឆ្នាំ ​ត្រូវ​ជាបង​​ស្រីនារី​រង​គ្រោះ​​​ឱ្យ​ដឹង​ថា ​ប្អូន​របស់​​នាង​បាន​ទៅរ​កស៊ី​​​នៅប្រទេស​ថៃ​​​ជា​យូរ​ឆ្នាំមក​ហើយ​​ តែនៅ​​ឆ្នាំ​នេះ​នាង​បាន​​ត្រ​ឡប់មកស្រុក​​ខ្មែរ​វិញ​​​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​​​នឹង​យុវជន​​​ម្នាក់​ឈ្មោះ​អៀ បឿន ​​​អស់​រយៈ​ពេល​​​ជិត​​១ឆ្នាំ ​កន្លងមក​ហើយ​​​​ ​ដោយ​​​ខាង​ឪពុក​ម្ដាយ​នាង​ក៏​ដឹង​​​រឿង​ពួកគេ​​នេះ​ដែរ​​​ ។​ នារី​ជា​បង​បានបន្ត​ទៀត​ថា​​ នៅ​មុន​ពេល​​កើត​ហេតុ​​​ពួក​គេ​នាំ​គ្នា​​​ទៅលេង​ផ្ទះ​​​នាង​ ពេលនោះម្ដាយ​​នាង​បានប្រើ​​ឱ្យ​ទៅផ្សារ​​​ដើម្បី​ទិញ​​មាន់​យកមក​សែនបញ្ចុះ​​​សីមា​នៅវត្ត​​​បេង ឃុំស្ទឹង​កាច់ ​។ នៅវេលាម៉ោង​​​​៤រសៀល​​​​ពួកគេ​ទាំង​ពីរ​នាក់​​​ក៏​ឌុប​គ្នា​​​​ទៅ​ផ្សារ​​​ លុះ​ដល់វេលាល្ងាច​ថ្ងៃដដែល​​​​អត់ឃើញ​​​ពួកគេ​ត្រឡប់​​​​ទៅ​ផ្ទះ​​​វិញទេ​​ ទើប​នាង​​ជាបង​​​ស្រី​បាន​​ជិះ​ម៉ូតូ​​មក​តាម​រក​ ។ ស្រាប់​តែឃើញ​​ម៉ូតូចត​​នៅ​ខាង​ក្រៅ​ផ្ទះចំណែក​​ពួកគេ​​ទាំងពីរនាក់​​នៅ​ខាង​ក្នុង​​អត់​ឮមាត់​​​ និង​អត់​​បើក​ទ្វារ​​​​ទេ​ ទោះបីនាង​ស្រែក​ហៅ​ម្ដង​ហើយម្ដង​ទៀត​​​បែប​នេះ​ក្ដី​​ ។​​ ប្រភព​​​ដដែល​​​បន្ត​ឱ្យ​ដឹង​​ថា លុះដល់ម៉ោង​​​១១ និង​​៣០នាទី​​យប់ស្រាប់​​​តែ​អ្នកជិត​ខាង​​ឃើញ​ទ្វារ​ផ្ទះ​​បើក​ចំហ​​តែ​អត់បើក​​​ភ្លើង​​ក៏​មាន​ការ​សង្ស័យ​​​ទើប​យក​​ពិល​​បញ្ចាំង​​មើល​​ទៅ​​​ក្នុងបន្ទប់​​​ឃើញ​មាន​ឈាម​​​​ហូរ​ជោកគ្រែ​​​និង​​ឃើញ​នារី​រង​គ្រោះ​​​​ត្រូវ​សម្លាប់​​​ និងបាន​​​រុំ​នៅ​ក្នុងភួយ ​​ពេលនោះ​​អ្នក​ជិត​​ខាង​​​បាន​ទូរស័ព្ទ​​​​ហៅមេប៉ុស្ដិ៍​​សង្កាត់ប៉ៃលិន​​ឱ្យ​មក​​ពិនិត្យ​​​មើលក៏ឃើញ​​​ប្អូនស្រី​​​នាង​ត្រូវ​ស្លាប់​បាត់​​ទៅ​ហើយ​​​ ។​​ ចំណែក​​ជន​ដៃ​​ដល់​​​ដែល​​ជា​សង្សារ​​នោះ​បាន​ចាក់​ខ្លួន​ឯង​​​ត្រូវ​ពោះ​​៣កាំបិត​ទ្រូង​​​២​កាំបិត​​​ និង​​បំពង់​ក​​​១កាំបិត​​​​មុត​យ៉ាង​ជ្រៅ​​​ត្រូវបាន​​​គេបញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​​ខេត្តប៉ៃលិន​ ។​​ តែ​ដោយ​​យុវជន​​​រូប​នេះ​​មានសភាពធ្ងន់ធ្ងរ​​ពេក​ត្រូវ​គេបញ្ជូន​​បន្ត​ទៅ​សង្គ្រោះ​​នៅមន្ទីរ​​ពេទ្យ​​ខេត្ត​បាត់​បង​​ភ្លាមៗ​ដែរ​ ។​​

​លោក​អនុសេនីយ៍​​ទោ អ៊ុក គា​ នាយប៉ុស្ដិ៍​រដ្ឋ​បាល​សង្កាត់ប៉ៃលិន​​បាន​ឱ្យ​ដឹង​ថា ​​តាមការ​ធ្វើ​កោសល្យ​វិច័យ​​​របស់សមត្ថកិច្ចបាន​ឱ្យដឹង​ថា យុវ​នារី​​រង​គ្រោះ​ត្រូវបានសង្សារ​​យកកាំបិត​កៃ​អារក សម្លាប់​​ដោយសារតែ​រឿង​​ប្រចណ្ឌ​ស្នេហ៍​​ត្រី​​កោណ​​ ព្រោះ​តាម​ការ​​សាកសួរ​​ពី​អ្នកជិត​ខាង​​​បាន​ឱ្យ​ដឹង​ថា នាង​​​មាន​អ្នក​​ចាប់​ចិត្ត​ស្រឡាញ់​ច្រើន​​នាក់ ហើយ​​នាងក៏​ស្រឡាញ់​​គេ​​វិញដែរ ។ ​លុះ​​ក្រោយ​មក​​នាងក៏​ឈប់​​ទំនាក់​ទំនង​​​​ជាមួយ​ពួកគេ​​រួចបែរ​មក​ស្រឡាញ់​​​​យុវជន​ជា​សង្សារ​ម្នាក់នេះ​​វិញ​ ។ ពួកគេ​​​​​ស្រឡាញ់គ្នា​​អស់​​​រយៈ​ជិត​​១ឆ្នាំ​កន្លង​​​មក​ហើយ តែនៅ​​ថ្ងៃកើត​ហេតុ​​គេ​ឃើញ​អ្នក​ទាំង​​ពីរ​ឌុប​គ្នា​​ចុះ​ឡើង​ៗ​ចេញ​​​ពី​​ផ្ទះ​​នា​រី​រង​គ្រោះ​​​​​មក​​ផ្ទះ​ដែល​​រូបគេ​ជួល​កាត់ដេរ​​​សម្លៀក​បំពាក់​ ​។ លោកបន្ត​​ទៀត​ថា ​​គេ​សង្កេត​ឃើញ​​​អ្នក​ទាំង​​ពីរ​​​​​មាន​ការ​ឈ្លោះប្រកែក​គ្នា​​​នៅ​ក្នុង​ផ្ទះ​ជួល​​​នោះ​ផង​ដែរ​​ស្រាប់​​​តែនៅ​​វេលាម៉ោង​​ ១១ និង​​៣០​នាទី​យប់​​ថ្ងៃ​ដដែល​​ក៏​មាន​​ការ​​​ផ្អើល​​​ឆោឡោ​​​​​ដោយ​សារ​តែនាង​​​​​ត្រូវសង្សារ​​​​អាករ​សម្លាប់ហើយ​យុវជន​​​ជា​សង្សារ​​ក៏​ចាក់​​​​ខ្លួន​ឯង​​​​ដោយ​កាំ​បិត​​​​ហូរ​ឈាមឆ្អាប​​ពេញ​បន្ទប់​​ផ្ទះ​ជួល​ដែរ​​ ។ ពល​នេះ​សាក​សព​នារី​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​ ។

ចំ​ណែ​ក​​ជន​បង្ក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំបង​​រង់​ចាំ​ដល់​ពេល​ជា​ពីរ​បួស​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​​សាលា​ដំបូង​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​ ៕