ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដៃម្ខាង​កាន់​ចង្កៀង​ ម្ខាង​កាន់​​ដប​ប្រេង​សាំង ​ជំពប់​​ជើង​ដួល​ស្រោច​​ពីលើ​ដូច​​ដុត​ខ្លួន​​ឯង​

11 ឆ្នាំ មុន

ខេត្តតាកែវ ៖ បុរស​ម្នាក់​ដៃ​ម្ខាង​កាន់​ចង្កៀង​​ប្រេង​កាត ដៃ​ម្ខាង​ទៀត​កាន់​ដប​ប្រេង​សាំង​ចៃដន្យ​​ដើរ​ជំពប់​​​ជើង​ដួល​ធ្វើ​ឱ្យ​ស្រោច​​សាំងលើ​ខ្លួន​ បណ្តាល​ឱ្យ​ភ្លើង​ចង្កៀង​ឆាបឆេះ​រោល​​ខ្មៅពេញ​មុខ ​និង​ឆេះ​រលេះ​រលួយ​ពេញ​ខ្លួន​ប្រាណ ។ ​ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​​៣០​នាទី​យប់​ថ្ងៃទី​​១១ កុម្ភៈ ​២០១៣ ​នៅ​ផ្ទះ​ក្នុងភូមិ​ដី​ក្រហម ​ឃុំ​ព្រៃ​រំដេង ស្រុក​គិរីវង្ស ​។

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​​ជា​ម្តាយ​​ឈ្មោះ​អួន ហ៊ន ​អាយុ​៦៥​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​កើតហេតុ​ខាងលើ​បាន​ឱ្យ​ដឹងថា នៅ​យប់​កើតហេតុ​ ខណៈ​ពេល​ដាច់​​ចរន្ត​អគ្គិសនី​​កូន​ប្រុសរបស់​គាត់​​បាន​ដើរ​កាន់​ចង្កៀង​ដៃម្ខាង ហើយ​កាន់​​ដប​សាំង​ចំណុះ​មួយ​លីត្រ​នៅដៃ​ម្ខាង​ទៀត ដើម្បី​យក​ទៅ​ចាក់​​ម៉ូតូ​អស់​សាំង ពេល​​ដើរ​​បាន​បន្តិច​ស្រាប់តែ​ជំពប់​​ជើង​ដួល​ស្រោច​​សាំង​​​លើ​ខ្លួន បណ្តាល​ឱ្យ​ភ្លើង​​ចង្កៀង​​ដែ​ល​កាន់​​នៅនឹង​ដៃ​ឆាប​ឆេះ​រលេះរលួយ​​ពេញខ្លួន​​តាំងពី​ក្បាល​ដល់​ចុង​​ជើង​ត្រូវ​​បាន​អ្នក​ជិត​ខាងរត់​យក​ភួយ​ទៅ​គ្រប​ពីលើ​ទើប​រលត់ ប៉ុន្តែ​សាច់​កន្លែង​ខ្លះ​ឆ្អិន​រលួយ​ទៅហើយ ​និង​​ខ្មៅ​រោល​ពេញ​មុខ ៕