ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណុប បាយ៉ារិទ្ធ ​ប្រតិ​កម្ម​មតិ​រិះ​គន់​តារា​ដែល​ធ្វើ​ពុត​ជា​យំ​ក្នុង​ព្រះ​រាជ​ពិធី​​ដង្ហែ​​ព្រះ​បរម​​រតន​កោដ្ឋ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​​​វ័យ​​ក្មេង​​សំឡេង​ចាស់​ប្រចាំ​ផលិត​កម្ម​ហង្ស​​មាស​បាន​ចេញ​មក​ប្រតិ​កម្ម​ជំនួស​អ្នក​​សិល្បៈ​ដូចគ្នា​​ជុំវិញ​ការ​រិះ​គន់​ចេញ​​ពី​មហា​ជន​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ថា ក្រុម​តារា​ទាំង​នោះ​បាន​ធ្វើ​ពុត​ជា​យំ​​នៅ​ក្នុង​​ព្រះ​រាជ​ពិធីដង្ហែ​​ព្រះ​បរម​សព ព្រះ​បរម​រតន​កោដ្ឋ​ ដើម្បី​ទាមទារ​​ការ​ចាប់​អារម្មណ៍​​ពី​មហា​ជន​តែប៉ុណ្ណោះ ។

ម្ចាស់បទសង្សារលេងៗស្រលាញ់គ្នាមែនទែនរូបនេះបានប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយមរបស់ខ្លួនផ្ញើសារមួយឆ្លើយតបចំពោះបញ្ហាខាងលើនេះដោយលោកបានចាត់ទុកមតិដែលបានលើកឡើងនោះជាគំនិតអគតិមិនសមទំនង។
លោកបានសរសេរនៅតាមបណ្តាញហ្វេសប៊ុករបស់ខ្លួនថា ហេតុអ្វីក៏កូនខ្មែរមួយចំនួនចេះតែរិះរកគំនិតជាន់ឈ្លីខ្មែរដូចគ្នាអ៊ីចឹង? មិន​យល់? ចាប់តាំង​ពីថ្ងៃទៅទទួលព្រះរាជសពព្រះករុណាយាងមក រហូតដល់ថ្ងៃថ្វាយព្រះភ្លើង​មិនថាតែពួកយើងជាតារា​ ឬប្រជាជនទូទាំង​ប្រទេស​ម្នាក់ៗ​សុទ្ធ​តែ​ខ្លោច​​ផ្សា​ក្នុង​ចិត្ត ព្រោះតែការបាត់បង់ដ៏ធំធេង គ្មានថ្ងៃវិលវិញ​នោះ គឺការយាងចូលទិវង្គត​របស់ព្រះវររាជបិតា​ដ៏ឆ្នើម​របស់យើង។ មហាទុក្ខសោកដ៏​ធំធេង ការ​សោក​ស្តាយរកទីបំផុតគ្មាននេះ បានចាក់ដោតទៅដល់ក្រអៅ​បេះដូងរបស់​យើងជាកូន​ខ្មែរ​គ្រប់រូប​ឲ្យទប់ទឹកភ្នែកថាមិនឲ្យហូរមកបានទេ ។ រហូត​មាន​បងប្អូនខ្មែរ១ចំនួនព្រមស្ម័គ្រចិត្ត កោរសក់ថ្វាយការគោរព​ដ៏ខ្ពង់ខ្ពស់ដល់​ទ្រង់ ហេតុអីក៏ពួកអគតិ​សណ្តានញុះញង់១ចំនួន បែរជាយល់ថា ការសោក​ស្តាយ​សម្រក់ទឹកភ្នែករបស់កូនខ្មែរដូចគ្នាដែលជាតារា គឺជា​ការ​សម្តែង​ទាមទារភាពល្បី ៕