ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតភ្លើង​បង្ហុយ​មូស​រាល​ធាង​ដូង​ឆេះ​ផ្ទះ​ហ្មត់​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ​ក្រុម​គ្រួសារ​​មួយ​​​ ពេល​ហូប​បាយ​បាន​ដុត​ភ្លើង​ក្រោម​​ផ្ទះ ដើម្បី​បង្ហុយ​មូស​កុំ​ឱ្យខាំ​ក៏ស្រាប់តែ​​រាល​ធាង​ដូង​​ឆេះផ្ទះ​​អស់ទាំង​​ស្រុង​​កាលពីថ្ងៃទី​​២៩ មករា ​២០១៣ ​វេលា​ម៉ោង​​៧​និង​១៥​នាទី​​យប់​ នៅ​ភូមិ​សំសាន្ត ឃុំ​តា​លោ ស្រុក​​បាកាន ។

​តាម​ការផ្តល់​​ព័ត៌​មាន​ពី​ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋបាល​នៅ​ទីនោះ​ឱ្យ​ដឹងថា ផ្ទះដែល​ឆេះ​នេះ​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​​ ជញ្ជាំង​ស្បូវ ​ក្រាល​ក្តារ មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​

ខេត្ត​ពោធិ៍សាត់ ៖ ​ក្រុម​គ្រួសារ​​មួយ​​​ ពេល​ហូប​បាយ​បាន​ដុត​ភ្លើង​ក្រោម​​ផ្ទះ ដើម្បី​បង្ហុយ​មូស​កុំ​ឱ្យខាំ​ក៏ស្រាប់តែ​​រាល​ធាង​ដូង​​ឆេះផ្ទះ​​អស់ទាំង​​ស្រុង​​កាលពីថ្ងៃទី​​២៩ មករា ​២០១៣ ​វេលា​ម៉ោង​​៧​និង​១៥​នាទី​​យប់​ នៅ​ភូមិ​សំសាន្ត ឃុំ​តា​លោ ស្រុក​​បាកាន ។

​តាម​ការផ្តល់​​ព័ត៌​មាន​ពី​ប៉ូលិស​ប៉ុស្តិ៍​​រដ្ឋបាល​នៅ​ទីនោះ​ឱ្យ​ដឹងថា ផ្ទះដែល​ឆេះ​នេះ​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​​ ជញ្ជាំង​ស្បូវ ​ក្រាល​ក្តារ មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ​ម្ចាស់​ផ្ទះ​ឈ្មោះ​​ញូង ហូន អាយុ​​៣៩​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​ស៊ុម មិនិ អាយុ​២៩​ឆ្នាំ ​មាន​កូន​៤​នាក់ ស្រី​២​ ប្រុស​២ ជា​កម្ម​ករ​​លើក​អុសធ្យូង​ឱ្យគេ ។ ​នៅ​យប់​​កើតហេតុ​​នោះ​គ្រួសារ​ខាងលើ​​បាន​រៀបចំ​ហូប​បាយ​ជុំគ្នា​​ជាមួយ​ប្រពន្ធ​កូន ប៉ុន្តែ​​ដោយ​សារ​នៅ​តំបន់​ព្រៃ​ភ្នំ​សំបូរ​មូស​ពេក​​ខ្លាច​កើត​ជំងឺ​គ្រុន​ចាញ់ ឬ​គ្រុន​ឈាម បុរស​ជា​ឪពុក​​បាន​​ដុតភ្លើង​បង្ហុយ​មូស​​ក្រោម​ផ្ទះ​ក៏ស្រាប់តែ​រាលធាង​ដូង​ឆាបឆេះ​ជញ្ជាំង​​ស្បូវ ខណៈ​ពេលនោះ​ក្រុម​គ្រួសារ​ខាងលើ​​ដែល​កំពុងហូប​បាយ​​មិនទាន់​​រួច​ផង​ក៏​ផ្អើល​​ឆោឡោ​ហក់​ដី​ប្រសាច​​ដង​ទឹកពន្លត់​​ ប៉ុន្តែ​​ដោយសារ​ជញ្ជាំង​ស្បូវ​ដំបូល​​ស្បូវ​ឆេះ​លឿន​យ៉ាងសន្ធោ​សន្ធៅ​​មិន​អាចពន្លត់​​បាន​ក៏​បណ្តាល​ឱ្យ​ឆេះ​អស់ទាំង​ស្រុង​តែម្តង៕