ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូមខ្សាច់​ប្រទះឃើញ​​គ្រាប់​កាំភ្លើង​អា៦០​មួយ​គ្រាប់ នៅច្រាំង​ទន្លេ​កោះ​ពេជ្រ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ្រាប់​កាំភ្លើង​ចាស់​មួយគ្រាប់​​ម៉ាក​អា៦០ ​ត្រូវបាន​កម្ម​ករ​​បូម​ខ្សាច់​ពី​ដៃ​ទន្លេ​មេគង្គ​​ដាក់​លុប​​ទីតាំង​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​ ស្ថិត​នៅ​ភូមិ​ទី​១៤ សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​​ចំការ​មន ប្រទះឃើញ​​ចេញពី​ទុយោ​​បូមខ្សាច់​​កាល​ពីវេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ថ្ងៃទី​៣០ មករា ​២០១៣ ។

​តាម​ប្រភព​​ព័ត៌​មាន​​ឱ្យ​ដឹងថា ​មុន​ដំបូង​ឡើយ​កម្ម​ករ​បូមខ្សាច់​​នៅ​ក្នុងការ​ដ្ឋាន​កោះ​ពេជ្រ ​បាន​ដំណើរ​​ការ​បូមខ្សាច់​​ដូចធម្មតា​ ស្រាប់តែ​ខណៈ​ពេល​កំពុង​

រាជធានីភ្នំពេញ ៖ គ្រាប់​កាំភ្លើង​ចាស់​មួយគ្រាប់​​ម៉ាក​អា៦០ ​ត្រូវបាន​កម្ម​ករ​​បូម​ខ្សាច់​ពី​ដៃ​ទន្លេ​មេគង្គ​​ដាក់​លុប​​ទីតាំង​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​ ស្ថិត​នៅ​ភូមិ​ទី​១៤ សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​​ចំការ​មន ប្រទះឃើញ​​ចេញពី​ទុយោ​​បូមខ្សាច់​​កាល​ពីវេលា​ម៉ោង​៩​និង​៣០​នាទីព្រឹក​ថ្ងៃទី​៣០ មករា ​២០១៣ ។

​តាម​ប្រភព​​ព័ត៌​មាន​​ឱ្យ​ដឹងថា ​មុន​ដំបូង​ឡើយ​កម្ម​ករ​បូមខ្សាច់​​នៅ​ក្នុងការ​ដ្ឋាន​កោះ​ពេជ្រ ​បាន​ដំណើរ​​ការ​បូមខ្សាច់​​ដូចធម្មតា​ ស្រាប់តែ​ខណៈ​ពេល​កំពុង​បូម​​នោះ​​ ក៏ដោយ​គ្រាប់​កាំភ្លើង​​១​គ្រាប់​មក​តាម​ទុយោ​​បូម​ខ្សាច់​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​តែ​ម្តង ។ ​ក្រោយ​ពីឃើញ​សភាព​បែប​នេះ ក្រុម​កម្ម​ករ​ក៏​បាន​នាំគ្នា​រាយ​ការណ៍​​ទៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ចុះ​មក​ពិនិត្យ​មើល​​ដោយ​មិន​មាន​នរណា​​ហ៊ាន​ប៉ះ​ពាល់​ឡើយ ព្រោះ​​​គ្រាប់​កាំភ្លើង​មាន​​ច្រេះ​​​តែមិនទាន់​ផ្ទុះ ។

​ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ទាំងអស់​គ្នា​​នគរបាល​ប៉ុស្តិ៍​​ទន្លេបាសាក់​បានធ្វើ​ការ​ទំនាក់​ទំនង​​ទៅ​មន្ត្រី​ស៊ីម៉ាក់​ចុះមក​ទទួល​យក​គ្រាប់​​កាំភ្លើង​ទៅរក្សា​ទុក​នៅ​​កន្លែង​​សុវត្ថិ​ភាព​ដើម្បី​កម្ទេច​ចោល ។ ​មន្ត្រីជំនាញ​​បាន​និយាយថា ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​នេះ​​ជា​ប្រភេទ​អា៦០ ​ប៉ុន្តែ​មន្ត្រីជំនាញ​មិន​ប្រាកដ​ថា គ្រាប់​នេះ​​កប់​នៅក្នុងទន្លេ​​ដោយ​សារ​មូល​ហេតុ​អ្វីឡើយ ​ហើយ​ក៏​មិន​ដឹងថា តាំងពី​ពេល​ណា​មកដែរ៕