ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

អនិច្ចា​ភ្លេងខ្មែរ បទ​ពាក្យ​៧

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៥:១៩

ខ្លុយ​ស្គរ​ទ្រ​ដៀវ​ចាប៉ី​ខ្សែ​    ​មរតក​កេរ​ខ្មែរ​លេង​ប្រគុំ
មាន​បទ​សូរសៀង​ច្រៀង​រណ្ដំ​    ​កេះ​កូដ​វាយដំ​ផ្លុំ​បន្ទរ​។

បានឮ​សំនៀង​ច្រៀង​រងំ​    ​អ្នកស្រុក​ខេត្ដ​ឃុំ​ភូមិ​សាទរ
ប្រឹង​ស្ដាប់​សូរ​សព្ទ័​អង្គុយ​ឈរ​    ​រាស្ដ្រ​ទាំង​នគរ​នែប​មេត្រី​។

ផ្ចង់​ស្ដាប់​សំនៀង​ច្រៀង​រៀបរាប់​    ​ខ្មែរ​គ្រប់​ស្រទាប់​ក្មេង​ប្រុស​ស្រី
ខ្លះ​សើច​សប្បាយ​ខ្លះ​រីងរៃ​    ​តាមតែ​អត្ថន័យ​នៃចំ​រៀង​។

អ្នកលេង​អ្នក​ច្រៀង​សុទ្ធ​ឈ្លៀសវៃ​    ​ពូកែ​លក​លៃ​ឥត​មាន​ល្អៀង
ផ្ដេកផ្ដិត​ផ្ដោះផ្ដង​ចង​រៀបរៀង​    ​ប្រគុំ​លេង​ច្រៀង​តាម​ទំនុក​។

ពិធី​តូច​ធំ​ក្រៅ​ក្នុងស្រុក​    ​ប្រជា​សំរុក​ទាក់​នាវ​ទុក
ល្បី​សាយ​រន្ទឺ​លឺ​អស់​ទុក្ខ​    ​ខ្មែរ​ក្រៅ​ក្នុងស្រុក​តែង​រាប់អាន​។

ឱ​!​សែន​អនិច្ចា​ខ្លោចផ្សា​ក្រៃ​    ​ភ្លេងខ្មែរ​សព្វថ្ងៃ​ខុស​បុរាណ
គេ​លេង​ប្រគុំ​ខុស​លំ​អាន​    ​អស់​ញាតិសន្ដាន​ជួយ​រិះគិត​។

ក្ដុកក្ដួល​ឆួល​ឆេះ​រលេះ​ទ្រូង​    ​ផ្សា​ថ្លើម​ដូច​រូង​ផ្ដាច់ជីវិត
ភ្លេងខ្មែរ​ថ្ងួចថ្ងូរ​សែន​អាណិត​    ​ស​ង្វែ​ក​ដួងចិត្ដ​រិ​ត​ឱ​រ៉ា​។

ឮ​សូរ​ស្គរ​ដំ​ផ្លុំប៉ី​ទ្រ​    ​ប្រជា​សាទរ​ផ្ទៀង​សោតា
ស្រាប់តែ​ឃើញ​ជាក់ច្បាស់​នេត្រា​    ​ភ្លាត់មាត់​អនិច្ចា​នោះ​ជា​អ្វី?​។

ទំនួញ​ប៉ី​ទ្រ​សូរ​ម្ចាស់​ស្រែក​    ​ស្គរ​ដំ​ស្ទើរ​បែក​រហែក​ដី
ស្រែកច្រៀង​លន់តួ​សូម​ប្រណី​    ​ដាក់​ទាន​មក​ម៉ី​ឆី​គ្រាន់​ល្ហែ​។

គួរ​ឱ្យ​ស្រណោះ​អស់ពី​ពោះ​    ​ស្ដាយ​សព្ទ័​កិត្ដិយស​មរតក​ខ្មែរ
ម្ដេច​ឡើយ​ធ្លាក់ខ្លួន​អាប់​អស់​កេរ​    ​ខ្មែរ​អើយ​!​រិះរេ​ស្ទួយ​ឡើង​វិញ​។

វត្ដ​លង្កា​ព្រះ​កុ​សុមា​រាម សង្កាត់​បឹង​កេងកង​១  ខ័​ណ្ឌ​ចំការ​មក រាជធានី​ភ្នំពេញ
១៨-០៨-២០០១០ ភិក្ខុ កុយ ពិសិដ្ឋ (​វិសុទ្ធិ​បញា​)

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd