ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន រាជ មាន​ឳ​កាស​ជួប ពេជ្រ អា​រុណ ដណ្ដើម​តំណែង​ម្ចាស់​ខ្សែក្រវាត់ ខ​ណះ​ដែល​ការ​ប្រកួត​គុន​ខ្មែរ​វ​គ្គ៣​ បាន​ឈាន​ចូល​ដល់ជុំ​ទី​២​ចុង​សប្តាហ៍​នេះ

16 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​មាន​តែ​កីឡាករ ​ខុន រាជ មក​ពី​ក្លឹ​ប​កងពលធំ​អន្ដរាគមន៍ លេខ​៣ ខេត្ដព្រះវិហារ​ទេ ដែល​មានឱកាស ជួប​ប្រកួត​ជាមួយ​ពេជ្រ អា​រុណ មក​ពី​ក្លឹ​ប សំរែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ដើម្បីយក​ចំណាត់ថ្នាក់​លេខ​១​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ខ្សែក្រវាត់​ស្រា​សាច់ដុំ​ពិសេស​។

ពេជ្រ អា​រុណ​បាន​ប្រកួត​ឈ្នះ​ថៃ ប៊ុ​ន​ហាន មក​ពី​ក្លឹ​ប​នាគរាជ នៅ​ក្នុង​វគ្គ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​លើ​សង្វៀន​ស្ថានីយ ទូរទស្សន៍ CTN កាលពី​ថ្ងៃអាទិត្យ​ទី​៣០  ឧសភា កន្លង​មកនេះ ។ ចំណែក​ខុន រាជ​វិញ បាន​យកឈ្នះ​កីឡាក​រហ៊ឹម សា​រ៉ា​ន់ មក​ពី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នៅ​ក្នុង​ទឹក​ទី​៤​។ ពេជ្រ អា​រុណ ប្រកួត​៥​ទឹក ពេញ​បាន​យកឈ្នះ​លើ​កីឡាករ ថៃ ប៊ុ​ន​ហាន ដោយ​ពិន្ទុ​ដាច់​តែ​ម្ដង ។ ប៉ុន្ដែ ថៃ ប៊ុ​ន​ហាន បាន​និយាយ​ថា គេ​បាន​ចាញ់​អា​រុណ​ទាំង ប្រផិតប្រផើយ​ប៉ុណ្ណោះ​។ ចំណែកឯ​ខុន រាជ វិញ ក្នុង​ទឹក​ទី​១ និង​ទី​២ គេ​បណ្ដោយ​ឱ្យ​ហ៊ឹ​ម សា​រ៉ា​ន់ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង តាម​ដំណើរ​សិន ។

លុះ​ឈាន​ចូល​ដល់​ទឹក​ទី​៣ និង​ទឹក​ទី​៤ ទើប គេ​ចាប់ផ្ដើម​វាយ​សំរុក​ទៅ​លើ​សា​រ៉ា​ន់​តែ​ម្ដង​។ សា​រ៉ា​ន់​បាន​និយាយ​ថា គេ​ទទួលស្គាល់​នូវ​ថ្វី ប្រយុទ្ធ​របស់​ខុន រាជ ថា ពិតជា​ខ្លាំង​មែន ។ ជា​ពិសេស​នៅ​ក្នុង​ទឹក​ទី​៣ ខណៈ​ពេល​ដែល​គេ ត្រូវ​ខុន រាជ​វាយ​ត្រូវ​១​កែង​ចំ​ពីលើ​ចិញ្ចើម ខាងឆ្វេង​បណ្ដាល​ឱ្យ​មាន​របួស​បែកចេញ ឈាម និង​ទាត់​២​ជើង​ត្រូវ​ក​ញ្ចឹ​ង​.​ក​នោះ​បាន ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ថា​កំលាំង​របស់​គេ បាន​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង ។ ប៉ុន្ដែ​គេ​ខិតខំ​តស៊ូ យ៉ាង​វេទនា​រហូត​ឆ្លង​ផុត​ទឹក​ទី​៣​។
ចូល​ដល់​ទឹក​ទី​៤ ខុន រាជ ចាប់ផ្ដើម​ទាត់ សង្ខុញ​យក​តែ​ម្ដង មិនតែប៉ុណ្ណោះ​គេ​បាន​រុញ ច្រាន​សា​រ៉ា​ន់​ឱ្យ​ដកថយ​អែប​ខ្សែ​រេញ​រហូត ហើយ​នៅ​ពេល​គេ​ឃើញ​សា​រ៉ា​ន់​ទាល់ច្រក​គេ​ក៏​បាន​ប្រើ​ស្នៀត​ជង្គង់​បុក​ចូល​ពោះ​ទឹក      ២-៣​ជង្គង់​បន្ថែម​ទៀត ធ្វើ​ឱ្យ​សា​រ៉ា​ន់​ដួល  ខ្ទាត​ចេញ​មក​ក្រៅ​ខ្សែ​រេញ​ក្រោក​លែង​រួច​តែ ម្ដង ។ ហ៊ឹ​ម សា​រ៉ា​ន់ ចាញ់​ការ​ប្រកួត​លើក នេះ​គេ​ត្រូវ​ត្រៀម​ប្រកួត​យក​លេខ​៣​ជាមួយ ថៃ ប៊ុ​ន​ហាន​ជា​បន្ដ​ទៀត ។

ចំពោះ​ការ​ប្រកួត​វគ្គ​ជំ​រុះ​ជុំ​ទី​២ ជើងឯក គុន​ខ្មែរ រវាង​កីឡាករ​វ៉​ន សា​វី មក​ពី​ខេត្ដ សៀមរាប និង​កីឡាករ​សំ ពិសិដ្ឋ មក​ពី​ខេត្ដ កំពង់ចាម​វិញ​នោះ វ៉​ន សា​វី បាន​យកឈ្នះ​សំ ពិសិដ្ឋ​វិញ​ដោយ​ពិន្ទុ ។ ក្នុង​ចំណោម​កីឡាករ ៦​រូប​ដែល​បាន​ឡើង​មក​ប្រកួត​ជំ​រុះ​ជុំ​ទី​២​នេះ គេ​បាន​រក​ឃើញ​កីឡាករ​២​រូប​ហើយ​ដែល បាន​ឆ្លង​ផុត​ពី​វគ្គ​នេះ  គឺ​កាលពី​ស​ប្ដា​ហ៍​មុន កីឡាករ​មាស សុ​ជាតិ មក​ពី​ខេត្ដក្រចេះ  ស​ប្ដា​ហ៍​នេះ​គឺ​កីឡាករ​វ៉​ន សា​វី ។ សា​វី​បាន  យកឈ្នះ​និង​ចៅក្រម​ម្នាក់​ទៀត​បាន​ផ្ដល់​ពិន្ទុ​ឱ្យ​ចំណោម​ចៅក្រម​៥​រូប មាន​៤​រូប​បាន​ផ្ដល់ ពិន្ទុ​ឱ្យ​គេ​ឈ្នះ ពិសិដ្ឋ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ឱ្យ​គេ​ចាញ់ ។ ប៉ុន្ដែ​ពិសិដ្ឋ​ចាញ់​ការ ប្រកួត​លើក​នេះ​មិន​ទាន់​ប្រាកដ​ថា​គេ​ត្រូវ​ដើរ ចេញពី CTN រហូត​នោះ​ទេ គឺ​គេ​ត្រូវ​រង់ចាំ អ៊ុត​មើល​ការ​ប្រកួត​ស​ប្ដា​ហ៍​ក្រោយ​មួយទៀត​សិន ។  ក្នុង​ករណី​មាន​អ្នក​ចាញ់​សន្លប់​ទើប គេ​អាច​មាន​សង្ឃឹម​បាន​ឡើង​ទៅ​ប្រកួត​ជុំ ទី​៣​បន្ដ​ទៀត​បាន ។

រីឯ​គូប្រកួត​មិត្ដភាព​ស​ប្ដា​ហ៍​នេះ​វិញ មឿ​ត រ​ដ្ឋា មក​ពី​ក្លឹ​ប​សិង្ហ​កីឡា​បាន​ផ្ដួល​ទឹម គឹ​ម​ហុង មក​ពី​ក្លឹ​ប​សាល​វ័​ន្ដ​កីឡា​ឱ្យ​សន្លប់ ក្នុង​ទឹក​ទី​៣ ។ ចាន់ បូ​រី មក​ពី​ក្លឹ​ប​ខេត្ដ​កំពង់ ឆ្នាំង ដែល​ប្រកួត​ជា​លក្ខណៈ សាកល​បាន យកឈ្នះ​យឹ​ម វិចិត្រ មក​ពី​ក្លឹ​ប​ភ្នំ​ពេជ្រ​កីឡា  ដោយ​ពិន្ទុ ៕