ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ឈើ​ដែល​ធំ នឹងមានអាយុ​កាល​យូរអង្វែង​

11 ឆ្នាំ មុន

ខេត្តតាកែវ ៖ ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​​តែង​មាន​ជំនឿ​ចំពោះ​ដើម​ឈើ​ដែល​មានអាយុ​កាល​វែង​ឆ្ងាយ​ ​រួម​ទាំង​​កំពស់​ខ្ពស់​ទៀត​នោះ​​គឺពួកគេ​មិនសូវហ៊ាន​​កា.ប់​គាស់​ឡើយ ដោយគិតថា មានអ្នក​ថែរក្សា​រស់​នៅ​ទីនោះ ​​ហើយ​បើសិន​ជា​ធ្វើការ​គាប់​គាស់​​ពួក​គេ​នឹង​ទទួល​​នូវគ្រោះ​មហន្ត​រាយ​ផ្សេងៗជាក់​ជា​មិន​ខានឡើយ ។

ខេត្តតាកែវ ៖ ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​​តែង​មាន​ជំនឿ​ចំពោះ​ដើម​ឈើ​ដែល​មានអាយុ​កាល​វែង​ឆ្ងាយ​ ​រួម​ទាំង​​កំពស់​ខ្ពស់​ទៀត​នោះ​​គឺពួកគេ​មិនសូវហ៊ាន​​កាប់​គាស់​ឡើយ ដោយគិតថា មានអ្នក​ថែរក្សា​រស់​នៅ​ទីនោះ ​​ហើយ​បើសិន​ជា​ធ្វើការ​គាប់​គាស់​​ពួក​គេ​នឹង​ទទួល​​នូវគ្រោះ​មហន្ត​រាយ​ផ្សេងៗជាក់​ជា​មិន​ខានឡើយ ។

បើតាមស្ត្រីឈ្មោះនាង សម ​ជា​ប្រជា​ពលរដ្ឋ​រស់​នៅក្នុងភូមិ​ទួល​សាំង​គ ឃុំ​​អង្គ​រ​បុរី ​ស្រុក​អង្គ​រ​បុរី បាន​ឱ្យ​ដឹង​​ថា ដើម​ជ្រៃ​ដែល​ដុះ​នៅជិត​ផ្ទះ​របស់​​គាត់​នេះ​មាន​អាយុ​កាល​មិន​តិចជាង​រយ​ឆ្នាំ​នោះ​ទេ ព្រោះវា​មាន​ទំហំធំ និង​មាន​កម្ពស់​ប្រហែល​៤៥​ទៅ​៥០​ម៉ែត្រ​ឯណោះ ។ ម្យ៉ាង​ទៀត​​​ក្នុងពេល​ថ្មីៗនេះ​ឃុំ​បាន​អភិ​វឌ្ឍន៍​​ផ្លូវក្នុងឃុំ (ភូមិទួល​សាំង​ខ) ដែល​​តភ្ជាប់​​ពីភូមិទួល​សាំងខឆ្ពោះ​ទៅ​ភូមិ​ទួល​កន្រក ​និងភូមិ​ព្រៃផ្គាំ ហើយអ្វីដែល​​សំខាន់គឺ​ដើម​​ជ្រៃ​នោះ​​ដុះ​នៅចំ​កណ្តាល​ផ្លូវ​​ដែល​ត្រូវ​ឈូស​ឆាយ​តែ​ពួកគេ​មិន​ហ៊ាន​​ឈូស​​​ឆាយ និងកាប់​ផ្តួល​នោះទេ ព្រោះ​ខ្លាច​​ឫទ្ធិបារមី​នានា​​ដែលរស់​នៅ​​ដើម​ជ្រៃ​នោះ​ធ្វើ​ទុក្ខទោ​ម្នេញ​​ដល់​ពួក​គេ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕​