ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​​លេបត្របាក់​​ផ្ទះ​១ខ្នង​ហ្មត់នៅ​​ក្បែរ​​ផ្សារបានលុង

11 ឆ្នាំ មុន

ខេត្តរតនគិរី ៖ អគ្គិភ័យ​​បាន​លេប​ត្របាក់​​​ខ្ទេច​ផ្ទះ​១ខ្នង ​ធ្វើអំពី​ឈើ​លើថ្ម​ក្រោម ​ដែលតាមម្ចាស់​ផ្ទះ​អះអាងថា ​ដោយសារ​ទុស្សេ​​ខ្សែភ្លើង​​ចេញ​ពី​​ផ្ទះ​​បាយ ​និងបង្ក​ឱ្យ​​​មានការភ្ញាក់​ផ្អើល​​​កាលពី​​វេលាម៉ោង​​៧ ​និង​៤០​នាទីព្រឹក​ថ្ងៃទី​៤ ​មករា ​២០១៣ ​ក្បែរ​ផ្សារ​បានលុង​ ស្ថិត​ក្នុង​ភូមិ​​ជ័យជម្នះ ​​សង្កាត់​ឡាបានសៀក ​​ក្រុង​​បានលុង ។

​បើតាម​​​អ្នក​ឆ្លើយឆ្លង​ព័ត៌​មាន​កោះសន្តិភាព​ឱ្យ​ដឹងថា អគ្គិភ័យ​នេះពុំ​បណ្តាលឱ្យ​អ្នកណាម្នាក់​រង​​របួសនោះទេ ​​គ្រាន់តែ​ផ្ទះទាំងមូល​ត្រូវ​បាន​​អគ្គិភ័យ​​​​​ឆាប​ឆេះ​​​ហ្មត់គ្មានសល់ ។ ​​ម្ចាស់​ផ្ទះ​​​ខាងលើ ត្រូវ​​បានគេស្គាល់​​ថា ឈ្មោះ​ចែ ថា ​អាយុ​ជាង​៤០​ឆ្នាំ ជា​អាជីវ​ករ​​នៅផ្សារ​បានលុង ​។ ក្នុងហេតុការណ៍​​នេះ គេ​ឃើញ​​​ឡាន​ទឹក៤គ្រឿង​​ បានទៅ​​អន្តរាគមន៍​​​បាញ់​​ពន្លត់​ ទើប​មិនបណ្តាល​​ឱ្យឆាបឆេះ​​​រាលដាល​​ដល់​ផ្ទះ​អ្នកដទៃ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕