ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិ​អាមេរិក​ម្នាក់​ដេក​ស្លា.ប់​ក្នុង​សណ្ឋា​​គា​រវ៉ក​អឺបាវ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ជន​ជាតិ​អា​មេរិក​ម្នាក់​ ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​សាមុយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១ មករា ​ឆ្នាំ​២០១៣ ​បន្ទាប់​ពី​បុរសនោះ​ដេ​ក​សន្លប់​នៅ​លើ​គ្រែ​​ក្នុង​បន្ទប់​លេខ​៤០៤ ជាន​់​ទី​៤​​នៃ​​សណ្ឋា​គារ​វ៉ក​​​អឺ​បាវ អាសយ​ដ្ឋាន​​លេខ​១០៩​ ​កែង​ផ្លូវ​លេខ​៥១ និង​​លេខ​​១៧៤​ភូមិ​ទី​​១១​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​​ដូន​ពេញ​ តែ​គ្រូពេទ្យ​បាន​អះ​អាង​ថា ​ជន​ជាតិ​អាមេរិក​​​​នេះ​បានស្លា.ប់​​​​តាំង​ពី​​មុនពេល​​មកដល់​មន្ទីរ​​ពេទ្យ​​​ម្ល៉េះ។

រាជ​ធានី​ភ្នំពេញ ៖ បុរស​ជន​ជាតិ​អា​មេរិក​ម្នាក់​ ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​សាមុយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១ មករា ​ឆ្នាំ​២០១៣ ​បន្ទាប់​ពី​បុរសនោះ​ដេ​ក​សន្លប់​នៅ​លើ​គ្រែ​​ក្នុង​បន្ទប់​លេខ​៤០៤ ជាន​់​ទី​៤​​នៃ​​សណ្ឋា​គារ​វ៉ក​​​អឺ​បាវ អាសយ​ដ្ឋាន​​លេខ​១០៩​ ​កែង​ផ្លូវ​លេខ​៥១ និង​​លេខ​​១៧៤​ភូមិ​ទី​​១១​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​​ដូន​ពេញ​ តែ​គ្រូពេទ្យ​បាន​អះ​អាង​ថា ​ជន​ជាតិ​អាមេរិក​​​​នេះ​បានស្លាប់​​​​តាំង​ពី​​មុនពេល​​មកដល់​មន្ទីរ​​ពេទ្យ​​​ម្ល៉េះ។

ជន​ជាតិ​អាមេរិក​ដែល​ស្លាប់​​នេះ​​​ត្រូវគេស្គាល់​​ថា​​ឈ្មោះ​SMALL RALPH JOSEPH ​​​អាយុ​៦៥ឆ្នាំ ​មក​កម្ពុជា​ជាអ្នក​ទេសចរ​ កាន់​លិខិត​​ឆ្លង​ដែន​លេខ​៤៨០៨៦៨០៩១ ​។ យោងតាម​របាយការណ៍​របស់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​​ដូន​ពេញ​​​ឱ្យ​ដឹង​ថា ​ជន​ជាតិ​អាមេរិក​ឈ្មោះ​SMALL RALPH JOSEPH បានមក​ជួល​​បន្ទប់​សណ្ឋាគារ​វ៉ក​អឺបាវ​​ ស្នាក់​​នៅ​កាល​ពី​វេលា​ម៉ោង​១១​និង​២៥​​នាទី​យប់​ថ្ងៃ​ទី​២៥ ធ្នូ ​​ឆ្នាំ​២០១២ ហើយ​នៅ​​ថ្ងៃទី​២៩ ធ្នូ ​ ឆ្នាំ​២០១២​ បុរស​​​​នេះ​បាន​ប្រាប់​អ្នក​គ្រប់​គ្រង​សណ្ឋាគារ​ថា ​ខ្លួន​មាន​បញ្ហា​សុខ​ភាព​ដោយសារ​ជំងឺ​បេះដូង ។ ​លុះ​នៅ​​​ថ្ងៃ​ទី​១ មករា ​​ម្ចាស់​​សណ្ឋាគារ​ខាង​លើ​​ឃើញ​អាការ​​បុរស​​ជន​ជាតិ​អាេមរិក​​មិនស្រួល​ ​រហូត​សន្លប់​​​​ក៏​ទូរ​ស័ព្ទ​ហៅ​​រថយន្ត​សាមុយ​ដឹក​ទៅ​មន្ទីរ​​ពេទ្យ​កាល់​​ម៉ែត​ ក៏​​ប៉ុន្តែ​​​នៅ​ពេល​ទៅ​ដល់​​គ្រូ​ពេទ្យ​​​ប្រាប់​ថា ​​បុរស​រូប​នេះ​​​បានស្លាប់​​តាំង​ពី​​មុន​​​​ពេល​​មក​ដល់​មន្ទីរ​ពេទ្យ​ម្ល៉េះ ។ ​​

​មន្ត្រី​នគរបាល​មូលដ្ឋាន​មួយរូប​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​បង្ហើប​​ប្រាប់​​ថា ​​​បុរស​​ជន​ជាតិ​អាមេរិក​​ដែលគ្រូ​ពេទ្យ​​​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​អះ​អាង​ថា ​បានស្លាប់​មុន​ពេល​មកដល់​មន្ទីរ​ពេទ្យ​នោះ​ធាតុ​ពិត​​​​គឺ​​​ស្លាប់​តាំង​ពី​នៅ​ក្នុង​បន្ទប់ ដេក​របស់​​ខ្លួន​​ម្លេ៉ះ​ ប៉ុន្តែ​ការ​និយាយ​របស់​​ម្ចាស់​សណ្ឋា​គារ​​បែប​នេះ​​​ ​គឺ​ជា​លេស​ដើម្បី​​ដឹក​សព​ចេញ​ពី​សណ្ឋា​គារ​ផងដែរ ។ មូល​ហេតុ​ដែល​បណ្តាល​ឱ្យបុរស​​នេះស្លាប់​ទំនង​ជា​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហួស​កម្រិត​ ​ប៉ុន្តែ​​ពេល​នេះ​​បន្ទប់​ស្នាក់​នៅ​របស់​ជន​ជាតិ​អាមេរិក​​រូប​នេះ​​ត្រូវ​​​​គេ​រៀប​ចំ​​​​ឡើង​វិញទៅ​ហើយ ។

ទាក់​ទិន​​នឹង​​ការ​ស្លាប់​បុរស​ជនជាតិ​អាមេរិ​​ក​​នោះដែរ​​​​​នគរបាល​កោស​ល្យវិច្ឆ័យ​បាន​ប្រាប់​ថា ​​រហូត​មកដល់ថ្ងៃ​​ទី​២ មករា ​​មិនមាន​ខាងស្ថាន​ទូត​អាមេរិក​ប្រាប់​​ឱ្យ​នគរ​បាល​ជំនាញ​ទៅ​ពិនិត្យ​សព​នៅ​ឡើយ​ទេ ដូច្នេះ​មិន​ទាន់​អាច​សន្និ​ដ្ឋាន​​ពី​មូល​ហេតុ​នៃការ​ស្លាប់​នេះ​បាន​ឡើយ​​ហើយសព​បាន​តម្កល់​ទុក​នៅសាលតម្កល់​សព​​នៃ​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ៕