ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​5​គ្រាប់​ប្លន់​ម៉ូតូ​កណ្តាល​រាជ​ធានី​ភ្នំពេញ ត្រូវ​2​គ្រាប់

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​បុរស​ម្នាក់​​​​​​បាន​​​រង​របួស​​​ដោយ​​ត្រូវ​​​​​ក្រុម​​ចោរ​​​​​​ប្រដាប់​អាវុធ​​​​​​បា.ញ់​៥គ្រាប់​​តែត្រូវ​​២​​គ្រាប់​​ប្លន់​យក​ម៉ូតូ​​​​​​​សេ​១២៥​​ ស៊េរី​ឆ្នាំ​​​២០១៣​ ​​​នៅ​​​​​មុខ​ផ្ទះ​​​​ម៉ាស្សា​​​យី​ហោ​«អញ្ជ​លីស្ប៉ា»នៅ​​​តាមបណ្តោយ​ផ្លូវ​​​លេខ​​​៣១០​ ​ស្ថិត​ក្នុង​សង្កាត់​​​បឹង​កេង​កង​ទី​​១ ខណ្ឌ​​​​​ចំការ​មន​​ ​កាល​ពី​វេលា​ម៉ោង​​​​១១​និង​​៣០​នាទី​យប់​ថ្ងៃទី​​២៥ ធ្នូ​ ​យក​ម៉ូតូ​​ជិះ​ចេញ​​ទៅ​ដោយ​សុវត្ថិ​ភាព​​ ។​

រាជ​ធានីភ្នំពេញ​ ៖ ​បុរស​ម្នាក់​​​​​​បាន​​​រង​របួស​​​ដោយ​​ត្រូវ​​​​​ក្រុម​​ចោរ​​​​​​ប្រដាប់​អាវុធ​​​​​​បាញ់​៥គ្រាប់​​តែត្រូវ​​២​​គ្រាប់​​ប្លន់​យក​ម៉ូតូ​​​​​​​សេ​១២៥​​ ស៊េរី​ឆ្នាំ​​​២០១៣​ ​​​នៅ​​​​​មុខ​ផ្ទះ​​​​ម៉ាស្សា​​​យី​ហោ​«អញ្ជ​លីស្ប៉ា»នៅ​​​តាមបណ្តោយ​ផ្លូវ​​​លេខ​​​៣១០​ ​ស្ថិត​ក្នុង​សង្កាត់​​​បឹង​កេង​កង​ទី​​១ ខណ្ឌ​​​​​ចំការ​មន​​ ​កាល​ពី​វេលា​ម៉ោង​​​​១១​និង​​៣០​នាទី​យប់​ថ្ងៃទី​​២៥ ធ្នូ​ ​យក​ម៉ូតូ​​ជិះ​ចេញ​​ទៅ​ដោយ​សុវត្ថិ​ភាព​​ ។​

​​បុរស​​​រង​គ្រោះ​​​​​​​​ឈ្មោះ​ចិន​ សុធា​ អាយុ​៣២​ឆ្នាំ​ ​មាន​​ទី​លំនៅ​​​​​ក្នុង​សង្កាត់​​ចាក់​អង្រែ​​​លើ​ ខណ្ឌ​​​​មាន​ជ័យ​​ ។ មុន​ពេល​កើត​​មាន​អំពើ​​​ប្លន់​​​​​នេះ​​ លោក​​ចិន​ សុធា​ បាន​ជិះម៉ូតូ​​​​​​​​សេ​​១២៥​ ​ស៊េរី​​ឆ្នាំ​​២០១៣​ ​ពណ៌​ខ្មៅ​​ ​​​​មក​ទទួល​​ភរិយា​​​​ដែល​​​ធ្វើ​ការ​​នៅ​ក្នុង​​ហាង​​​​ម៉ាស្សា​​​យី​ហោ​​​«អញ្ជ​លីស្ប៉ា»​​ ទៅ​ស្រស់​ស្រូប​​​អាហារ​នៅ​ខាង​ក្រៅ​​​ ។ លុះ​​ពេល​​​​​ជូន​ប្រពន្ធ​​ត្រឡប់​​​មក​វិញ​ដល់​មុខ​​​ហាង​​ក៏​ឈប់​​ម៉ូតូ​​​ ​ដាក់​ប្រពន្ធ​​​ឱ្យ​ចុះ​​ តែ​មិន​ទាន់​​​​ទាំង​​ចុះ​ស្រួល​​​​​បួល​​​ផង​​ ស្រាប់​តែ​​លេច​មុខ​​​ជន​​​​​​២នាក់​​ស្លៀក​ពាក់​​​​ស៊ីវិល​​​ ហើយ​មាន​​​ពាក់​មួក​​​​សុវត្ថិ​ភាព​​​​ស្អាត​បាត​​​​​ ជិះ​ម៉ូតូ​​​ពី​ក្រោយ​​​មក​​ដល់​​​ដក​​កាំ​ភ្លើង​​​​ខ្លី​ភ្ជង់​​​​​​ រួច​បាញ់​ទៅ​លើ​​​ឈ្មោះ​​​ចិន​​ សុធា​ ចំនួន​​​៤​គ្រាប់​​​ បណ្តាល​ឱ្យ​​​រង​របួស​​​ចំ​ភ្លៅ​​​ខាង​ឆ្វេង​​​​​១​គ្រាប់​​ និង​​​ចំពង​ស្វាស​​ខាង​ឆ្វេង​​មួយ​គ្រាប់​​​​​​របួស​​ធ្ងន់​​​ ​​ហើយ​​​​ក្រុម​​ចោរ​​ដណ្តើម​​យក​​​​ម៉ូតូ​ពី​​​ជន​រង​គ្រោះ​​​ជិះ​​ចេញ​ទៅ​បាត់​​​ស្រមោល​ ។

​​ក្រោយ​ពេល​​​​កើត​ហេតុ​ ​ស្ត្រី​​​​ជា​ប្រពន្ធ​​​​​​​​​បាន​លើក​​​​​​​ប្តី​​​​​​ដែល​​រង​​គ្រោះ​​ចូល​គ្លី​និក​​​​​មេ​គង្គ​​ដែល​មានទី​តាំង​​​នៅ​​​​ជាប់​​​គ្នា​នោះ​​​ដើម្បី​​​​សង្គ្រោះ​​ ប៉ុន្តែ​​​​ដោយ​​សារ​ស្ថាន​ភាព​​​​របួស​​​ធ្ងន់​​​​ពេក​ ក្រុម​គ្រូ​ពេទ្យ​​​ និង​​ក្រុម​គ្រួសារ​​​​​​​សម្រេច​​​បញ្ជូន​​​​​​​ទៅ​សង្គ្រោះ​​បន្ត​​​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​​-សូវៀត ។​​
​ជុំ​វិញ​ហេតុ​ការណ៍​​​ខាង​លើ​នេះ​ សមត្ថ​កិច្ច​​​​​មូល​ដ្ឋាន​​​​បាន​ចុះ​​ទៅ​​ពិនិត្យ​​​​ទិដ្ឋ​ភាព​​​កន្លែង​​​កើត​ហេតុ​​​ ​​​​​​រើស​បាន​សំបក​គ្រាប់​​​ចំនួន​​៤​​ និង​គ្រាប់​កាំ​ភ្លើង​​ម៉ាក​​កា​៥៤​​មួយ​គ្រាប់​ ​មិន​ទាន់​ផ្ទុះ​​​ ​។ តាម​​ការ​​សន្និ​ដ្ឋាន​​​ថា ​គឺ​ក្រុម​ចោរ​ប្លន់​​​បាញ់​មក​លើ​​​ជន​រង​គ្រោះ​​ចំនួន​​​៥​គ្រាប់​​​ ប៉ុន្តែ​ត្រូវ​​២គ្រាប់​​ ខុស​២​គ្រាប់​​ និង​បាញ់​មិន​ផ្ទុះ​មួយ​គ្រាប់​ ។​

ប្រភព​​ច្បាស់​ការ​​​​ណ៍​ឱ្យ​ដឹង​​ថា ក្រោយ​ពេល​​​ចោ​រ​ប្លន់​​ចេញ​ផុត​ទៅ​​​សមត្ថ​​កិច្ច​​​ក្នុង​​រាជ​ធានី​​បាន​​ប្រកូក​ប្រកាស​​​តាម​​​វិទ្យុ​ទាក់​ទង​​​​លាន់​​ទ្រហឹង​​ឱ្យ​ជួយ​​ស្ទាក់​ចាប់​​ចោរ​ប្លន់​ ។ ប៉ូលិស​​គ្រប់​គោល​​ដៅ​បាន​ពួន​​​ស្ទាក់​គ្រប់​​ផ្លូវ​គ្រាប់​​តំបន់​​ទាំង​អស់​ ប៉ុន្តែ​​រក​ចោ​រ​​ប្លន់​មិន​ឃើញ​​ឡើយ ។ ចោរ​ប្លន់​ហាក់​ដូច​​​ជា​មាន​​ប្រៀប​​​ឈ្នះ​​​ជាង​​​សមត្ថ​កិច្ច​​ ។​

​​មាន​ការ​កត់​សម្គាល​់​​​ថា ​កាល​ពី​សប្តាហ៍​​ទី៣​​ ​នៃ​​ខែ​ធ្នូ​​​ ឆ្នាំ​​២០១២​​ ​​​នេះ​ សមត្ថ​កិច្ច​​​​​​បង្ក្រាប​​មុខ​សញ្ញា​ប្លន់​​​ប្រដាប់​អាវុធ​​​បាន​ចំនួន​​​២​ក្រុម​​​​ធំៗ​​​​ ប៉ុន្តែ​ទោះ​​ជា​យ៉ាង​នេះ​​ក្តី​ក៏​​​បទ​ល្មើ​ស​​នេះ​នៅ​តែ​​មាន​​​ការ​កើតឡើង​​គួរ​ឱ្យ​ព្រួយ​​បារម្ភ​ដដែល​ ។

​បាញ់​1គ្រាប់​ប្លន់​ម៉ូតូ​ម៉ាក​ស្គូពី​​នៅ​សង្កាត់​​​ទឹក​ល្អក់​ទី​2​បាន​​ដោយសុវត្ថិភាព​

អំពើ​ប្លន់​១ទៀត​ ស្រ្តី២​នាក់​បងប្អូនបាន​​ត្រូវ​ក្រុម​ចោរ​​​២នាក់​ជិះម៉ូតូ​ម៉ាក​អាយ​ខន​មួយ​គ្រឿង​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​ ​​ធ្វើ​សកម្ម​ភាព​ភ្ជង់​ និង​បាញ់​គំរាម​១​គ្រាប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គូពី​ពណ៌ស​​មួយ​គ្រឿង​បាន​សម្រេច​ ហើយ​គេច​ខ្លួន​​​​ទៅ​បាត់​​​ ។​ អំពើ​ប្លន់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១១​ និង​៥០​នាទី​យប់​ថ្ងៃទី​២៣​​​​ ធ្នូ​ ​នៅ​ចំណុច​ផ្ទះ​លេខ​១៥៣​ ផ្លូវ​លេខ​១៤៦ ​ក្រុមទី​៤១​ ភូមិទី៤​​ សង្កាត់​ទឹក​ល្អក់​ទី២​​ ខណ្ឌ​ទួល​គោក​​​ នៅ​ពេល​ដែល​ស្រ្តី​​ទាំង​​២នាក់​​បង​ប្អូន​​​ជិះ​ម៉ូតូ​​​ទៅ​​​ដល់​មុខ​ផ្ទះ​ ។ ​​ទោះ​បី​ជាយ៉ាង​ណា​ ការ​ផ្ទុះ​អាវុ​ធ​​​នេះ​​​ពុំ​​​​បណ្ដាល​​​​ឱ្យ​​មនុស្ស​​រង​​របួស​​ឡើយ​​ ។

ស្រ្តី​ជា​ម្ចាស់​ម៉ូតូ​ដែល​ត្រូវ​ចោរ​ប្លន់​នេះ​ឈ្មោះ​​​វ៉ាន់​ វណ្ណៈ​ អាយុ​២៨​ឆ្នាំ មាន​​​ស្រុក​កំណើត​​នៅ​ស្រុក​ត្បូង​​​ឃ្មុំ​​​ ខេត្ត​កំពង់​ចាម​​ បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​លេខ១៥៣​ ​កន្លែង​កើត​ហេតុ​ខាង​លើ​ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​ ក្រុម​ចោរ​ប្លន់​មាន​គ្នា​​២នាក់​​ប្រដាប់​ដោយ​អាវុធ​ខ្លី​ម៉ាក​រូឡូ​​​មួយ​ដើម​​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ ពណ៌​បៃតង់​មួយ​គ្រឿង​បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​ប្លន់​យកម៉ូតូម៉ា​ក​ស្គូពី​ ពណ៌​ស​ បាន​​ ​​សម្រេច​ និង​​​បាញ់​១​គ្រប់​គំរាម​ហើយ​គេច​ខ្លួន​​​ទៅ​បាត់​​ទោះជា​យ៉ាង​ណា​​​ប៉ូលិស​​បាន​ស្គាល់់​អត្ត​សញ្ញាណ​ ហើយ​ ។

តាម​ព័ត៌​មា​ន​ឱ្យ​ដឹង​​ទៀត​​ថា​ នៅយ​ប់​ថ្ងៃ​កើត​ហេតុ​ស្រ្តី​ជា​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូពី​ ពណ៌​ស​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ទៅឌ​ុប​ប្អូន​ស្រី​ចេញ​ពី​ធ្វើ​ការ​​និង​នាំ​គ្ន​ា​ដើរ​លេង​ ។​ លុះ​នៅ​​វេលា​យប់​ជ្រៅ​​ក៏​នាំ​គ្នា​​ទៅ​ផឹក​ទឹកក្រឡុក​​នៅ​ផ្សារ​ដើម​គ​​រួច​ហើយ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​​  ។​ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​ហើយ​​ឈប់​ម៉ូតូ​ ស្រាប់​​តែ​មាន​ជន​២នាក់​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​មួយ​គ្រឿង​មក​ឈប់​ពី​មុខ​​រួច​​​ដក​កាំ​ភ្លើង​ខ្លី​ដែល​គេ​ស្គាល់​ថា​​ម៉ាក​រ៉ូឡូភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​​​ហើយ​ជិះ​គេច​ខ្លួន​បាន​ប្រមាណ​៥ម៉ែត្រ​ក៏បាញ់​១គ្រាប់​គំរាម​រួចចេញ​​​​បាត់ទៅ​  ។
​បន្ទាប់​មក​​ស្រ្តី​​​ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ទើប​ប៉ូលិសដឹង​ តែ​ចោរ​បាន​យក​ម៉ូតូ​​ជិះ​ចេញ​​​​បាត់​​ទៅ​ហើយ​​ ដែល​ពិបាក​ក្នុង​ការ​តាម​ហិត​ក្លិន​រក​ណាស់ ។ ប្រការ​សំខាន់​ គឺ​រក​ទី​ផ្សារ​របស់​ចោរ​ឃើញ​ ទើប​អាច​កាត់​បន្ថយ​ចោរកម្ម​នេះ​បាន ៕