ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ករ​ខ្មែរ​​ម្នាក់​ស្លា.ប់​​នៅ​ក្នុង​​ទឹក​ដី​ថៃ​​​បញ្ជូន​សព​មក​វិញ​​តាម​ច្រក​​​​ប៉ោយ​ប៉ែត​​

11 ឆ្នាំ មុន

ក្រុង​​​ប៉ោយ​ប៉ែត​​​​ ​៖​ ​​​​សព​​ពល​ករ​ខ្មែរ​​ម្នាក់​ ​ត្រូវ​​បាន​ភាគី​ថៃ​​បញ្ជូន​មក​វិញ​​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​ កាលពី​​វេលា​​ម៉ោង​​៩​​​ព្រឹក​​​ថ្ងៃ​ទី​​២៧ ​តុលា ​កន្លង​មក​​ ។ ​​តាម​​លោក​វង្ស​ ​វណ្ណ​ឌី ​អាយុ​​៣៦​ឆ្នាំ​​ ឱ្យ​​​ដឹង​​ថា​ ​​ពល​ករ​​ដែល​​ស្លា.ប់​​នេះ​​ឈ្មោះ​​​វង្ស ​​វណ្ណី​ ​​អាយុ​​៣១​ឆ្នាំ ​​ជា​ប្អូន​​ប្រុស​​របស់​គាត់​ ​មាន​​ស្រុក​កំណើត​​នៅ​​​ភូមិ​​​កាក់​សិន ​ឃុំ​ថ្ម​ពួក ​ស្រុក​ថ្ម​ពួក ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​។

ក្រុង​​​ប៉ោយ​ប៉ែត​​​​ ​៖​ ​​​​សព​​ពល​ករ​ខ្មែរ​​ម្នាក់​ ​ត្រូវ​​បាន​ភាគី​ថៃ​​បញ្ជូន​មក​វិញ​​តាម​ច្រក​​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​​ កាលពី​​វេលា​​ម៉ោង​​៩​​​ព្រឹក​​​ថ្ងៃ​ទី​​២៧ ​តុលា ​កន្លង​មក​​ ។ ​​តាម​​លោក​វង្ស​ ​វណ្ណ​ឌី ​អាយុ​​៣៦​ឆ្នាំ​​ ឱ្យ​​​ដឹង​​ថា​ ​​ពល​ករ​​ដែល​​ស្លាប់​​នេះ​​ឈ្មោះ​​​វង្ស ​​វណ្ណី​ ​​អាយុ​​៣១​ឆ្នាំ ​​ជា​ប្អូន​​ប្រុស​​របស់​គាត់​ ​មាន​​ស្រុក​កំណើត​​នៅ​​​ភូមិ​​​កាក់​សិន ​ឃុំ​ថ្ម​ពួក ​ស្រុក​ថ្ម​ពួក ​​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​។

ប្អូន​ប្រុស​គាត់​​​​បាន​ចូលទៅ​​ក្នុ​ង​ទឹក​ដី​​ថៃ​តាម​រយៈ​​ក្រុម​ហ៊ុន​​ស្រប​ច្បាប់​​មួយ​ឈ្មោះ​​ម៉ីយ​​ន​សឺ​​វីស ជា​អ្នក​​នាំ​ពល​ករ​ខ្មែរ​​ឆ្លង​ដែន​​ចូល​ទៅ​រក​ការ​ងារ​​​​ធ្វើ​នៅ​ក្នុង​រោង​ចក្រ​​​​ជ័រ​កៅ​ស៊ូ​​​ក្រែប​​​ក្នុង​ខេត្ត​​​មួយ​​ភាគ​ខាង​​លិច​​​​ប្រទេស​​ថៃ​​ ទើប​​តែ​បាន​​រយៈ​​ពេល​​១០​​ខែ​​ប៉ុណ្ណោះ ​។​

​​ប្រភព​ដដែល​​​បន្ត​​ថា ​ប្អូន​ប្រុ​ស​គាត់​​​​បាន​ស្លាប់​​កាល​​ពី​​វេលា​​ម៉ោង​​៦​​​ព្រឹក​​ថ្ងៃ​ទី​​២៦ តុលា ​ដោយ​សារ​​​​ខ្យល់​គ​រ​​នៅ​​ក្នុង​បន្ទប់​​ស្នាក់​នៅ​​​​ក្នុង​​​ទឹក​ដី​​​ថៃ​​​​ ហើយ​​​ភាគី​​ថៃ​​បាន​​​បញ្ជូន​​សព​​មក​វិញ​​តាម​ច្រក​​ប៉ោយ​ប៉ែត​​ ដើម្បី​ប្រគល់​​ឱ្យ​​សាច់​ញាតិ​​​​ក្រុម​គ្រួសារ​​យក​ទៅ​ស្រុក​​កំណើត​ធ្វើ​​បុណ្យ​​តាម​ប្រពៃ​ណី​ ៕​