ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​ឃាតករ​២​នាក់​ អារ.ក​សម្លា.ប់​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ​ព្រោះតែ​​ខឹង​ម្តាយ​ជេរ​រឿង​ក្របី​ស៊ី​សំណាប​

11 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ អំពើ​ឃាត​កម្ម​​អារ.ក​​សម្លា.ប់​ក្មេង​ស្រីអាយុ​​៨​ឆ្នាំ ​នៅភូមិ​​ព្រងិល ​ឃុំ​ព្រងិល ​ស្រុក​ភ្នំ​ក្រវាញ ​​កាល​ពី​ថ្ងៃ​​ទី​២៦ ​កញ្ញា ​២០១២ ​ឥឡូវ​​នេះ​សមត្ថ​កិច្ច​បាន​​ឃាត់​ខ្លួន​​ឃាតករ​​ចំនួន​២នាក់​ ដើម្បី​​សួរនាំ ។

លោក​វរ​សេនីយ៍​​ត្រី សូ សាហុង ​អធិការ​នគរបាល​ស្រុក​ភ្នំ​ក្រវាញ ​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​កើតហេតុ​ភ្លាម​​សមត្ថ​កិច្ច​​​បាន​សហ​ការ​គ្នា​ដុត​ដៃ​ដុត​ជើង​ធ្វើការ​ស៊ើប​​អង្កេត​​រហូត​

ខេត្តពោធិ៍សាត់ ៖ អំពើ​ឃាត​កម្ម​​អារ.ក​​សម្លាប់​ក្មេង​ស្រីអាយុ​​៨​ឆ្នាំ ​នៅភូមិ​​ព្រងិល ​ឃុំ​ព្រងិល ​ស្រុក​ភ្នំ​ក្រវាញ ​​កាល​ពី​ថ្ងៃ​​ទី​២៦ ​កញ្ញា ​២០១២ ​ឥឡូវ​​នេះ​សមត្ថ​កិច្ច​បាន​​ឃាត់​ខ្លួន​​ឃាតករ​​ចំនួន​២នាក់​ ដើម្បី​​សួរនាំ ។

លោក​វរ​សេនីយ៍​​ត្រី សូ សាហុង ​អធិការ​នគរបាល​ស្រុក​ភ្នំ​ក្រវាញ ​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​កើតហេតុ​ភ្លាម​​សមត្ថ​កិច្ច​​​បាន​សហ​ការ​គ្នា​ដុត​ដៃ​ដុត​ជើង​ធ្វើការ​ស៊ើប​​អង្កេត​​រហូត​ឈានទៅឃាត់​ខ្លួ​ន​ជនសង្ស័យ​២​នាក់​ កាលពីថ្ងៃទី​​២៨ កញ្ញា ​២០១២ វេលា​ម៉ោង​​៤​និង​៥៣​នាទី​រសៀល ដើម្បី​​សាក​សួរ លុះល្ងាចថ្ងៃទី​២៩ ​​ទើប​ពួក​គេ​សារភាព ។ ជនសង្ស័យទាំង​២​នាក់​​ម្នាក់​ឈ្មោះ​ភី ​កុសល ភេទប្រុស អាយុ​១៨​ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះ​ឌិន ​សៅនី ហៅ​ស៊ុយ ​ភេទ​ប្រុស អាយុ​​២០​ឆ្នាំ ​រស់នៅភូមិ-ឃុំ​កើតហេតុ​ ជា​មួយ​​ក្មេង​ស្រី​រងគ្រោះដែរ ។

​នៅចំពោះ​មុខ​សមត្ថ​កិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ​ពួក​គេ​​ពិតជា​បាន​វាយ​ និង​អារ.ក​សម្លាប់​ក្មេង​ស្រី​ឈ្មោះចាន់ ​​កុសល អាយុ​​៨​ឆ្នាំ ​នោះ​មែន ​ដោយ​សារ​មាន​គំនុំ​ជា​មួយ​ម្តាយ​របស់​នាង​រឿង​ក្របី​ស៊ី​សំណាប​ និងដាក់​ថ្នាំ​ពុល​មាន់ ។ ​ជនសង្ស័យ​ឈ្មោះ​ភី ​កុសល បាន​រៀបរាប់​ថា ​កាលពី​​១២​ថ្ងៃ​មុន​ក្របីរបស់​​ខ្លួន​បាន​ចូល​ទៅ​ស៊ី​សំណាប​របស់​ស្ត្រី ឈ្មោះ​រឿន តៃ អាយុ​៣១​ឆ្នាំ ​ជា​ម្តាយ​ក្មេង​ស្រីរងគ្រោះ​ ​ហើយ​ស្ត្រីរូប​នោះ​បាន​ជេរ​ប្រមាថ​មក​លើ​ខ្លួន​សុទ្ធ​តែ​ពាក្យ​អសុរោះ​ រហូត​ឈ្លោះ​ប្រកែកគ្នា​បែប​ផ្សែង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕