ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​​ម៉ូតូ​​មិត្ត​​ភក្តិ​ពី​ខេត្តសៀមរាប ជាប់​អន្ទាក់​​​នៅ​ក្រុង​ប៉ោយប៉ែត

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ​​ម្នាក់​ត្រូវ​​បាន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ​ក្របួច​ជាប់កាល​ពីរសៀលថ្ងៃ​ទី​៤ កញ្ញា ២០១២ នៅក្រុង​ប៉ោយប៉ែត​ ​បន្ទាប់​ពី​ជននេះ​​លួច​​ម៉ូតូ​​មិត្ត​ភក្តិ​​ពី​ខេត្ត​​សៀមរាប ​ប្រុង​យក​មក​លក់​នៅ​ក្រុង​ប៉ោយប៉ែត ។ ជន​សង្ស័យ​ជាប់​ចោទពីបទ​លួច​ម៉ូតូ​របស់​មិត្ត​ភក្តិ​​​ឈ្មោះ​ង៉ែត ​ពិសិទ្ធ ​ភេទប្រុស អាយុ​២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាច ​សង្កាត់​ស្ល​ក្រាម ​ក្រុង​សៀមរាប ។

តាម​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត ប្រាប់​ឱ្យដឹង​ថា ​ជនសង្ស័យ​ខាងលើ​មុន​សមត្ថ​កិច្ច​ឃាត់ខ្លួន​បាន​លួច​ម៉ូតូ​​ម៉ាក​ស្មាស់ ពណ៌​ទឹក​ប្រាក់ ​របស់​ឈ្មោះ​សូយ នីតា ​ភេទប្រុស អាយុ​​២០​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ស្វាយ​ដង្គុំ ​ក្រុង​សៀមរាប ​កាលពី​ថ្ងៃទី​១ កញ្ញា ២០១២។ ប៉ូលិស​បន្តថា ​ក្រោយ​ពីបាត់​ម៉ូតូ​​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹងទៅ​​អធិការដ្ឋាន​​​ក្រុង​សៀមរាប ដើម្បី​​ស្រាវជ្រាវ​​​វែក​​មុខ​រក​ជនសង្ស័យ​។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕