ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ជា​ស្ត្រី​វៀត​ណា​មត្រូវ​គេ​នាំ​យក​ទៅ​វាយ​សម្លា.ប់​ឃាតករ​អាច​ជា​មនុស្ស​ស្គាល់​គ្នា​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​​​ ៖​ សព​ស្ត្រី​ជន​ជាតិ​​វៀត​ណាម​​​​ម្នាក់ ​​ត្រូវ​បាន​​ប្រទះ​​ឃើញនៅក្នុង​​ត្រពាំង​ទឹក​​មួយ​​​ ស្ថិត​ក្នុង​​​ភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ​ស្រុក​កៀន​ស្វាយ ​​​កាល​ពី​​​ព្រឹក​​ថ្ងៃទី​​​២៦ សីហា ។ សព​ស្ត្រី​​រូប​នេះ​​មិន​ត្រូវ​​​បាន​គេ​​ស្គាល់​អត្ត​សញ្ញាណ​​ឡើយ ហើយ​​​ត្រូវ​​បាន​សមត្ថ​កិច្ច​​នាំយក​​​​​ទៅ​តម្កល់​​ទុក​នៅ​​វត្ត​សំរោង​​ក្អែ​ ដើម្បី​​រង់​ចាំ​​​​រក​​ក្រុម​គ្រួសារ​​សព​មក​ទទួល​​យក​ទៅ​​ធ្វើ​បុណ្យ​​តាម​ទំនៀម​ទម្លាប់​​ ។​

​លោក​ប៉ា សំអិត ​​អធិការ​​នគរ​បាល​​ស្រុក​កៀន​ស្វាយ​ ​និង​មន្ត្រី​កង​​រាជ​អាវុធ​​ហត្ថ​​ស្រុក​កៀន​ស្វាយ​ថ្លែង​​ថា សព​​ស្ត្រី​​ខាង​លើ​នេះមាន​ស្នាម​​​​របួស​​​​ក្បាល​​និង​ថ្ងាស​ដូច​ត្រូវ​​គេ​វាយ​​​សម្លាប់​​រួច​ប្លុង​​សព​ចោល​​ក្នុង​ស្រះ​​ទឹក​ដែល​​មាន​ចម្ងាយ​​ប្រមាណ​​៤០​ម៉ែត្រ​ ពី​ផ្លូវ​​ជាតិ​​លេខ​​១ ​។ លោក​​អធិការ​​នគ​របាល​​ស្រុក​និយាយ​​ថា ​នៅ​ក្បែរ​​ស្រះ​​​ទឹក​​ដែល​​ប្លុង​​សព​ចោល​​នោះ​មាន​ខោ​អាវ​មួយ​​​កូន​ស្បោង​ផ​ង​ដែរ ។​​ ​តាម​សមត្ថ​កិច្ច​​ជំនាញ​​សន្និដ្ឋាន​​ថា ​​ស្ត្រី​​រូប​នេះ​​អាច​​ត្រូវ​​អ្នក​​ស្គាល់​គ្នា​​​លួង​​លោម​​យក​មក​​សម្លាប់​​នៅ​ចំណុច​​ខាង​លើ​​ដោយ​​​​សារ​ទី​នោះ​​ជា​​​កន្លែ​ង​ស្ងាត់​ ប៉ុន្តែ​​ពុំ​ទាន់​​ដឹង​ថា ​​ការ​សម្លាប់​​នោះ​​ផ្តើម​ចេញ​​ពី​​មូល​ហេតុ​​អ្វី​ឡើយ ។

​គួរ​បញ្ជាក់​​ថា​ អ្នក​ប្រទះ​ឃើញ​​សព​ស្ត្រី​​ខាង​លើ​​នេះដំបូង​​គេ​​គឺ​​ជា​កសិករ​​ដែល​ទៅ​​ឃ្វាល​គោ​​នៅ​ទី​នោះ​​​ បាន​​​​​ឃើញ​​​មាន​ឈាម​​​នៅ​ជាប់​​ស្មៅ​ក្បែរ​ត្រពាំង​​​ក៏​​តាម​រក​មើល​​ ស្រាប់​តែ​ប្រទះ​​ឃើញ​​សព​ស្ត្រី​​រង​​គ្រោះនៅ​​​ត្រពាំង​ទឹក​​​ ទើបរា​យ​ការណ៍​​ទៅ​សមត្ថ​កិច្ច​​ចុះ​មក​​​ពិនិត្យ ។

​លោក​អធិការ​​នគរ​បាល​​ស្រុក​​កៀន​ស្វាយ​​បាន​​​​អំពាវ​​នាវ​ដល់​​​​ប្រជា​ពល​រដ្ឋ​​ទូ​ទៅ​​កុំ​ប្រថុយ​​​ជីវិត​​ទៅ​ដល់​​​ភូមិសាស្ត្រ​​ខាង​លើ​នេះ​​​តែ​ម្នាក់​ឯង​ ព្រោះ​​ទី​នោះ​​ជា​តំបន់​ដាច់​ស្រយាលស្ងាត់​ណាស់​ ៕​