ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​​​ដឹក​តុក​កែ​យកទៅ​លក់​នៅ​វៀតណាម​ត្រូវ​ប៉េអឹម​បង្ក្រាប

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ សត្វ​តុក​កែ​ចំនួន​៣១​​គីឡូ​ក្រាម​​​ស្មើ​​ឱ្យជាង​៣០០​ក្បាល ដែល​បំរុង​​ចុះ​ទូក​យកទៅ​​លក់​នៅ​ស្រុក​យួន​​នោះ ត្រូវ​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ចុះបង្ក្រាប​បាន​កាលពីថ្ងៃទី២១ ​សីហា ២០១២ ​វេលាម៉ោង​៨ និង​១៥​នាទីយប់​ នៅ​ចំណុច​ភូមិ​ត្រើយ​​​ទន្លាប់ ឃុំព្រះ​បាទ​ជាន់​ជុំ ​ស្រុកគិរីវង់ ។

​​មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុកគិរី​វង់ឱ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួល​បានព័ត៌មាន​ពីបណ្តាញ​​ថា មានឈ្មូញ​លួច​​នាំ​សត្វតុកកែ​​ដោយ​​ដឹក​តាម​រថយន្ត​​​​យក​ទៅ​​​​លក់នៅ​វៀតណាម​នោះ លោក​ក៏​បាន​​សុំ​គោល​ការណ៍​ពី​​​លោក​មេ​បញ្ជា​ការ​ខេត្ត​​​ រួច​បាន​ដាក់​កម្លាំង​​​​ចាំ​ពួនស្ទាក់​​នៅ​ចំណុច​​ខាង​លើ ហើយ​បាន​ជួបពិតប្រាកដ​​​មែន នៅ​ពេល​ដែល​ឈ្មួញ​​​​បម្រុង និង​លើក​ទំនិញ​ចុះ​ពី​លើរថយន្ត​ដាក់ទៅ​ក្នុង​ទូក​ ត្រូវ​កម្លាំងប៉េអឹម​បង្ក្រាប​បាន​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕