ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​កៀរ​គ្នា​ដួល​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​កិន​ស្លា.ប់​២នាក់​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​បាន​ស្លា.ប់​​ភ្លាមៗ​​នៅ​​នឹង​កន្លែង​កើតហេតុ​​ និង​នារី​ម្នាក់​ទៀត​​ស្លា.ប់ បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ ដោយ​សារ​បើក​ម៉ូតូ​ឌុប​គ្នា​ទៅកៀ​រ​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ដួល​ទៅលើ​ថ្នល់ត្រូវ​រថយន្តដឹក​ខ្សាច់​​បើក​មក​ពី​ក្រោយ​ជាន់​​​ហ្វ្រាំង​​មិន​ទាន់​កិន​

ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​បាន​ស្លាប់​​ភ្លាមៗ​​នៅ​​នឹង​កន្លែង​កើតហេតុ​​ និង​នារី​ម្នាក់​ទៀត​​ស្លាប់ បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ ដោយ​សារ​បើក​ម៉ូតូ​ឌុប​គ្នា​ទៅកៀ​រ​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ដួល​ទៅលើ​ថ្នល់ត្រូវ​រថយន្តដឹក​ខ្សាច់​​បើក​មក​ពី​ក្រោយ​ជាន់​​​ហ្វ្រាំង​​មិន​ទាន់​កិន​អ្នក​ទាំង​២​តែ​ម្តង ។

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​​៨​យប់​​ថ្ងៃទី​​១៣ សីហា ២០១២ ​លើ​កំណាត់​ផ្លូវ​លេខ​​១០៧​កែង​ផ្លូវលេខ​២០១ ត្រង់ចំណុច​​ខាងមុខ​គ្លី​និក​​ក្រុង​តា​ខ្មៅ អតីត​មន្ទីរ​ពេទ្យ​កែវ​សាន ​ស្ថិតក្នុង​​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ​។

​មន្ត្រី​​ប៉ូលិស​ចរាចរ​ក្រុង​តា​​ខ្មៅ បាន​ឱ្យ​ដឹង​​ថា ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ភ្លាមៗ​​ក្នុង​ហេតុ​ការណ៍​​នេះ​ឈ្មោះ​ជា សាលី ភេទប្រុស អាយុ​​២៣​ឆ្នាំ ​មាន​ទីលំនៅភូមិ​ប្រធាតុ ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ​ខេត្ត​កណ្តាល និង​នារី​​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ជា​មួយ​រង​របួស​ធ្ងន់ ហើយ​​បាន​ស្លាប់​ពេលដែល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរ​ពេទ្យ​​នោះ​មាន​ឈ្មោះ​ស្រ៊ន ​សុង​ហេង អាយុ​២៤​ឆ្នាំ ​មាន​ទីលំនៅភូមិ​អន្លុង​តា​សេក​លើ ឃុំ​ព្រែក​អំបិល ​ស្រុក​ស្អាង ។ ជន​រងគ្រោះ​​ទាំង​២​នាក់​ជិះ​ម៉ូតូ​​ម៉ាក​ស្មាស់​ ​ពណ៌ខ្មៅ ​ចំណែក​អ្នក​បើក​​រថយន្ត​​កិន​ជន​រង​គ្រោះ​​ខាងលើ បណ្តាល​​ឱ្យ​ស្លាប់​​​នោះ​មាន​ឈ្មោះ​អឿន បញ្ញា ភេទប្រុស អាយុ​២១​ឆ្នាំ ​មានទីលំនៅ​ក្នុង​ភូមិ​រំចេក ​​ឃុំ​ត្នោត ​ស្រុក​បាទី ខេត្ត​តាកែវ រថយន្ត​​បែន​ដឹក​​ខ្សាច់​​ម៉ាក​ហ៊ីយ៉ាន់​ដាយ ​ពណ៌ស ​​។ ក្រោយ​ពេល​កើតហេតុ​ប៉ូលិស​ចរាចរ​ក្រុង​តា​ខ្មៅ​​​បាន​ចុះ​ទៅដល់​​កន្លែង​​កើត​ហេតុ​​​ចាប់​ឃាត់​​រថយន្ត និង​​អ្នក​បើក​បរ​យក​​ទៅ​កាន់​អធិ​ការ​ដ្ឋាន​ និង​បានបញ្ជូន​ជន​រងគ្រោះ​ម្នាក់​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​បាន​រាជធានី​ភ្នំពេញ តែ​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ពេក​ជន​រង​គ្រោះ​បាន​ស្លាប់​​ពេល​​ទៅដល់​មន្ទីរពេទ្យ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕