ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ម្នាក់​​​ខឹង​បង​ប្រុស​​​ស្តី​​បន្ទោស​​តិច​តួច ​​លេប​ថ្នាំ​ប៉ារ៉ា​សេតាម៉ុល​​៤០គ្រាប់

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ នារី​ម្នាក់ខឹង​បង​ប្រុស​ស្ដីបន្ទោសបន្តិចបន្តួចដាច់ចិត្ត​លេបថ្នាំប៉ារ៉ា​សេ​តាម៉ុលអស់៤០គ្រាប់ ប៉ងធ្វើ​អត្តឃា.ត​តែ​មិន​​បាន​សំរេច ។ ហេតុការណ៍នេះបានកើតឡើង​កាលពី​វេលាម៉ោង​៨ និង៣០នាទីយប់ ថ្ងៃទី១៤ សីហា ២០១២ នៅផ្ទះបង​ប្រុស​របស់នាងខាង​ក្រោយ​រោង​ចក្រ​ឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ​ខណ្ឌទួលគោក ។

រាជ​ធានីភ្នំពេញ​ ៖ ​ នារី​ម្នាក់ខឹង​បង​ប្រុស​ស្ដីបន្ទោសបន្តិចបន្តួចដាច់ចិត្ត​លេបថ្នាំប៉ារ៉ា​សេ​តាម៉ុលអស់៤០គ្រាប់ ប៉ងធ្វើ​អត្តឃាត​តែ​មិន​​បាន​សំរេច ។  ហេតុការណ៍នេះបានកើតឡើង​កាលពី​វេលាម៉ោង​៨ និង៣០នាទីយប់ ថ្ងៃទី១៤ សីហា ២០១២ នៅផ្ទះបង​ប្រុស​របស់នាងខាង​ក្រោយ​រោង​ចក្រ​ឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ​ខណ្ឌទួលគោក ។

នារីលេបថ្នាំឈ្មោះស្រី នាង អាយុ២២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើជាមួយបងប្រុសដោយសារនាងជា​កូនកំព្រាឪពុក​ម្តាយស្លាប់ចោលអស់ ។ បើតាមសម្តីសាច់ញាតិសុំ​មិន​បញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា មុនពេល​កើត​ហេតុ ស្រី នាង ត្រូវ​បង​ប្រុស​ស្តី​បន្ទោស​បន្តិច​បន្តួចនាងក៏ខឹងបានចូលទៅសម្ងំនៅក្នុងបន្ទប់បាត់មួយ​សន្ទុះ ដោយមានការសង្ស័យ​បាត់​យូរពេកក៏ចូល​ទៅ​មើល​ឃើញមានបន្ទះថ្នាំប៉ារ៉ា​សេតាមុ៉ល៤បន្ទះ ទើបដឹងថានាង​លេបថ្នាំ​សម្លាប់ខ្លួនក៏​ប្រញាប់​ប្រញាល់​បញ្ជូននាង​ទៅកាន់​មន្ទីរ​ពេទ្យព្រះកុសុមៈដើម្បីធ្វើការសង្គ្រោះ​ទាន់ពេលវេលា ។

ជុំវិញរឿងដែលបងប្រុសស្តីបន្ទោសនោះ សាច់ញាតិដែលជូនទៅមន្ទីរពេទ្យព្យាយាមលាក់​លៀមមិនបង្ហើបប្រាប់ទេ គ្រាន់តែ​ប្រាប់​ថា​​ស្តី​បន្ទោស​តិចតួចប៉ុណ្ណោះ ។ ខណៈពេលមក​ដល់​មន្ទីរពេទ្យគ្រូពេទ្យបានដោតទុយោសុងតាមច្រមុះបញ្ចូល​ទឹក ដើម្បី​លាង​ក្រពះ​ជម្រះ​ជាតិ​ពុលពីក្នុងខ្លួនចេញឲ្យអស់រួចផុតពីការស្លាប់ ។

តាមប្រសាសន៍របស់លោកគ្រូពេទ្យបានឲ្យ​ដឹងថា ដោយសារតែសាច់ញាតិបញ្ជូន​ទៅ​មន្ទីរ​ពេទ្យភ្លាម បើសិនជាទុករយៈ​ពេល​យូរ​ជាតិថ្នាំ​ជ្រួត​ជ្រាបចូលដល់ក្នុងហើយ គ្រូពេទ្យមិនអាច​ជួយបានទេ ។ ទោះបីជាយ៉ាងណាវិធីសម្លាប់​ខ្លួនដោយ​ការ​លេប​ថ្នាំនេះ ជាប្រការគ្រោះ​ថ្នាក់​ខ្លាំងណាស់ចំពោះសុខភាពប៉ះពាល់សារពាង្គកា​យនៅក្នុងខ្លួន​ដូច​ជាក្រពះ ពោះវៀន ជាដើម ។ ការ​សម្លាប់​ខ្លួនមិនមែនជាវិធីសម្រាប់​ដោះស្រាយពេលជួបបញ្ហាផ្សេងៗទេ ពេល​ដែលមានបញ្ហាគួរតែរកវិធីដោះស្រាយទើបជាការ​ប្រសើរ​ចៀសវាងការសម្លាប់ខ្លួន ៕