ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តាក់ស៊ី​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​ចុះ​ទះ​កំផ្លៀង​​ប៉ូលិស​​ម្នាក់​ទាំង​កំរោល ព្រោះ​​ខឹង​បត់​ម៉ូតូ​កាត់​មុខ​ឡាន​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ​មន្ត្រី​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​ម្នាក់​ត្រូវ​អ្នក​រត់​តាក់ស៊ី​ដែល​ស្រវឹង​​ជោក​ចុះ​ទះ​កំផ្លៀង​កាល​ពីវេលា​ម៉ោង​១០​និង​២០​នាទី​​​យប់ថ្ងៃទី​​២៤ កក្កដា នៅ​ចំណុច​ចុង​ស្ពាន​ថ្ម ត្រើយ​ខាង​កើត (ស្ពាន​ដែក​ចាស់) ស្ថិតក្នុង​​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង ដោយ​ខឹង​មន្ត្រី​នគរបាលរូប​​​នោះ​បត់​ម៉ូតូ​ពី​មុខ​ឡាន​ខ្លួន ប៉ុន្តែ​​

ខេត្ត​បាត់​ដំបង​ ៖ ​មន្ត្រី​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​ម្នាក់​ត្រូវ​អ្នក​រត់​តាក់ស៊ី​ដែល​ស្រវឹង​​ជោក​ចុះ​ទះ​កំផ្លៀង​កាល​ពីវេលា​ម៉ោង​១០​និង​២០​នាទី​​​យប់ថ្ងៃទី​​២៤ កក្កដា នៅ​ចំណុច​ចុង​ស្ពាន​ថ្ម ត្រើយ​ខាង​កើត (ស្ពាន​ដែក​ចាស់) ស្ថិតក្នុង​​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង ដោយ​ខឹង​មន្ត្រី​នគរបាលរូប​​​នោះ​បត់​ម៉ូតូ​ពី​មុខ​ឡាន​ខ្លួន ប៉ុន្តែ​​បុរស​ព្រហើន​នោះ​​ក៏​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ភ្លាមៗ​ដែរ បញ្ជូន​ទៅ​​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ។

អ្នក​រត់​តាក់​ស៊ី​ថ្លើម​ធំ​ហ៊ាន​ទះ​កំផ្លៀង​​មន្ត្រី​នគរ​បាល​នោះ​ឈ្មោះ​ណាក់ ហុងគ្រី អាយុ​៣១​ឆ្នាំ ​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុងបាត់​​ដំបង ជិះ​​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្លែ ។ រីឯ​ជន​រង​គ្រោះ​ដែល​ត្រូវ​គេទះ​កំផ្លៀង​ឈ្មោះ​ឈឿត ជា​មន្ត្រី​នគរបាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ជិះ​ម៉ូតូ​អង្គ​ភាព​ស្លាក​លេខ​នគរ​បាល ។ មន្ត្រី​រូប​នេះ​ត្រូវ​បុរស​រត់​តាក់ស៊ី​ចុះ​ពី​​រថយន្ត​ទះ​កំផ្លៀង​ក្នុង​គ្រា​ដែល​​គាត់​ឈប់​ម៉ូតូ​ចាក់​សាំង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕