ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​សំពង​​ប្តី២ដំបង​ប្ញស្សី​ចង់​លែងប្តី​អាយុ​៤៣​ឆ្នាំ ទៅ​ស្រវា​តាអាយុ​៦៩ឆ្នាំ

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ ស្ត្រី​ម្នាក់​ឈ្មោះយ៉ាន់ ​លីម អាយុ​២៦​ឆ្នាំ រស់នៅ​​ភូមិធ្លក ឃុំសួង ​ក្រុង​សួង ​បានបង្ក​​ហិ.ង្សា​​មក​លើ​បុរស​ជាប្តី​​​ដោយ​យក​ដំបង​​ប្ញស្សី​​​​មក​វាយ​ សំពងត្រូវ​ក្បាល បែក​រយះ​​​ហូរ​ឈាម​​២កន្លែង​​ ហើយ​បែរ​ជា​​បែក​គំនិត ​​​​​ចង់​លែង​​លះ​ប្តី​ ខណៈ​ពេល​ដែល​​បុរស​ជាប្តី​​ទៅ​តាម​ទាន់នាង​កំពុង​​​ឡើង​ឋាន​សួគ៌ជាមួយ​​​ បុរស​ចំណាស់​​​​​ម្នាក់​អាយុ​៦៩​ឆ្នាំ ​ក្នុង​​ផ្ទះ​សំណាក់

ខេត្តកំពង់ចាម ៖ ​ ស្ត្រី​ម្នាក់​ឈ្មោះយ៉ាន់ ​លីម អាយុ​២៦​ឆ្នាំ រស់នៅ​​ភូមិធ្លក ឃុំសួង ​ក្រុង​សួង ​បានបង្ក​​ហិង្សា​​មក​លើ​បុរស​ជាប្តី​​​ដោយ​យក​ដំបង​​ប្ញស្សី​​​​មក​វាយ​សំពងត្រូវ​ក្បាល បែក​រយះ​​​ហូរ​ឈាម​​២កន្លែង​​ ហើយ​បែរ​ជា​​បែក​គំនិត ​​​​​ចង់​លែង​​លះ​ប្តី​ ខណៈ​ពេល​ដែល​​បុរស​ជាប្តី​​ទៅ​តាម​ទាន់នាង​កំពុង​​​ឡើង​ឋាន​សួគ៌ជាមួយ​​​បុរស​ចំណាស់​​​​​ម្នាក់​អាយុ​៦៩​ឆ្នាំ ​ក្នុង​​ផ្ទះ​សំណាក់ 
«​សំណាង​​រាត្រី» ​នៅ​ក្រុង​សួង ​និងបាន​ប្តឹង​សមត្ថ​កិច្ច​​​​ឱ្យ​ចាប់​ខ្លួន ​កាលពីវេលាម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី១៧ កក្កដា ​២០១២ ។

លោក​វរ​សេនីយ៍​​ត្រី​លាង អេង​​ អធិការ​​នគរ​បាល​ក្រុង​សួង ​​បានឱ្យ​ដឹង​ថា ​​បុរស​ជាប្តី​​ដែល​ត្រូវ​​ប្រពន្ធ​ប្រើ​​ហិង្សា​​យក​ដំបង​ប្ញស្សី​​​មក​វាយ​​សំពង​នោះ​ឈ្មោះ​ទូច ​​ធុយ ​អាយុ​៤៣​ឆ្នាំ ​ត្រូវ​របួស​​​ក្បាល​២កន្លែង ​ដង​ខ្លួន​​ និងដៃ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​​​បង្អែក​ស្រុក​ត្បូងឃ្មុំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕