ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ទាសា​ស្វាមី​ “​បទ​កាកគតិ​”

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៨:៥៥

- សែន​អនិច្ចា                អាសូរ​វាសនា           ទាសា​អភ័ព្វ
   រស់​រង​តែ​កម្ម              ប្រេះស្រាំ​ចិត្ដ​ជាប់       ជីវិត​មិន​គាប់            ក្នុង​នាម​ស្វាមី   ។
- ហៅ​សែន​ចំបែង           អោប​ទុក្ខ​ម្នាក់ឯង      រែង​អាប់​សេរី
   ម្ដាយក្មេក​មើលងាយ     នាយ​ធ្លាប់​ក្រក្រី         នាយ​ទ្រាំ​ខន្ដី            មិន​ស្ដី​វាចា    ។
- ការ​ពិត​ជាក់ស្ដែង          ប្រាក់ខែ​ចាត់ចែង        ចិញ្ចឹម​គ្រួសារ
   សាច់ថ្លៃ​ធូរធា             នៅ​តែ​ត្រូវការ           ចង់បាន​ដុល្លា            ហារ​មិន​ចប់​ទេ​។ 
- បោសច្រាស់​បោកគក់     ហត់នឿយ​វីវក់          គ្មាន​ពេលទំនេរ
   ទាំង​ការងារ​ផ្ទះ            ទាំង​ការងារ​គេ          ព្រោះ​បុត្រ​ទាំង​ទ្វេ        នាយ​ប្រឹង​តស៊ូ  ។
- អ្នក​ម្ដាយ​តែ​មួយ           ប្រពន្ធ​រំអួយ             រករឿង​រអ៊ូ
   មិន​ចង់​ចិញ្ចឹម             មិន​ចង់​គិតគូរ           គេ​ខឹង​មុខ​មូរ             ពេល​នាយ​គិត​ម្ដាយ​។
- ព្រោះ​អាណិតកូន         នាយ​ទ្រាំ​ស្ទើរ​សូន្យ     មិន​ស្គាល់​សប្បាយ
   ជួន​ឈឺចាប់​ពេក          ទឹកភ្នែក​ស្រក់​ខ្ចាយ     នឹក​ដល់​អ្នក​ម្ដាយ       សោកស្ដាយ​ពេក​ក្រៃ​។
- អ្នក​ម្ដាយ​ជរា               បេះដូង​គ្រាំគ្រា          អាសូរ​បុត្រ​ថ្លៃ
   ឃើញ​កូន​ហត់នឿយ      លំបាក​រាល់ថ្ងៃ           ម្ដាយ​ស្ទើរតែ​ក្ស័យ      ហរ​ទ័យ​ឈឺផ្សា ។
- កម្ម​កូន​សែន​ក្រាស់         ធ្វើ​ម្ដេច​បំរាស់           ផុត​ពី​ទុ​ក្ខា

   មាន​តែ​ស៊ូទ្រាំ             តាម​កម្ម​វាសនា         រស់​មានឈ្មោះ​ថា        ទាសា​ស្វាមី   ។ 

តាម​សំណូមពរ​របស់​អ្នក​ម្ដាយ​កំសត់​ម្នាក់   ។
                ដោយ   ព្រុំ   គឹ​ម  ជឿន    prumkimchoeun@gmail.com  

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd