ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យីឌុប​បត់​​ឆ្លង​ផ្លូវ​សង់​​កូរ៉េ​បុក​ពី​មុខ​រង​របួស​បែក​មុខ និង​ព​ក​ក្បាល​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​សារ​តែ​ការ​បើក​បរ​មិន​គោរព​ច្បាប់​​ចរា​ចរណ៍​បុរស​ម្នាក់​បើក​រថយន្ត​យីឌុប​ តាម​បណ្តោយ​​ផ្លូវ​លេខ​៤៣២ ពី​កើត​ទៅ​លិច​ ហើយ​បាន​បត់​ឆ្លង​ផ្លូវ​ដោយ​​បត់​ភ្លាម​ស៊ីញ៉ូ​ភ្លាម ក៏​បណ្តាល​ឱ្យ​​ម៉ូតូ​​សង់​​កូរ៉េ​ជិះ​ដោយ​បុរស​ចំណាស់​ម្នាក់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​​ទៅ​បុក​ចំពី​មុខ​រថយន្ត​​ពេញ​ទំហឹង បណ្តាល​ឱ្យ​រង​របួស​បែក​​មុខ​ហូរ​ឈាម និង​ពក​ក្បាល កាល​ពី​​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​៨ កក្កដា ២០១២ ​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​​ចំការ​មន។

​ក្រោយ​ពេល​កើតហេតុ​​ប៉ូលិស​ចរា​ចរ​បាន​ចុះ​ទៅ​​ដល់​កន្លែង​កើត​ហេតុ​ ហើយ​យក​ម៉ូតូ​ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​ប៉ូលិស​ខណ្ឌ​ចំការ​មន រង់ចាំ​ដោះ​ស្រាយ​ជា​ក្រោយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕