រាជធានីភ្នំពេញ ៖ បុរសម្នាក់ដោយសារខឹងប្រពន្ធពេក ក៏ទាញកាំបិតប៉័ងតោមកកាប់ម្រាមដៃខ្លួនឯងបណ្តាលឱ្យដាច់អស់២ និងរយះជិតដាច់នាងដៃមួយទៀត កាលពីវេលាម៉ោង៧និង៥នាទីយប់ថ្ងៃទី២ កក្កដា នៅក្នុងផ្ទះជួល ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមស្ត្រីជាម្តាយក្មេកសូមមិនបញ្ចេញឈ្មោះនិយាយថា កូនប្រសារបស់គាត់ម្នាក់នេះ កន្លងមកឱ្យតែខឹងប្រពន្ធពេលឈ្លោះគ្នាប្រកែកគ្នាម្តងៗមិនហ៊ានវាយដំប្រពន្ធទេ គឺតែងតែធ្វើទារុណកម្មខ្លួនឯង និងមានពេលខ្លះលេបថ្នាំចង់សម្លាប់ខ្លួនក៏មានដែរ ។ ដោយឡែកលើកនេះបន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធបន្តិចបន្តួច ខឹងប្រពន្ធពេកក៏ទាញកាំបិតប៉័ងងតោយកមកកាប់ម្រាមដៃខាងឆ្វេង បណ្តាលឱ្យដាច់ចុងម្រាមចង្អុលដៃ និងម្រាមកណ្តាល ហើយនាងដៃក៏រយះជិតដាច់ទៀត ។ក្រោយពេលរងរបួស ក្រុមគ្រួសាររួមទាំងប្រពន្ធក៏បានដឹកយកទៅព្យាបាល និងដេរមុខរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ចែករំលែកព័តមាននេះ