ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ដឹងក្តីកុំភ្លេចម៉ែពុក-បទព្រហ្មគីតធម្មតា-ស្មូតបែបពិលាភ

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃព្រហស្បត្ត៏ ទី៣ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៦:៤៧

១-ហៃកូនចៅប្រុសស្រី          ឃើញរស្មីមានអំណរ
ត្រូវតាំងចិត្តស្មោះសរ            កុំលំអលើប្រឹថពី។


២-ជីវិតមានតម្លៃ                សូមចរណៃកុំខ្ជាខ្ជី
រៀនសូត្រគ្រប់នាទី            ត្រាប់សំភីច្បាប់បុរាណ។


៣-បើល្អចូរជ្រើសយក            មាសពន្លករឹតថ្កើងថ្កាន
ច្បាប់ថ្មីណាកល្យាណ            ប្រើបា្រស់បានសមប្រកប។


៤-ដឹងគុណដល់ពុកម៉ែ            ពុំភ្លេចស្រែដើមប៉ខ្លប
ជញ្ជាំងមានរណប                 ចេះបែងស្របស្គាល់ខុសត្រូវ។


៥-ម៉ែពុកចាត់ជាព្រះ            នៅក្នុងផ្ទះកុំរង៉ូវ
រអ៊ូពាក្យអាស្រូវ                គាត់សក់ស្កូវកុំមាក់ងាយ។


៦-បីបាច់កូនធំធាត់            ជៀសដៀលគាត់ចិត្តរាយមាយ
ចាស់ក្រោធជាទំនាយ            វេចសំពាយខុសបំណង។


៧-ពិបាកជួយកូនគ្រប់            ទោះព្រលប់ជូនបុត្រឆ្លង
រៀនសូត្រមានបានផង            ចាស់កោងខ្នងកុំសើយគូថ។

បណ្តៅ៖ហាទៅបួស     ហាលោកតើយ។

ដោយ   វ៉ា    ប៊ុណ្ណនី-  អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   -កាណាដា  bunnyvar09@yahoo.ca

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd