ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​ធ្លាក់​ភ្នែក​​បើក​ម៉ូតូ​​ឌ្រីម​ទៅ​បុក​ម៉ូតូ​ Novoពី​ក្រោយ​​របួស​ខ្លួន​​ឯង

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ យុវជន​​ស្រវឹង​​ជោក​ជាំ​ម្នាក់​​បើក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ​​ស៊េរី​២០១០​ក្នុង​ល្បឿន​លឿន ​ហើយ​ព្យាយាម​​បើក​វ៉ា​ម៉ូតូ​មួយគ្រឿង​​​​នៅ​​ពី​មុខ​​ ក៏​ជ្រុល​ទៅបុក​ម៉ូតូ NOVO ​ពណ៌​ខ្មៅ មួយ​គ្រឿង​​ទៀត ​បើកបរ​ដោយ​បុរសម្នាក់​ ចំពី​ក្រោយ​ពេញ​ទំហឹង​​ តែ​មិនបណ្តាល​ឱ្យ​​​អ្នក​​បើក​ម៉ូតូ​ NOVO​រង​របួស​​ បែរ​ជា​មក​របួស​ខ្លួន​ឯង​ទៅ​វិញ ។ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍នេះ

រាជ​ធានីភ្នំពេញ ៖ ​ យុវជន​​ស្រវឹង​​ជោក​ជាំ​ម្នាក់​​បើក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ​​ស៊េរី​២០១០​ក្នុង​ល្បឿន​លឿន ​ហើយ​ព្យាយាម​​បើក​វ៉ា​ម៉ូតូ​មួយគ្រឿង​​​​នៅ​​ពី​មុខ​​ ក៏​ជ្រុល​ទៅបុក​ម៉ូតូ NOVO ​ពណ៌​ខ្មៅ មួយ​គ្រឿង​​ទៀត ​បើកបរ​ដោយ​បុរសម្នាក់​ ចំពី​ក្រោយ​ពេញ​ទំហឹង​​ តែ​មិនបណ្តាល​ឱ្យ​​​អ្នក​​បើក​ម៉ូតូ​ NOVO​រង​របួស​​ បែរ​ជា​មក​របួស​ខ្លួន​ឯង​ទៅ​វិញ ។ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​៥​ និង​២០នាទី​ល្ងាច​ថ្ងៃ​​​ទី​៩ មិថុនា​តាម​បណ្តោយ​ផ្លូវ​​២០០៤ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ។

អ្នក​បើកបរ​ម៉ូតូ NOVO ពណ៌​ខ្មៅ ឈ្មោះ​ថុង​​ ចាន់រស្មី អាយុ​២៩​ឆ្នាំ ជា​និស្សិត ​ស្នាក់​នៅ​សង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ រ​ងរបួស​ស្រាល​​ ប៉ុន្តែ​​ម៉ូតូ​ទាំង​២គ្រឿងរង​ការ​ខូចខាត​ដូចគ្នា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕