ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្សំប្រាក់​ទិញបានម៉ូតូ​សេ125ស៊េរី2012 ឆ្លៀត​ពីការ​ងារ​រត់​ឌុប​ប៉ះចោរប្លន់

11 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរសអ្នក​រត់​ម៉ូតូ​ឌុប​​​​ម្នាក់ឈ្មោះ ​សេង ​ជ្រ ហៅ​​ម៉ាប់​ ​អាយុ​២៤ឆ្នាំ ​​រស់នៅ​​ភូមិ​​​ជើង​​ភ្នំ ​​ឃុំ​ត្រពាំងប្រីយ៍ ​​ស្រុក​​​អន្លង់​វែង ​​បាន​រង​របួស​​​​ធ្ងន់​​​​ ​ដោយសារ​ត្រូវចោរ​​​កា.ប់​ប្លន់​​យក​ម៉ូតូ ហើយ​ត្រូវ​បាន​​​នាំ​យកទៅ​​​​សង្គ្រោះ​​​​នៅប្រទេស​​ថៃ​កាលពី​វេលាម៉ោង​​​​​​​៦​ល្ងាច​​​​​​​ថ្ងៃទី​​២១ ឧសភា​​​ ​កន្លង​​ទៅ​ ។​

ខេត្តឧត្តរមានជ័យ ៖ បុរសអ្នក​រត់​ម៉ូតូ​ឌុប​​​​ម្នាក់ឈ្មោះ ​សេង ​ជ្រ ហៅ​​ម៉ាប់​ ​អាយុ​២៤ឆ្នាំ ​​រស់នៅ​​ភូមិ​​​ជើង​​ភ្នំ ​​ឃុំ​ត្រពាំងប្រីយ៍ ​​ស្រុក​​​អន្លង់​វែង ​​បាន​រង​របួស​​​​ធ្ងន់​​​​ ​ដោយសារ​ត្រូវចោរ​​​កាប់​ប្លន់​​យក​ម៉ូតូ ហើយ​ត្រូវ​បាន​​​នាំ​យកទៅ​​​​សង្គ្រោះ​​​​នៅប្រទេស​​ថៃ​កាលពី​វេលាម៉ោង​​​​​​​៦​ល្ងាច​​​​​​​ថ្ងៃទី​​២១ ឧសភា​​​ ​កន្លង​​ទៅ​ ។​

ក្រុម​សាច់​ញាតិ​​​​បាន​​ឱ្យ​​ដឹងថា ​​ ​ជន​រងគ្រោះ​​ទើប​តែ​​​សន្សំ​ប្រាក់​​​​​ទិញបានម៉ូតូ​​​​​សេ​១២៥ ​​ស៊េរី​២០១២ ​​​​ពណ៌ខ្មៅ ​​មួយគ្រឿង​​ កាលពី​កន្លះខែ​មុន ហើយនៅពេល​​ទំនេរ​​​ពីការងារក៏​ទៅ​រត់​ម៉ូតូ​ឌុប​​ ។​ ​នៅ​វេលាម៉ោង​​៦ល្ងាច​​​​ថ្ងៃទី​២១​ ឧសភា ​មាន​បុរស​​​២នាក់​​បាន​មក​ហៅ​បុរសឈ្មោះ ​​សេង ជ្រ ​​​ឱ្យ​ឌុប​ពួក​គេ​ទៅភូមិ​​​​១០៥ ​ក្នុង​ឃុំ​​​ត្រពាំង​​​ប្រីយ៍ ​ស្រុក​​អន្លង់​វែង  ​លុះ​ពេល​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​​​​​​កន្លែង​​​​ស្ងាត់​​​​ ​​​ស្រាប់តែ​​ក្រុម​ជន​នោះ​បាន​​​​ធ្វើ​សកម្ម​ភាពប្លន់​​ដោយកាប់​៣​ពូថៅ​​របួស​​​ធ្ងន់​សន្លប់​​​​ស្តូក​ស្តឹង​​ ហើយ​យក​ម៉ូតូ​ទៅបាត់ ។

ប្រភពដដែល​បន្តទៀតថា ក្រោយ​មក​មាន​អ្នក​​ភូមិ​​​​​ដើរ​មក​ជួប​ទើប​​មានការ​ភ្ញាក់​ផ្អើល​ហើយ​​​លេច​ឮ​​ដល់​សាច់ញាតិ​​​​ក៏​មាន​ការ​សង្ស័យ​​​​នាំ​គ្នា​ទៅមើល​​​ឃើញ​​​ជន​រងគ្រោះ​​​​សន្លប់​​នៅក្នុង​ថ្លុក​ឈាម​ ​​ក៏​​​នាំ​យក​​​មក​​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​​​​បង្អែក​​​​ស្រុក​​​អន្លង​់វែង​​​ រួច​នាំ​​​​បន្ត​ទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​ឯប្រទេស​ថៃទៀត ៕