ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងឯក​​​10លាន​ ៖ ​ពុទ្ធ​ ឆាយរិទ្ធី​ និង​ នន់​ ជំនិត​ ​​ប្រជែង​គ្នា​​​​ដើម្បី​​​ជួប​ឡុង ​សុភី

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ អ៊ឹង​ ​បូរិន ​មកពី​ក្លឹប​​​គជ​សារ​​កីឡា​​ ជួប​ពុទ្ធ​ ឆាយរិទ្ធី​ ​មកក្លឹប​​ពុទ្ធសេរីវង្ស​ព្រែក​តាទែន ​​នៅលើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​ CTN ​ក្នុង​វគ្គ​​​ជម្រុះ​​​​វិល​​​ជុំ​ពូល​A ​នៅ​ក្នុង​​​ព្រឹត្តិការណ៍​​​​នៃ​​ការប្រកួត​ដណ្តើម​​​ខ្សែក្រវាត់​​ជើង​​ឯក​​​១០​លាន​​រៀល​ ពីក្រុម​​ហ៊ុន​ស្រា​ផែន​​ដី​​​ នៅថ្ងៃទី​​​​១៩ ឧសភា​​​​នេះ​ គឺ​គ្រាន់តែ​ឡើង​មក​​​កំដរ​​​ឆាក​​ប៉ុណ្ណោះ ។​

​បូរិន ប្រកួត​​បាន​​៣​​លើក​​​រួចមក​ហើយ គឺ​​​ចាញ់​​រហូត​​ ​​ឯការ​​​​មក​ប៉ះ​​រិទ្ធី​​​ថ្ងៃនេះ​​ ​ គ្រាន់​តែ​​បង្គ្រប់​​កិច្ចប៉ុណ្ណោះ​ ។ ចំណែក​​​​​រិទ្ធី​​​វិញ ប្រកួត​​បាន២​​លើក​ប៉ុណ្ណោះ​ ប៉ុន្តែ​​មិន​​​ដែលចាញ់​ឡើយ  ហើយ​លើក​នេះ​​បើ​សិន​ជា​​​គេ​ឈ្នះម្តងទៀត​​នោះ​ គឺអាច​មាន​សង្ឃឹម​​​​ច្រើន​​ក្នុង​ការ​​គេច​​ផុត​ពីវគ្គ​​​ជម្រុះ​​​វិលជុំ​ក្នុងពូល​បាន ។​

ហ៊ឹម សារ៉ាន់ មកពី​ក្លឹប​ក្រសួង​​ការពារ​ជាតិ​​ជួប​ជាម អាដាំ​ មកពី​ក្លឹប​​ឃ្លាំងមឿង​​​កីឡា ។ ហុឹម សារ៉ាន់ និង​ជាម អាដាំ ក៏បែប​អស់​ផ្លូវ​​​អ៊ុត​ដែរ ព្រោះ​​ការ​​ប្រកួត​​​​បាន​​​៣​​លើក​ម្នាក់​​​មក​នេះ​​ សារ៉ាន់​​ស្គាល់​​​​ឈ្នះ​​​តែ១​ប្រកួត​ប៉ុណ្ណោះ​ ចំណែក​អាដាំ​ចាញ់​​រហូត ។ លើក​នេះ​គេទាំង​​២​នាក់ ​​គ្រាន់​តែ​ប្រកួត​​​ជាការ​បង្គ្រប់​​កិច្ច​​ច្រើន​​ជាង​ ។

នៅក្នុង​ពូល​A ឡុង​ សុភី ​មកពី​ក្លឹប​​​សាលវ័ន្ត​​​កីឡា ឈរនៅ​​លេខរៀង​​​ទី១​ ក្នុង​ពូល​ រីឯនន់ ជំនិត​ មកពី​ក្លឹប​ស៊ីម៉ាក់ ​និង​​​ពុទ្ធ ឆាយរិទ្ធី នៅ​​មិនទាន់​ដឹង​ថា តើ​អ្នកណា​នឹង​អាចគេចផុតពី​វគ្គ​ប្រកួត​ជម្រុះ​​វិលជុំ​ក្នុង​ពូល​​​នោះ​​ទេ ព្រោះ​ថា​ពេល​​នេះ​គេទាំង​២​នាក់​កំពុង​​តែ​ប្រជែង​គ្នា​​​រក​៣​ពិន្ទុ​​ម្នាក់​បន្ថែម​​ទៀត​ដូចគ្នា ។

ចំណែក​គូប្រកួត​​មិត្ត​ភាព​ក្នុង​​សប្តាហ៍​​នេះមាន ​​ហេង វិឆ័យ មកពី​​ក្លឹប​​​កង​ពល​តូច​លេខ៧០​ជួប​​ ផុន ផាន់​ណា មកពី​ក្លឹប​​​​អប្សរា​​ក្បាច់​​គុន​ខ្មែរ​ ។ ទូច ស័ក្តិ មកពី​ក្លឹប​​រស្មី​​​កុមារ​កំព្រា ​​​​ជួប​​គួន​ សុវណ្ណ​​ មកពី​​ក្លឹប​ពុទ្ធ​​សេរី​​វង្ស​ព្រែកតាទែន ៕​