ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំ​វិញ​ការប្រកួត​បាល់ទះ​ដណ្តើម​ពា​ន​លីអូ​2012 ក្រុម​ក្រសួង​មហាផ្ទៃ​បាន​ឆ្លង​ផុត​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​បាល​់​ទះ​ដណ្តើម​ពា​ន​រង្វាន់​លីអូ​ឆ្នាំ​២០១២​ ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ស្តាត​ចាស់​ សម្រាប់​ពូល​A​ ក្រុម​ក្រសួង​​មហាផ្ទៃ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​​​ក្រុម​ខេត្ត​កណ្តាល​២​ ក្នុង​លទ្ធ​ផល​៣​សិត​០​ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ទី​១៧​ ឧសភា​ មក​នេះ​ ​គេអាច​ឆ្លង​ផុត​ពីវគ្គ​ជម្រុះ​វិល​ជុំ​ក្នុង​ពូល​​ និង​អាច​មាន​​ឱ​កាស​ ត្រៀម​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ផ្តាច់​ព្រ័ត្រ​​ជា​​បន្ត​ទៀត​ ​។

​ក្រុម​ក្រសួង​មហាផ្ទៃ​ ឆ្លង​កាត់​ការប្រកួត​ចំនួន​៤​លើក​ ឈ្នះ​ទាំង​៤​លើក​ជាប់​គ្នា​។ ប្រកួត​លើក​ទី​១​ ឈ្នះ​ក្រុម​កង​ពល​តូច​លេខ​៣១​ ​ក្នុងលទ្ធ​ផល​៣​សិត​​០ ប្រកួត​លើក​ទី​២​ឈ្នះ​ក្រុម​អង្គ​​ការ​​ភាព​ញញឹ​ម​នៃ​កុមារ​៣​សិត​០ ​​លើក​ទី​៣​ឈ្នះ​ក្រុម​ខេត្ត​ព្រៃវែង​ ៣​សិត​០ ។ ​ដោយ​ឡែក​ សម្រាប់​ការ​យក​ឈ្នះ​ក្រុម​ខេត្ត​កណ្តាល២​ចំនួន​​៣​សិត​ជាបន្ត​​ទៀត​នេះ​​​ ធ្វើ​ឱ្យ​ក្រុម​ក្រសួង​មហាផ្ទៃ​ឈាន​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀងទី​១​ក្នុងពូល​។ ចំណែក​ក្រុម​ខេត្តកណ្តាល២វិញ ​ទើប​តែ​លេង​បាន​៣​ប្រកួត​ប៉ុណ្ណោះ​ ក្នុង​នោះ​ឈ្នះ​២​ ចាញ់​១​ នៅ​មិន​ទាន់​ដឹង​ថា​អាច​គេចផុត​ពី​វគ្គ​ជម្រុះ​ក្នុងពូល​ ឬ​យ៉ាង​ណា​​នោះ​ទេ​ ព្រោះ​ថា​គេ​នៅ​រង់ចាំ​អ៊ុត​មើល​ការ​ប្រកួត​ជាមួយ​ក្រុម​កង​ពល​តូច​លេខ​៣១​ ជាបន្ត​ទៀត​សិន​ ។ ​ក្នុង​ពូល​A ក្រុម​ខេត្ត​ព្រៃ​វែង​ ​និងក្រុម​អង្គ​ការ​ភាព​ញញឹម​​នៃ​កុមារ​ ​មាន​តែ​ផ្លូវ​ហាល​អាវ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុណ្ណោះ​ ព្រោះ​​ថា​ការ​ប្រកួត​ទាំង​៣​លើក​​កន្លង​មក​នេះ​អត់​មាន​​ក្រុម​ណា​​ស្គាល់​ឈ្នះ​ឡើយ​ ។ ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្ប​​តិ៍​ទី​១៧​ ឧសភា​ ក្រុម​ខេត្ត​ព្រៃ​វែង​ចាញ់​ក្រុម​កង​ពល​តូ​ច​លេខ​៣១​ ក្នុងលទ្ធ​ផល​៣សិត​០ ។

សម្រាប់​ពូល​B ក្រុម​បញ្ជា​​ការ​ដ្ឋាន​អង្គ​រក្ស​ បន្ទាប់​ពី​​​ឈ្នះ​​ក្រុម​កងរា​ជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​៣​សិត​០​ នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​១៧ ឧសភា​ នោះ​​ដែរ​ អាច​មាន​សង្ឃឹមច្រើន​ក្នុ​ង​ការ​ឈាន​ឡើង​​ទៅ​លេង​នៅ​វគ្គ​១​/២​ផ្តាច់​ព្រ័​ត្រ​ជាបន្ត​ទៀត​ ។ ចំណែក​ក្រុម​ខេត្ត​កណ្តាល​១​ បើ​ទោះ​ជាលេង​ឈ្នះ​ក្រុម​វិទ្យា​ល័យ​ជាស៊ីម​សាមគ្គី​៣សិត​០ក៏ដោ​យក៏​ក្រុម​នេះ​​មា​ន​តែ​ផ្លូវ​ហាល​អាវ​ប៉ុណ្ណោះ​ ៕