រាត្រីថ្ងៃអាទិត្យដ៏នក្ខន្តឫក្សរបស់ក្លឹប Man City បានអង្រួនពហុកីឡដ្ឋាន Etihad ក្នុងទីក្រុងម៉ែនឆេស្ទ័រ ក្រោមក្រសែភ្នែកទស្សនិកជនគាំទ្រជិត៥០.០០០នាក់ បន្ទាប់ពីទទួលបានជោគជ័យយកឈ្នះការប្រកួតទៅលើក្លឹបលេខ៤ បាតតារាង QPR ដោយលទ្ធផល ៣-២ មានឱកាសលើកពានអង់គ្លេសប្រឺមីញេលីក លើកទី១ ដែលបានទន្ទឹងរង់ចាំរបស់រយៈពេល៤៤ឆ្នាំមកហើយ ។ នេះគឺជាការលើកពានរង្វាន់លើកទី៣ សម្រាប់ក្លឹប Man City ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់គេ។
ការលើកពានរង្វាន់របស់ក្លឹប Man City នេះចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងអាណត្តិដឹកនាំរបស់លោកម៉ាន់ ស៊ីនី ដែលបានត្រួសត្រាយផ្លូវរកពានរង្វាន់សម្រាប់ក្លឹប Man City បន្ទាប់ពីក្លឹបនេះខកខានលើកពានតាំងពីឆ្នាំ១៩៦៨ មកម៉្លេះ ហើយវាក៏ជាសាមួយព្រមានដល់ក្លឹបគូបដិបក្សបិសាចក្រហម Man Utd ផងដែរ សម្រាប់រដូវកាលក្រោយៗទៀត ។ ជ័យជម្នះរបស់ក្រុម Man City ទៅលើក្រុម QPR បានធ្វើឱ្យជ័យជម្នះរបស់ក្រុម Man Utd គ្មានន័យហើយបានត្រឹមតែសម្រក់ទឹកភ្នែកក្នុងទីលានប្រកួត បើទោះបីជាពិន្ទុរបស់គេស្មើគ្នាតែចាញ់គ្រាប់បាល់ស៊ុតបញ្ចូលទីក្លឹប Man City ចំនួន៨គ្រាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ