ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួតកីឡា​​​ជ្រើសរើស​​ជើង​ឯក​​ក្របខណ្ឌ​​ឧត្តមសិក្សា​​ និង​​មធ្យម​សិក្សា​​​បច្ចេកទេស​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​​កីឡា​​ជ្រើស​រើស​​​​ជើង​ឯក​​ទូទាំង​ប្រទេស​ ក្របខណ្ឌ​​និស្សិត​ឧត្តម​សិក្សា​​​​ និង​មធ្យ​មសិក្សា​​​​បច្ចេកទេស​ ​សម្រាប់​​​​ឆ្នាំ​សិក្សា​២០១១-២០១២ ​នឹង​​ចាប់​ផ្តើម​​​តាមការ​​​​គ្រោង​ទុក​​​ពីថ្ងៃទី​១៩ ​មិថុនា ​​ដល់​ថ្ងៃទី​​​៣ កក្កដា ​​​​ខាង​មុខ​​នេះ ​​នៅ​រាជ​ធានី​ភ្នំពេញ​ ។​

យោង​​តាម​​​សេចក្តី​​ជូន​ដំណឹង​​​របស់​​​នាយក​ដ្ឋាន​​អប់​រំ​កាយ​ និង​កីឡា​សិស្ស-​​និស្សិត​ ​ដែល​​អនុវត្ត​​​ទៅតាម​​​​លិខិត​​​​លេខ​៣០៨៣​​​ អយក​ ​-អកសន ចុះថ្ងៃ​ទី​២ កញ្ញា ២០១១ ស្តីពី​​​​កម្ម​វិធី​​​​​​ប្រកួត​កីឡា​សិស្ស​​-និស្សិត ​ជ្រើសរើស​​​ជើង​ឯក​​​​ទូទាំង​ប្រទេស​​​ សម្រាប់​​ឆ្នាំ​សិក្សា​​​២០១១-២០១២  ​និង​សេចក្តីណែនាំ​​លេខ​​២៧ ​អយក-​សណន ចុះ​ថ្ងៃទី​​២៧ ​​ធ្នូ ២០១១ ​ស្តីពី​​ការ​អនុវត្ត ​​កីឡា​​​ក្នុងជួ​​រ​សិស្ស-និស្សិត នាយក​ដ្ឋាន​​​​អប់រំ​កាយ​និងកីឡា​សិស្ស​​-និស្សិត​ បានជម្រាប​​​ជូន​ដំណឹង​​​​ដល់គ្រឹះ​ស្ថាន​​​ឧត្តម​សិក្សា​​​​ មធ្យម​សិក្សា​បចេ្ច​ក​ ទេស ​និង​សាធារណជន​​ ដែល​ស្នេហាវិស័យ​​កីឡា​​​ចូល​​រួម​ចុះ​​ឈ្មោះ ដាក់ពាក្យ​​​​​ប្រកួត​​​ឱ្យ​បាន​រួស​រាន់​​ឡើង ។​

លោក ​ដួ​ង​ មាស​ចំរើន ​​ប្រធាន​នាយក​ដ្ឋាន​​​​អប់​រំ​កាយនិងកីឡា សិស្ស​-និស្សិត បាន​ឱ្យ​ដឹង​ថា ​​ការ​ទទួល​​ពាក្យ​ចាប់​ផ្តើម​​​ពីថ្ងៃជូន​ដំណឹង​​​ដែល​​ធ្វើឡើង​​តាំងពី​​​ថ្ងៃទី​៤ ឧសភា ​​រហូត​ដល់​ថ្ងៃទី​​៧ មិថុនា ​​ឆ្នាំ​២០១២ ​។ ជាមួយនេះ​ នឹងមាន​ការ​ប្រជុំ​ចាប់​ឆ្នោត​​​​​ចែក​ក្រុម​​ប្រកួត​​ដែលនឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៤ ​មិថុនា ឆ្នាំ​​២០១២ ​វេលាម៉ោង​​៩ព្រឹក​ ​នៅនាយក​ដ្ឋាន​​​​អប់​រំកាយនិង​កីឡា សិស្ស​​-និស្សិត​ នៅពហុកីឡ​ដ្ឋាន​ជាតិ ៕